Posts in ‘អត្ថបទមានវីដេអូ’ Category

«អ៊ិចបក់វ័ន» ចេញ​លក់​នៅ​ចុង​ខែ​វិច្ឆិកា លើ​ទី​ផ្សារ​១៣​ប្រទេស (VDO)

«អ៊ិចបក់វ័ន» ចេញ​លក់​នៅ​ចុង​ខែ​វិច្ឆិកា លើ​ទី​ផ្សារ​១៣​ប្រទេស (VDO)

ក្រុមហ៊ុនមីក្រូសូហ្វ (Microsoft) បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធថា ឧបករណ៏លេងហ្គេមជំនាន់បន្ទាប់ «អ៊ិចបក់វ័ន» (Xbox One) នឹងចេញលក់ជាផ្លូវការនៅលើទៅផ្សារពិភពលោកចំនួន ១៣ប្រទេស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។


អ៊ិចបក់វ័ន ប្រអប់ហ្គេមចេញថ្មីរបស់ក្រុមហ៊ុន មីក្រូសូហ្វ។ (រូបថត ក្រុមហ៊ុន)

«អ៊ិចបក់វ័ន» នឹងជាឧបករណ៏លេងហ្គេមជំនាន់ថ្មីមួយទៀត របស់ក្រុមហ៊ុនមីក្រូសូហ្វ បន្ទាប់ពី «អ៊ិចបក់៣៦០» (Xbox 360) ដែលបានចេញលក់តាំងតែពីឆ្នាំ២០០៥។ វត្តមានរបស់វាពេលនេះ មានន័យថា វានឹងត្រូវប្រកួតប្រជែងទីផ្សារ​ជា​មួយនឹង «ផ្លេស្តេសិន៤» (PlayStation 4) របស់ក្រុមហ៊ុនសូនី (Sony) ដែលត្រៀមនឹងចេញលក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនោះផង។

ទីផ្សារទាំង១៣ប្រទេស ដែលចេញលក់ឧបករណ៏លេងហ្គេមជំនាន់ថ្មីដំបូងគេនេះ មានដូចជា៖ [...]

អាល់ខាថេល ចេញ​ទូរស័ព្ទ​ដៃ​២ស៊េរី យ៉ាង​ស្រស់​ស្អាត

អាល់ខាថេល ចេញ​ទូរស័ព្ទ​ដៃ​២ស៊េរី យ៉ាង​ស្រស់​ស្អាត

ក្រុមហ៊ុនបារាំង អាល់ខាថេល (Alcatel) បានចេញនូវទូរស័ព្ទដៃវ៉ៃឆ្លាត ២ស៊េរីយ៉ាងស្រស់ស្អាតដែលមានឈ្មោះថា «វ័នថាច់ អាយដលអេស» (One Touch Idol S) និង «វ័នថាច់ អាយដលមីនី» (One Touch Idol Mini)។ ទូរស័ព្ទទាំង​២​ស៊េរីនេះ មានរាង្គស្តើងប្រហាក់ប្រហែលគ្នា ដែល«អាយដលអេស» មានកម្រាស់ ៧.៤ម.ម ខណៈដែល «អាយដលមីនី» មានកម្រាស់ ៧.៩ម.ម។


ប្រភេទទូរស័ព្ទ «វ័នថាច់ អាយដលអេស»។ (រូបថត pcpro.co.uk)

«អាយដលអេស» មានអេក្រង់ ៤.៧អ៊ីញ ភ្ជាប់មកជាមួយអាយភីអេស (IPS) និងអាចបង្ហាញរូបភាពបានទំហំ ៧២០ X ១២៨០ ភិចស្យ៊ែល។ ម៉ាស៊ីនមានទំហំ ១.២ជីហ្គាអែក ប្រភេទឌូខរ (dual-core processor) និងមានអង់ចងចាំ (RAM) ទំហំ១ជីហ្គាបៃ។ វាមានកាមេរ៉ាក្រោយទំហំ ៨ម៉េហ្គាភិចស្យ៊ែល និងអាចថតវីឌីអូបានទំហំ ១០៨០ភិចស្យ៊ែល។

[...]
រំឮក​ទិវា​«ខ្ញុំ​មាន​សុបិន្ត​មួយ»​របស់​អាមេរិក ជា​មួយ​រូបថត

រំឮក​ទិវា​«ខ្ញុំ​មាន​សុបិន្ត​មួយ»​របស់​អាមេរិក ជា​មួយ​រូបថត

នៅក្នុងទិវានេះ ជាការរំឮកឡើងវិញ នូវសុន្ទរកថាដ៏ល្បីជាងគេមួយប្រចាំសតវត្សទី២០។ រឿងនេះបានកើតឡើង​នៅ​៥០ឆ្នាំ​មុន គឺនៅថ្ងៃទី២៨ខែសីហាឆ្នាំ១៩៦៣ ខណៈពេលដែលលោក ម៉ាតាំង លូធើ ឃីង (Martin Luther King) បានបន្លឺពាក្យ​មួយឃ្លាថា «ខ្ញុំមានសុបិន្តមួយ» នៅពីមុខបណ្ដាជនច្រើនជាង ២៥០ពាន់នាក់ ដែលបានមកជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ក្នុងដំណើរយាត្រាមួយ សម្រាប់សិទ្ធិពលរដ្ឋ ដើម្បីដាក់បញ្ចប់នូវការរើសអើងពណ៌សម្បុរ នៅក្នុង​សង្គម​អាមេរិក។

