រំឮក​ទិវា​«ខ្ញុំ​មាន​សុបិន្ត​មួយ»​របស់​អាមេរិក ជា​មួយ​រូបថត

នៅក្នុងទិវានេះ ជាការរំឮកឡើងវិញ នូវសុន្ទរកថាដ៏ល្បីជាងគេមួយប្រចាំសតវត្សទី២០។ រឿងនេះបានកើតឡើង​នៅ​៥០ឆ្នាំ​មុន គឺនៅថ្ងៃទី២៨ខែសីហាឆ្នាំ១៩៦៣ ខណៈពេលដែលលោក ម៉ាតាំង លូធើ ឃីង (Martin Luther King) បានបន្លឺពាក្យ​មួយឃ្លាថា «ខ្ញុំមានសុបិន្តមួយ» នៅពីមុខបណ្ដាជនច្រើនជាង ២៥០ពាន់នាក់ ដែលបានមកជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ក្នុងដំណើរយាត្រាមួយ សម្រាប់សិទ្ធិពលរដ្ឋ ដើម្បីដាក់បញ្ចប់នូវការរើសអើងពណ៌សម្បុរ នៅក្នុង​សង្គម​អាមេរិក។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: August 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងទិវានេះ ជាការរំឮកឡើងវិញ នូវសុន្ទរកថាដ៏ល្បីជាងគេមួយប្រចាំសតវត្សទី២០។ រឿងនេះបានកើតឡើង​នៅ​៥០ឆ្នាំ​មុន គឺនៅថ្ងៃទី២៨ខែសីហាឆ្នាំ១៩៦៣ ខណៈពេលដែលលោក ម៉ាតាំង លូធើ ឃីង (Martin Luther King) បានបន្លឺពាក្យ​មួយឃ្លាថា «ខ្ញុំមានសុបិន្តមួយ» នៅពីមុខបណ្ដាជនច្រើនជាង ២៥០ពាន់នាក់ ដែលបានមកជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ក្នុងដំណើរយាត្រាមួយ សម្រាប់សិទ្ធិពលរដ្ឋ ដើម្បីដាក់បញ្ចប់នូវការរើសអើងពណ៌សម្បុរ នៅក្នុង​សង្គម​អាមេរិក។

«ខ្ញុំមានសុបិន្តមួយ ថាថ្ងៃណាមួយ ប្រជាជាតិនេះ នឹងងើបឡើង ហើយរស់នៅក្នុងតថភាព នៃសេចក្ដីពិតប្រាកដត្រឹមត្រូវ៖ យើងសូមប្រកាន់យកការពិតទាំងនេះ ក្នុងន័យថា មនុស្សកើតមកមានភាពស្មើរគ្នាទាំងអស់»។ នេះជាសេចក្ដីថ្លែងប្រកាស របស់លោកម៉ាតាំង ដែលជាអ្នកផ្សាយសាសនាជនជាតិស្បែកខ្មៅមួយរូប។

លោក ម៉ាតាំង លូធើ ឃីង ទទួលពានរង្វាន់ណូប៊ែលសន្តិភាព នៅឆ្នាំ១៩៦៤

នៅបន្ទាប់ពីសុន្ទរកថានេះ បានមួយឆ្នាំ លោក លីដុន ចនសុន (Lyndon Johnson) ប្រធានាធិបតីថ្មីជំនួសប្រធានាធិបតី​ជាប់​ឆ្នោត លោក ចន កេណឺឌី (John Kennedy) ដែលត្រូវបានគេធ្វើឃាតនោះ បាន​ចុះហត្ថលេខាលើ ច្បាប់ស្ដីសិទ្ធិ​ពលរដ្ឋ។ ច្បាប់នេះ បានអនុញ្ញាតព្រមព្រៀងឲ្យពលរដ្ឋស្បែកខ្មៅមានសិទ្ធិ ស្មើនឹង​ពលរដ្ឋអាមេរិកស្បែកសដែរ។ បន្ទាប់មក លោក ម៉ាតាំង ក៏ទទួលបានពានរង្វាន់ណូប៊ែលសន្តិភាព នៅឆ្នាំ១៩៦៤ ដូចគ្នា  តែគួរឲ្យស្ដាយ ដែលវីរជនរូបនេះ ត្រូវបាន​គេលួច​ធ្វើឃាតនៅបួនឆ្នាំបន្ទាប់មកទៀត។

ដើម្បីឧទ្ទិសទៅដល់ទិវាដ៏សំខាន់ ដែលបានផ្លាស់ប្ដូរសង្គមមហាអំណចក្នុងលោក សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ បាន​ត្រៀម​ពិធីរំឮកខួបរហូតដល់ទៅមួយសប្ដាហ៍។ សូមអញ្ជើញទស្សនារូបភាពប្រវត្តិសាស្ត្រ ដូចតទៅ៖

លោកម៉ាតាំង បានលើកដៃស្វាគមន៍ បណ្ដាជនដែលបានប្រមូលគ្នាមកជួបជុំគ្នា នៅថ្ងៃទី២៨ខែសីហា កណ្ដាលទីក្រុង​វ៉ាស៊ីនតោន ប្រឆាំងនឹងការបែងចែកពណ៌សម្បុរ។ (រូបថត AFP)

ដំណើរយាត្រា នៃសិទ្ធិពលរដ្ឋ ថ្ងៃទី២៨ខែសីហា បានប្រមូលបណ្ដាជនប្រមាណជាជាង ២៥០ពាន់នាក់ មកជុំគ្នា នៅមុខរូប​សំណាកអតីប្រធានាធិបតីអាមេរិក លោក លីកុន។ (រូបថត មិនស្គាល់ប្រភព)

អ្នកផ្សាយសាសនា លោក ម៉ាតាំង លូធើរ ឃីង បានថ្លែងសុន្ទរកថាមួយ ដែលល្បីល្បាញរហូតមកដល់ថ្ងៃនេះ មាន​ឈ្មោះ​ថា «ខ្ញុំមានសុបិន្តមួយ»។ (រូបថត  AP/SIPA)

ឥស្សរជនយោធាជាជនជាតិស្បែកខ្មៅ លោកស្រី ជូសេហ្វីន បាឃើរ (Josephine Baker) ដែលមកចូលរួមដំណើរយាត្រា​នេះដែរ។ (រូបថត AP/SIPA)

ប្រធានាធិបតីអាមេរិក លោក ចន កេណឺឌី បានទទួលជួបមេដឹកនាំដំណើរយាត្រា ដើម្បីសិទ្ធិពលរដ្ឋ។ លោក​ប្រធានាធិបតី​រូបនេះ ត្រូវបានគេលួចបាញ់សម្លាប់នៅប៉ុន្មានខែក្រោយមក។ (រូបថត AP/SIPA)

តាំងពីថ្ងៃអាទិត្យទី២៥ខែសីហានេះមក មនុស្សជាច្រើនពាន់នាក់ បានចូលរួមធ្វើពិធីរំឮកខួប៥០ឆ្នាំ នៅទីក្រុងវ៉ាស៊ីនតោន កន្លែងដដែល។ (រូបថត AFP)

ខាងក្រោមនេះ ជាវីដេអូ នៃដំណើរយាត្រាទាមទារសិទ្ធិស្មើភាព គ្មានពណ៌សម្បុរនេះ៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...