Posts in ‘អត្ថបទមានវីដេអូ’ Category

ហ្គោហ្ក័ល ដាក់អោយប្រើជាផ្លូវការ សេវាកម្មផ្ទុកឯកសារ Google Drive

ហ្គោហ្ក័ល ដាក់អោយប្រើជាផ្លូវការ សេវាកម្មផ្ទុកឯកសារ Google Drive

ក្រុមហ៊ុនយក្សរបស់អាមេរិច ខាងបច្ចេកវិទ្យាវេប ហ្គោហ្គ័ល ទើបនឹងដាក់អោយប្រើប្រាស់ជាផ្លូវការ នូវសេវាកម្មមួយ សំរាប់ផ្ទុកឯកសារដែលមានរង្វាស់រហូតដល់ ៥GB ដល់អ្នកប្រើប្រាស់ទាំងឡាយ ដោយឥតគិតថ្លៃ។ នៅក្នុងសេចក្ដី ប្រកាសមួយ ផ្សាយលើប្លូងរបស់ ហ្គោហ្គ័ល លោក សាន់ដ័រ ភីនឆ័យ Sundar Pinchai អនុប្រធានផ្នែក កម្មវិធី Google Chrome & Apps បាននិយាយផ្ដើមដំបូងថា៖ «យើងសូមដាក់ជូនលោកអ្នក នៅថ្ងៃនេះ នូវសេវាកម្មឈ្មោះថា Google Drive ជាទីកន្លែងប្រមូលផ្ដុំមួយ ដែលលោកអ្នកអាចបង្កើត ចែកចាយ ធ្វើរួមគ្នា ឬរក្សាទុក នូវឯកសារអ្វីៗក៏ដោយ។ ទោះជាលោកអ្នកមានគំរោងគិតគូរពីលុយកាក់ ជាមួយនឹងអ្នករួមការងារជាមួយគ្នា ឬទោះជាលោកអ្នកមានគំរោងក្នុងការ បង្ហាញជូន ទៅអតិថិជន ជាខ្សែរវីដេអូ រូបភាព... ឬទោះជាលោកអ្នករៀបចំសិក្ខាសាលា ក៏ពីថ្ងៃនេះតទៅ លោកអ្នកអាច ធ្វើវាបានជាមួយ សេវាកម្មផ្ទុកឯកសារ Google Drive។ [...]

ជុំវិញចំលាក់បូរាណខ្មែរនៅញ៉ូយក សង្គ្រាមពាក្យសំដីកំពុងបន្ត

ជុំវិញចំលាក់បូរាណខ្មែរនៅញ៉ូយក សង្គ្រាមពាក្យសំដីកំពុងបន្ត

សង្គ្រាមពាក្យសំដីកំពុងតែបន្ត យ៉ាងគគ្រឹកគគ្រេង ជុំវិញរូបចំលាក់បូរាណខ្មែរ ដែលតុលាការទីក្រុងញ៉ូយកយកមកធ្វើ ការអង្កេត តាំងពីឆ្នាំទៅម៉ិញមកហើយនោះ។

សូមអានអត្ថបទដែលនិយាយ ពីរូបចំលាក់នេះចុះផ្សាយ កាលពីថ្ងៃ១៤មេសា២០១២ កន្លងទៅ។

សូមបញ្ជាក់ឡើងវិញថា ការទាមទាររបស់​រដ្ឋាភិបាលខ្មែរ អោយរូបចំលាក់ថ្មចំណាស់ជាង ១០០០ឆ្នាំនេះ ត្រូវបញ្ជូន ត្រឡប់ទៅស្រុកដើមវិញ បានទទួលការគាំទ្រពីសំណាក់រដ្ឋាភិបាលអាមេរិកាំង និងពីយូណេស្កូផង​ ដោយឈរលើ ហេតុផលជាច្រើន បង្ហាញបញ្ជាក់ពីការលួចចេញពីប្រាសាទ ចិន Prasat Chen ក្នុងតំបន់កោះកែ Koh Ker [...]

