មូលហេតុនៃការចាកចេញរបស់ គ្រូបង្វឹក ចូហ្សេប ហ្គារឌីយូឡា របស់បារសឺឡូន

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពេលវេលាដែលលោក ចូហ្សេប ហ្គារឌីយូឡា Josep Guardiola ហៅ ប៉េប Pep អាយុ៤១ឆ្នាំ នៅជាគ្រូបង្វឹករបស់ ក្រុម បាល់ទាត់បាសឺឡូននៃប្រទេសអេស្ប៉ាញ ជិតឈានចូលដល់ទីបញ្ចប់ហើយ។ គាត់បានបញ្ជាក់ពីការចាកចេញរបស់គាត់ កាលពីថ្ងៃសុក្រទី២៧ខែមេសា ដោយបន្សល់ទុកនៅពីក្រោយគាត់ នូវជ័យជំនេះដ៏អស្ចារ្យត្រចះត្រចង់  អោយទៅក្រុម បាល់ទាត់អាជីបបាសឺឡូនមួយនេះ។ គាត់បាននិយាយប្រាប់ទៅអ្នកកាសែត ពីអ្នកដែលនឹងមកជំនួសគាត់ គឺលោក ទីតូ វីឡាណូវ៉ា ថា «អ្នកដែលនឹងមកស្នងតំណែងខ្ញុំ នឹងធ្វើអ្វីដែលខ្ញុំលែងអាចធ្វើបានតទៅទៀត»។

ឈានជើងចូលមកកាន់ជាថ្នាក់ដឹកនាំរបស់ ក្រុមបាល់ទាត់បាសឺឡូន កាលពីរដូវក្ដៅឆ្នាំ២០០៨មុន ប៉េប បានប្រែក្លាយ លក្ខណសម្បត្តិជាគ្រូបង្វឹក ជាទង់ជ័យជំនះអោយក្រុម​ ហើយដណ្ដើមយកពានរង្វាន់ បាន១៣ដង ក្នុងប្រវត្តបាល់ទាល់ បាសឺឡូន ដែលក្នុងនោះ ៣ដង Liga និង ២ដង Ligues des champions។

នៅចំពោះមុខអ្នកកាសែតជាច្រើន និងមិត្តរួមក្រុម រួមអាជីបជាច្រើននាក់ផ្សេងទៀត ចូហ្សេប ហ្គារឌីយូឡា Josep Guardiola ហៅ ប៉េប Pep បាននិយាយពីមូលហេតុ ដែលធ្វើអោយគាត់ចាកចេញ ពីក្រុមធំជាងគេក្នុងពិភពលោកមួយនេះ ដែលគ្មានអ្វីក្រៅពី សមត្ថភាពចាស់រិចរិលនោះទេ។ «មូលហេតុស្រួលយល់ណាស់ គឺក្រោយពី៤ឆ្នាំដែលខ្ញុំបានបង្វឹក ខ្ញុំបាន អោយអស់ពីខ្លួនរលីងហើយ។ ក្នុងពេលនេះ​​ ខ្ញុំត្រូវការបំពេញវាឡើងវិញ។ គ្រូបង្វឹកត្រូវមានថាមពល និងកំលាំង ចិត្តដ៏ធំមួយសំរាប់ អោយទៅកូនសិស្សអ្នកទាល់បាល់ ហើយឥឡូវនេះ ខ្ញុំអស់វារលីងពីខ្លួន។ ខ្ញុំអាចប្រមូលវាមកវិញបាន លុះត្រាតែនៅក្នុងពេលដែលខ្ញុំសំរាកប៉ុណ្ណោះ។ បើសិនជាខ្ញុំនៅតែបង្ខំចិត្តបន្ត ខ្ញុំនឹងធ្វើបាបខ្លួនឯង។»

«៤ឆ្នាំ ជារយះពេលដ៏យូរមួយ...»

បើទោះជាការចាកចេញរបស់គាត់ ទើបតែប្រកាសនៅថ្ងៃនេះ តែការប្រុងប្រៀបនឹងចាកចេញនេះ មិនមែនមាននៅត្រឹមតែ ពីម្សិលម៉ិញនេះទេ។ ប៉េប Pep និយាយបន្ដថា «រយះពេល៤ឆ្នាំ នៅជាគ្រូបង្វឹក គឺហាក់ដូចជាយូរសម្បើបណាស់ ហើយខ្ញុំក៏តែងតែចង់និយាយរឿងនេះ អោយបានច្បាស់ដែរ។ កាលពីរដូវស្លឹកឈើជ្រុះឆ្នាំទៅ ខ្ញុំបាននិយាយប្រាប់លោក ប្រធានក្លឹប ពីការជិតឈានដល់ទីបញ្ចប់នៃកាលវេលារបស់ខ្ញុំ។ តែខ្ញុំកាលនោះ មិនអាចនិយាយបា្រប់ កូនសិស្សអ្នកទាល់ បាល់បានទេ ដោយខ្លាចមានព្រឹត្តិការណ៍មិនប្រក្រតីកើតឡើង។ តែបច្ចុប្បន្ន ខ្ញុំគិតថា វាជាឧកាសមួយល្អណាស់ បន្ទាប់ពី ការជម្រុះចេញ ក្នុងការប្រកួតចំនួនពីរលើកកន្លងមកនេះ។

គាត់បានបញ្ចប់ជាមួយនឹងភាពស្ដាយក្រោយថា៖ «ខ្ញុំសោកស្ដាយនូវសកម្មភាពខ្លះ ដែលខ្ញុំបានប្រព្រឹត្តជាមួយ នឹងអ្នកដែល នៅជុំវិញខ្ញុំ។ ខ្ញុំជឿថា ជាកំហុសមួយដែលខ្ញុំមិនបានស្ដាប់យោបល់របស់អ្នកទាំងឡាយ ដែលថា គួរនៅជា គ្រូបង្វឹកតែត្រឹម ២ឆ្នាំបានហើយ។ តែខ្ញុំតែងតែចង់បានកិច្ចសន្យារយះពេលខ្លីៗ ព្រោះសមត្ថភាពដ៏ធំធេងរបស់គ្រូបង្វឹក របស់ក្រុមបាសឺឡូន ជារឿងចាំបាច់ណាស់ (...) »។

ឥឡូវសំនួរចោទសូរបន្តមកទៀត ថាតើអ្នកមកបន្ដវេនពីគាត់ អាចធ្វើអ្វីបានល្អដូចគាត់ ឬជាងគាត់ដែរទេ?

ដោយ ៖ សេក មនោកុមារ - ប៉ារីស ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១២
Source d'info: AFP
Crédit photo : AFP

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...