Posts in ‘អត្ថបទមានវីដេអូ’ Category

រួមរ័ក​ស្រាត​ននល​ក្នុង​ធម្មជាតិ ដើម្បី​ថត​ពី​លើ​អាកាស​ដាក់​ផ្សាយ

វីដេអូខាងក្រោមនេះ មាន​ចំណង​ជើង​ថា «Drone Boning» បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​តាម​បណ្ដាញ​សង្គម​នៅ​ទ្វីប​អ៊ឺរ៉ុប ដោយ​សារ​តែ​វីដេអូ ដែល​ថត​ដោយ​ម៉ាស៊ីន​ថត បង្ហោះ​ឡើង​លើ​អាកាស​នេះ បាន​បង្ហាញ​នូវ​រូបភាព«រួមរ័ក»​ភិសម័យ នៅ​ក្នុង​ធម្មជាតិ និង​គ្មាន​អ្វី​ឬ​ដំបូល​មក​បិទ​បាំង​ឡើយ។ ជា​រូបភាព​ដ៏​ពិសេស និង​មិន​ដែល​ឃើញ​ពី​មុន​មក របស់​សមិទ្ធករ​ខាង​វីដេអូ​ពីរ​នាក់ គឺ​លោក យ៉ាន អាទៀរ ប៊ែត្រង់ (Yann Arthus Bertrand) និង​លោក ម៉ាក ដូលែល (Marc Dorcel)។

តួសម្ដែងទាំងពីរ នៅ​ក្នុង​វីដេអូ​នេះ មិន​មែន​ជា​តួ​សម្ដែង​អាជីព​ទេ។ តែ​ជា​តួ​សម្ដែង​តាម​ការ​ស្ម័គ្រ​ចិត្ត​មួយ ដែល​ក្រុម​សមិទ្ធិករ​ខាង​លើ សុំ​ឲ្យ​មក​ដើរ​ថត​ជា​មួយ​ក្រុម​ខ្លួន នៅ​ជុំ​វិញ​ក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋ​អាមេរិក។ ដាក់​បញ្ចូល​ជា​មួយ​នឹង​ភ្លេង យ៉ាង​លន្លង់​លន្លោច​ផង​នោះ [...]

ហេតុការណ៍​តឹង​សរសៃ​ក​រវាង ឈាង វុន និង​ព្រះសង្ឃ នៅ​វត្ត​ពោធិយ៉ារ៉ាម (vdo)

រវាងគូរជម្លោះទាំងសងខាង បាន​លើក​យក​ហេតុផល​តែ​រៀង​ៗ​ខ្លួន។ លោក ឈាង វុន តំណាង​រាស្រ្ត​មណ្ឌល​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​​បរទេស សហ​​ប្រត្តិបត្តិ​ការ អន្តរជាតិ ឃោសនាការ និង​​ព័ត៌មាន នៃ​​រដ្ឋសភា បាន​និយាយ​ថា រឿង​ចុះ​ទៅ​វត្ត​ពោធិយារ៉ាម ហៅ​វត្ត​ចាស់ ដែល​ស្ថិត​ក្នុង​​សង្កាត់​​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ កាល​ពី​ព្រលប់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​នោះ ដោយ​សារ​លោក​មាន​​បំណង​​តែ​មួយ​គត់ គឺ​ដើម្បី​មើល​«ទូកង»​របស់​លោក​ប៉ុណ្ណោះ តែ​ក៏​ពើប​ប្រទះ ជា​មួយ​នឹង​ប្រជា​ពលរដ្ឋ​រឿង​ដី​ធ្លី មក​ពី​​ខេត្ត​បាត់ដំបង​តែ​ម្តង។

ពេលនោះ លោកក៏បង្ហាញ​ពី​ការ​ឈឺឆ្អាល ក្នុង​នាម​លោក ជា​អ្នក​តំណាង​រាស្រ្ត​​ក្នុង​​រដ្ឋសភា ដែល​ជា​តំណាង​ប្រជា​ពលរដ្ឋ​ទូទៅ​ថា សូម​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ ដើម្បី​រង់​ចាំ​​ការ​​ដោះ​ស្រាយ ពី​ខាង​​អភិបាល​​ខេត្ត [...]

ឱក សុគន្ធកញ្ញា ទម្លាក់ វង្ស តារារតនា ព្រោះ​រង​ការ​រិះ​គន់?

ការជ្រើសរើសយក វង្ស តារារតនា កាល​ពី​អាទិត្យ​មុន ក្នុង​វគ្គ LIVE SHOW សប្តាហ៍​ទី​៣ ធ្វើ​ឱ្យ​កញ្ញ ឱក សុគន្ធកញ្ញា ដែល​ជា​គ្រូ​បង្វឹក​មួយ​រូប របស់​កម្មវិធី​ប្រលង​ចម្រៀង​ដឹវយ្សន៍​កម្ពុជា រង​នូវ​ការ​រិះ​គន់​យ៉ាង​ខ្លាំង ពី​ទស្សនិក​ជន។ ប៉ុន្តែ​សប្តាហ៍​នេះ វង្ស តារារតនា ត្រូវ​បាន​កញ្ញា ឱក សុគន្ធកញ្ញា ទម្លាក់​ចេញ​ពី​កម្មវិធី។ ការ​ទម្លាក់​របស់​បេក្ខជន​រូប​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិក​ជន​មួយ​រូប​ចោទ​ឡើង​ថា ព្រោះ​តែ​ការ​រិះ​គន់ ខ្លាច​បាត់​បង់​ប្រជា​ប្រិយ​ភាព​ឬ ទើប​កញ្ញា ឱក សុគន្ធកញ្ញា ទម្លាក់​បេក្ខជន​ខាង​លើ?

