នៅប៉ារីស រថយន្ដមួយបើកចូលក្នុង រន្ធរទេះភ្លើងក្រោមដី

Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: April 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រថយន្ដមួយបើកចូលក្នុង រន្ធរទេះភ្លើងក្រោមដី កណ្ដាលទីក្រុងប៉ារីស កាលពីថ្ងៃអង្គាទី២៤ខែមេសាកន្លងទៅ ក្រោយពី អ្នកបើកបររបស់វា បានច្រឡំរន្ធរទេះភ្លើងនេះ ទៅនឹងច្រកចូលចំណតរថយន្ដក្រោមដី ដែលមើលទៅមានរាង ប្រហាក់ ប្រហែលគ្នា។  គ្រោះថ្នាក់​ដែលបណ្ដាលមកពីការយល់ច្រឡំនេះ មិនបានធ្វើអោយមានរបួស ឬការខូចខាត អ្វីធំដុំនោះទេ ប៉ុន្តែបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសពីសំណាក់អ្នកទេសចរណ៍ ដែលតែងតែមកតំបន់នោះដើម្បី ទិញទំនិញ។

អ្នកបើកបររថយន្ដ ចូហន់​ អាយុ២៦ឆ្នាំ បាននិយាយប្រាប់ ទីភ្នាក់ងារសារពត៌មានបារាំង AFP ថា«ខ្ញុំឃើញមានផ្លាកមួយ ដែលដាក់ថា ចំណតរថយន្ដរបស់ហាងទំនិញដ៏ធំនេះ "Parking Haussmann, grands magasins" ដាំនៅចំពីមុខ ហើយ គ្មានបង្គោលអីផ្សេងទាល់តែសោះ។ វាធ្វើអោយខ្ញុំច្រឡំ។​ សំណាងល្អ ក្នុងពេលនោះគ្មាននរណាម្នាក់ ចុះឬឡើងកាំ ជណ្ដើរនេះ»​ ។

ដោយសារតែការបើកបរ ធ្វើក្នុងល្បឿនមួយយឺត ទើបគាត់អាចចាប់ហ្រ្វាំង បញ្ឈប់រថយន្តនោះបានភ្លាម តែកង់ខាងមុខ របស់វាបានផុងជាប់ទៅលើកាំជណ្ដើរ ក្នុងរន្ធរស្ថានីយ៍ទេះភ្លើងក្រោមដីឈ្មោះហៅថា Chaussée d’Antin-Lafayette នេះ ទៅហើយ។ នគរបាលបានធ្វើការពិនិត្យគ្រឿងស្រវឹង ទៅលើអ្នកបើកបរ​ រូបនេះ ហើយមិនបានរកឃើញថា គាត់មានជាតិ សុរាក្នុងឈាមទេ។

អ្នកធ្វើការម្នាក់នៅក្បែរនោះ បានរំលឹកថា គ្រោះថ្នាក់របៀបនេះធ្លាប់កើតមានរួចមកហើយ កាលពីបួនឬប្រាំឆ្នាំមុន៕

ដោយ ៖ សេក មនោកុមារ - ប៉ារីស ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១២
Source d'info: AFP
Crédit photo : AFP

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...