ការផ្សាយពាណិជ្ជកម្ម ដែលគេហាមមិនអោយផ្សាយ

ការផ្សាយពាណិជ្ជកម្ម ដែលគេហាមមិនអោយផ្សាយ

ជាការកំសាន្ដមួយប៉ុណ្ណោះ ដែលទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ យកមកជូនលោកអ្នកក្នុងពេលនេះ។ ហើយក៏សូមផ្ដាំផងដែរថា រាល់ការផ្សាយពាណិជ្ជកម្មម្ដងៗ លោកអ្នកតែងតែចង់បិទវា មិនចង់មើ់លរហូតចប់ទេ តែលើកនេះ សូមមើលវារហូតចប់ ហើយមិនសុំអោយសើចទេ ព្រោះតាមមើលទៅ វានឹងធ្វើអោយលោកអ្នករំជួលចិត្តទៅវិញទេ។ ការផ្សាយពាណិជ្ជកម្មខ្លះ ដែលប្រើប្រាស់រូបភាព នៃការ ស្រើបស្រាល ស្អប់ខ្ពើម ឬឈឺចាប់របស់អ្នកដទៃ ទោះជានៅក្នុងគោលបំណងល្អក៏ដោយ ក៏មិនគួរនឹងអោយមានការលើកទឹកចិត្តនោះទេ។

ការផ្សាយពាណិជ្ជកម្ម ដែលដូចជាអាសអាភាស

ការផ្សាយពាណិជ្ជកម្ម ដែលដូចជាអាសអាភាស

ជាការកំសាន្ដមួយប៉ុណ្ណោះ ដែលទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ យកមកជូនលោកអ្នកក្នុងពេលនេះ។ ហើយក៏សូមផ្ដាំផងដែរថា រាល់ការផ្សាយពាណិជ្ជកម្មម្ដងៗ លោកអ្នកតែងតែចង់បិទវា មិនចង់មើ់លរហូតចប់ទេ តែលើកនេះ សូមមើលវារហូតចប់ ហើយកុំភ្លេចសើច ហា​ ហា ផង ។

នៅអ៊ីតាលី កីឡាករបាល់ទាត់ម្នាក់ ស្លាប់នឹងជំងឺគាំងបេះដូង ក្នុងពេលប្រកួត

នៅអ៊ីតាលី កីឡាករបាល់ទាត់ម្នាក់ ស្លាប់នឹងជំងឺគាំងបេះដូង ក្នុងពេលប្រកួត

ប៉័រម៉ារីយ៉ូ ម៉ូរ៉ូស៊ីណូ Permario Morosino កីឡាករបាល់ទាត់ម្នាក់ របស់ក្រុម លីវួន របស់ប្រទេសអ៊ីតាលី បានដួលស្រ៊ប់ចុះ នៅលើវាលស្មៅ ខណៈពេលកំពុងប្រកួតបានប្រមាណជា ៣១នាទី នៅក្នុងពូល B។ ព្រឹត្តិការណ៍បានកើតឡើងគួអោយរន្ធត់ ដែលធ្វើអោយរាល់ការប្រកួតបាល់ទាត់ បន្ទាប់ពីនោះនៅក្នុងប្រទេស ត្រូវបានលប់ចោល ដោយលើកទៅប្រកួកនៅពេល ក្រោយវិញ។

កីឡាករបាល់ទាត់ ប៉័រម៉ារីយ៉ូ ម៉ូរ៉ូស៊ីណូ បានស្លាប់ភ្លាមមួយរំពេច បណ្ដាលមកពីជំងឺគាំងបេះដូង​​ បន្ទាប់ពីការខិតខំជួយ សង្រ្គោះរបស់វេជ្ជបណ្ឌិតជំនាញ ឡេអូណាដួ ប៉ាឡូស្គីយ៉ា។ ពួកក្រុមគ្រូពេទ្យបានបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយថា កីឡាករ ប៉័រម៉ារីយ៉ូ ម៉ូរ៉ូស៊ីណូ បានស្លាប់រួចទៅហើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...