ចំពោះការចោទសួរ​ដោយ​គ្មាន​ចម្លើយ​នេះ ត្រូវ​បាន​ទស្សនិក​មួយ​រូប ដែល​ជា​អ្នក​គាំទ្រ​កញ្ញា ឱក សុគន្ធកញ្ញា បាន​ចេញ​មុខ​បក​ស្រាយ​ជំនួស​ថា មិន​មែន​មក​ពី​ការ​រិះគន់​ទេ ដែល​ធ្វើ​ឱ្យ​កញ្ញា ឱក សុគន្ធកញ្ញ ទម្លាក់​បេក្ខជន វង្ស តារារតនា នោះ។ ម្ចាស់​គណនី​រូប​នេះ សរសេរ​បន្ត​ថា៖ [...]

ល្បី​ដំឡូង​ជ្វា​កំពង់​ឆ្នាំង​ថា​ឆ្ងាញ់ លក់​ដាច់​រាប់​រយ​គីឡូ​មួយ​ថ្ងៃៗ (vdo)

«លឺគេនិយាយរាប់រយដង មិន​ស្មើរ​នឹង​បាន​ភ្លក្ស​ម្តង​ទេ» នេះ​ជា​ការ​នឹក​ភ្នក របស់​អ្នក​ដំណើរ​ស្ទើរ​គ្រប់​គ្នា ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​ប្រាំ ហើយ​បាន​ឃើញ​ដំឡូង​ពិសេស ដែល​ដាំ​មិន​ប្រើ​ជី​គីមី​ទាំង​នោះ ប្រាកដ​ជា​មិន​អាច​បើក​បង្ហួស​ទៅ​បាន​ឡើយ។ បំណង​របស់​ពួក​គេ គឺ​ចង់​សាក​ល្បង​រស​ជាតិ ដំឡូង​ធម្មជាតិ របស់​កសិករ​ខេត្ត​កំពង់​ឆ្នាំង។

ហើយដោយសារតែហេតុ​នេះ​ហើយ ទើប​មាន​សំដី​បាន​លើក​ឡើង​ថា ករសិករ​ដាំ​ដំឡូង​ទាំង​នោះ កំពុង​ឡើង​កូដ​ខ្លាំង ដោយ​សារ​ដំឡូង​ជ្វា​«ផ្អែម​ឆ្ងាញ់» ដែល​ជា​ដំណាំ​កសិផល​របស់​ពួក​គាត់ ជំរុញ​ឲ្យ​អ្នក​ទទួល​ទានច្រើន​ឡើង បាន​ឈប់​ចុះ​ទិញ យ៉ាង​ច្រើន​កុះករ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ប្រាំ ជា​ពិសេស​ក្នុង​ឱកាស​រដូវ​បុណ្យ​កឋិនទាន​ឆ្នាំ​នេះ។

ក្នុងមួយថ្ងៃ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅខេត្តកំពង់ឆ្នាំង អាចរកចំណូលបាន ៤ម៉ឺនទៅ ៥ម៉ឺន ពីផល​ចំណេញនៃការលក់ដំឡូង [...]

ភ្នំពេញ​ល្បី​ឈ្មោះ ថា​សម្បូរ​បឹង​បួ​ពេល​មាន​ភ្លៀង (vdo)

នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកានេះ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ចាប់​ពីរ​ម៉ោង​៤​ទៀប​ភ្លឺ រហួត​ដល់​ម៉ោង​៧​ព្រឹក។ ទឹក​ភ្លៀង​បាន​ធ្វើ​ឲ្យ​លិច​ផ្លូវ ហើយ​នឹង​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ថែម​ទៀត បង្ក​ឲ្យ​អ្នក​លក់​ដូរ និង​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន បាន​ត្អូញត្អែរ​ពី​បញ្ហា​ទាំង​នេះ​យ៉ាង​ខ្លាំង។

ក្នុងបទសម្ភាស ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ យុវជន​ម្នាក់​ឈ្មោះ វិចិត្រ ដែល​រស់​នៅ​សង្កាត់​ស្ទឹង​មាន​ជយ័ ខណ្ឌ​មាន​ជ័យ បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​លិច​ទឹក វា​លំបាក​ណាស់។ យុវជន​បាន​ត្អូញ​ត្អែរ​បែប​នេះ ជា​មួយ​នឹង​ការ​បង្ហាញ​ម៉ូតូ​របស់​ខ្លួន ដែល​បាន​រលត់​ក្នុង​ទឹក ធាក់​លែង​ឆេះ។

ចំពោះ អ៊ំប្រុស វ៉ាយ ដែលជាអាជីវករលក់កង់ នៅសង្កាត់ស្ទឹងមានជយ័ បានមានប្រសាស៍ថា ចាប់តាំង​ពីមាន​ការឈួសឆាយធ្វើផ្លូវថ្មីមក បណ្តាលអោយផ្លូវខាងមុខផ្ទះអ៊ំប្រុស លិចជ្រៅជាងពីមុន ហើយធ្វើការលក់ដូរ​មិន​ដាច់សោះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...