«ខ្ញុំមានសុបិន្តមួយ ថាថ្ងៃណាមួយ ប្រជាជាតិនេះ នឹងងើបឡើង ហើយរស់នៅក្នុងតថភាព នៃសេចក្ដីពិតប្រាកដត្រឹមត្រូវ៖ យើងសូមប្រកាន់យកការពិតទាំងនេះ ក្នុងន័យថា មនុស្សកើតមកមានភាពស្មើរគ្នាទាំងអស់»។ នេះជាសេចក្ដីថ្លែងប្រកាស របស់លោកម៉ាតាំង [...]

ពិធី​បួង​សួង​សុំ​សន្តិភាព មាន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប លើកទី២ (VDO)

ពិធី​បួង​សួង​សុំ​សន្តិភាព មាន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប លើកទី២ (VDO)

ភ្នំពេញ៖ «សូមខ្មែរប្រុសស្រីមកទទួលនូវសន្តិភាព មេដឹកនាំពិតត្រូវតាំងចិត្តឲ្យជ្រះថ្លា ដោះស្រាយបញ្ហាធ្វើយ៉ាងណា​ឲ្យ​រាស្រ្តបានសុខ។ (...) យើងអាចធ្វើបានតាមលំអានសន្តិភាព ខិតខំខ្មីឃ្មាតបន្ថែមទៀត ជួយជាតិខេមរា។» នេះជាបទ​ចម្រៀងមួយបទ ដែលនិយាយពីការដឹកនាំប្រទេសមួយ ប្រកបដោយសន្តិភាព និងសេចក្តីសុខដល់ប្រជាពលរដ្ឋ។


ពិធីបួងសួងសុំសន្តិភាព របស់ក្រុមសង្គមស៊ីវិល នៅវត្តភ្នំរាជធានីភ្នំពេញ ថ្ងៃទី២១ខែសីហា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/O. Vary)

បទចម្រៀងនេះត្រូវបាន ព្រះសង្ឃ និងប្រជាពលរដ្ឋចាស់ក្មេង ប្រុសស្រី និងអង្គការសង្គមស៊ីវិលជិតបីរយនាក់ ធ្វើការ​ជ្រើសរើសមកច្រៀង ក្នុងពិធីបួងសួង សុំសុខសន្តិភាព និងភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប នៅ​រមណីយដ្ឋាន​​ប្រវត្តិសាស្ត្រវត្តភ្នំ [...]

សង្គ្រាម​រវាង​បង​ប្អូន​ត្រកូល​«ប៉ីប៉ី» (ភាគទីមួយ - VDO)

សង្គ្រាម​រវាង​បង​ប្អូន​ត្រកូល​«ប៉ីប៉ី» (ភាគទីមួយ - VDO)

លោកអ្នកដែលចូលចិត្តលេងប្រព័ន្ធសង្គមហ្វេសប៊ុក ប្រហែលជាស្គាល់មិនខាន តារាហ្វេសប៊ុកទាំងពីរដួង ដែលបានរះ​មក​ក្នុងរយៈពេលដ៏យូរ ហើយយុវជនយុវនារីនរណាៗ ក៏បានស្គាល់ដែរនោះ គឺ កញ្ញា ប៉ីប៉ី លី ឬ ភីភីអិល (PPL) និងលោក ប៉ីប៉ីឌី ឬ ភីភីឌី (PPD)។ ក្នុងពេលចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះច្រើនឡើងៗ មាន​ការរអៀសចិត្តកាន់តែខ្លាំងទៅៗ នៅពេលដែលតារាទាំងពីរដួងនេះ បានប្រកាសសង្គ្រាមនឹងគ្នា ដោយបានឆ្លើយឆ្លងគ្នា និង​​ហែកហួរគ្នាទៅវិញទៅមក តាមរយៈវីដេអូនោះ។


រូបថតរបស់តារាទាំងពីរ ប៉ីប៉ី ឌី និងប៉ីប៉ី លី នៅពេលមានការជួបត្រូវគ្នាលើកមុន។ (រូបថត ហ្វេសប៊ុក)

ការរីកចំរើនខាងបច្ចេកវិទ្យា ដែលយុវជនយុវនារីកម្ពុជា បានយកមកធ្វើជាមធ្យោបាយឆ្លើយឆ្លងគ្នា បាននឹងកំពុងមាន​ការ​ពេញនិយមជាទីបំផុត។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...