Posts in ‘អត្ថបទមានវីដេអូ’ Category

ពូទីន ធ្វើ​ទង្វើ​«សុភាព​បុរស» ដាក់​ភរិយា​​ប្រធានាធិបតី​ចិន

មនុស្សតិចណាស់ដែលមិនដឹង៖ លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ដែល​ទើប​នឹង​លែង​លះ ពី​អតីត​ភរិយា​របស់​លោក ជា​សុភាព​បុរស​មួយ​រូប។ ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ក្នុង​ជំនួប​កំពូល អេប៊ិច (Apec) នា​រដ្ឋធានី​ប៉េកាំង ខណៈ​ពេល​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ជា​ស្វាមី​កំពុង​ញញឹម​ញញែម​ទទួល​ភ្ញៀវ និង​ជជែក​ជា​មួយ​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ធ្វើ​បែប​វា​ហី​នោះ លោក​ប្រធានាធិបតី ពូទីន ឯ​ណេះ​វិញ បាន​យក​អាវ​ធំ​របស់​លោក ដែល​មាន​លក្ខណៈ​ដូច​ជា​ភួយ​ផង​នោះ មក​ដណ្ដប់​ឲ្យ​លោក​ស្រី ប៉េង លីយ័ន ស្ត្រី​ទី​មួយ​នៃ​ប្រទេស​ចិន។

ឈុតឆាកនេះ ត្រូវ​បាន​ម៉ាស៊ីត​ថត​របស់​ទូរទស្សន៍ ចិន ផ្លូវការ (CCTV) ចាប់​រូប​ភាព​បាន ហើយ​យក​ទៅ​ផ្សាយ។ បន្ទាប់​មក រូប​ភាព​នេះ​ត្រូវ​បាន​កាត់​ជា​បំណែក​ខ្លីៗ យក​ទៅ​ចែក​ចាយ​ពាស​ពេញ​ពិភពលោក។

ទង្វើរបស់លោក ពូទីន [...]

ឈាង វុន៖ ធុង​សម្រាម​ក្នុង​រដ្ឋសភា ត្រូវ​លាង​សំអាត

នៅក្នុងសន្និសិទ្ធិសារព័ត៌មាន នា​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​នេះ ប្រធាន​គណៈ​កម្មការ​កិច្ចការ​បរទេស និង​ព័ត៌មាន​​របស់​រដ្ឋសភា លោក ឈាង វុន បាន​បង្ហាញ​ថា បុគ្គលិក​រដ្ឋសភា​បច្ចុប្បន្ន​ជាង​មួយ​ពាន់​នាក់។ លោក​ចាត់​ទុក​ថា​ នេះ​ជា​ចំនួន​ដ៏​ច្រើន ដែល​ជា​កង្វល់​ធំ​របស់​រដ្ឋសភា ត្រូវ​ធ្វើការ​ដោះ​ស្រាយ​ជា​ថ្មី។

រដ្ឋសភា​មាន​គោល​នយោបាយ ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត អ្នក​ដែល​អសកម្ម​មួយ​ចំនួន ហើយ​ស្ម័គ្រ​ចិត្ត​ចេញ និង​អ្នក​ដែល​ត្រូវ​ចូល​និវត្តន៍ ពិសេស​កាត់​បន្ថយ​មន្ត្រី​មួយ​ចំនួន ដែល​មិន​មក​ធ្វើការ​ទៀង​ទាត់​តាម​តួនាទី​ខ្លួន។ តំណាង​រាស្ត្រ​មណ្ឌល​បាត់​ដំបង​មក​ពី​គណបក្ស​កាន់​អំណាច​រូប​នេះ​បាន​បន្ត​ថា លោក​នឹង​ប្រើ​ប្រាស់​រូបមន្ត​​ផ្តល់​ប្រាក់​បៀវត្សរ៍​៨០% ក្នុង​រយៈ​ពេល​១០ខែ ដូច​ក្នុង​អាណត្តិ​ទី៤ រដ្ឋសភា​ក៏​បាន​ជម្រុះ​បុគ្គលិក​​ប្រមាណ​ជាង​២០០​នាក់​​ចេញ​ពី​រដ្ឋសភា។

[...]

តុលាការ​សម្រេច​ឃុំ​ខ្លួន មាជ សុវណ្ណ​រ៉ា បណ្តោះ​អាសន្ន

មកដល់ម៉ោងជាង៤ ថ្ងៃទី១១ ខែ​វិច្ឆិកា​នេះ លោក មាជ សុវណ្ណរ៉ា ក៏​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីការ​ចោទ​ប្រកាន់ និង​ធ្វើការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​មន្ទីរ​អប់រំ​កែប្រែ​ម១ ព្រៃ​សរ ក្រោម​បទ​ចោទ​ញុះ​ញង់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​មន្រ្តី​រាជការ​សាធារណៈ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ ឯ​ប្រជា​ពលរដ្ឋ​១០នាក់ រួម​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ ដែល​បាន​ចាប់​ខ្លួន​នោះ កំពុង​ស្ថិត​ក្នុង​ការ​សួរ​ដេញ ដោយ​មន្រ្តី​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ នៅ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​មន្រ្តី​អង្គការ​លីកាដូ ដែល​មាន​វត្តមាន ក្នុង​ការ​សួរ​ដេញ​ដោល​នោះ។

នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ស្របពេលដែលតុលាការក្រុងភ្នំពេញ កំពុងធ្វើការសាកសួរស្រ្តីអ្នកភូមិបឹងកក់ ប្រាំពីរ​នាក់ ដែលបានចាប់ខ្លួនកាលពីមួយថ្ងៃមុននោះ អាជ្ញាធរក្រុងភ្នំពេញ ក៏បានបន្តចាប់ខ្លួនមនុស្ស ជាបន្តបន្ទាប់​ទៀត [...]

ឈាង វុន៖ យក​សាច់​ញាតិ​«ផ្ទាល់»​មក​ធ្វើការ មិន​ខុស​ច្បាប់​ទេ (vdo)

ឈាង វុន៖ យក​សាច់​ញាតិ​«ផ្ទាល់»​មក​ធ្វើការ មិន​ខុស​ច្បាប់​ទេ (vdo)

ព្រឹកថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ នា​វិមាន​រដ្ឋសភា ប្រធាន​គណៈ​កម្មការ​ទី​៧ នៃ​រដ្ឋសភា លោក ឈាង វុន បាន​ធ្វើការ​ព្រមាន ផ្តាំ​តាម​អ្នក​សារព័ត៌មាន ទៅ​លោក ឆុន ឆ័យ អនុ​ប្រធាន​គណៈ​កម្មការ​ទី២ នៃ​រដ្ឋសភា​ថា៖ «គ្មាន​បុគ្គល ឬ​ស្ថាប័ន​ណា​មួយ មាន​សិទ្ធ​ត្រួត​ពិនិត្យ​ចំណូល​ចំណាយ​ថវិកា របស់​រដ្ឋសភា​បាន​ឡើយ» ។

ការថ្លែងរបស់លោក ឈាង វុន បាន​ធ្វើ​ឡើង​បាន​បន្ទាប់​ពី​លោក សុន ឆ័យ ដាក់​សំណើរ​ទៅ​កាន់​រដ្ឋសភា ស្នើ​ឲ្យ​ព្យួរ​តំណែង លោក ឡេង ប៉េងឡុង អគ្គ​លេខា​ធិកា​រដ្ឋសភា និង​ស្នើ​ឲ្យ​ដក​តួនាទី​លោក មិត្ត ការ៉េន អគ្គ​លេខា​ធិការ​រង​រដ្ឋសភា និង​ក្រុម​គ្រួសារ​របស់​គាត់ (លោក មិត្ត ការ៉េន) ដែល​កំពុង​កាន់​ការងារ​សំខាន់ៗ​នៅ​ក្នុង​រដ្ឋសភា។ ការ​ស្នើ​នេះ ដោយ​សារ​លោក សុន ឆ័យ រក​ឃើញ​ថា​មាន​ការ​ពាក់​ព័ន្ឋ នឹង​អំពើ​ពុក​រលួយ​បក្ស​ពួក គ្រួសារ​និយម និង​មាន​អំពើ​ពុក​រលួយ ដែល​នាំ​ឲ្យ​បាត់​បង់​ថវិការ​ជាតិ។ [...]

The Voice Cambodia ទម្លាក់ អឿម រុន នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត?

The Voice Cambodia ទម្លាក់ អឿម រុន នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត?

ខុសពីរសប្តាហ៍មុនៗ បេក្ខជន​ម្នាក់​របស់​ឌឹវយ្សន៍ លោក អឿម រុន ដែល​ត្រូវ​បាន​ទស្សនិក​ជន​គាំទ្រ​បោះ​ឆ្នោត​ឱ្យ​ជាប់ ស្ទើរ​គ្រប់​សប្តាហ៍​នោះ ឥលូវ​នេះ​បទ​ចម្រៀង​២បទ ដែល អឿម រុន បាន​បក​ស្រាយ​ក្នុង​សប្តាហ៍​នេះ រួម​មាន​បទ​«ទុយ​មុយ» និង​បទ​«សត្វ​មមៀច» ហាក់​មិន​អាច​ទាក់​ទាញ ទឹក​ចិត្ត​ទស្សនិកជន ឱ្យ​បោះ​ឆ្នោត​គាំទ្រ ដូច​សប្តាហ៍​មុនៗ​ទេ។ ការ​ដែល​បេក្ខជន​រូប​នេះ មិន​អាច​ទាក់​ទាញ​ទឹក​ចិត្ត​​ទស្សនិកជន​បាន ព្រោះ​តែ​បទ​ចម្រៀង ដែល​កញ្ញា ពេជ្រ សោភា គ្រូ​បង្វឹក​រៀបចំ​ឱ្យ​បេក្ខជន​រូប​នេះ យក​មក​ឲ្យ​ច្រៀង​ប្រលង​នោះ សុទ្ធ​តែ​លើស​ពី សមត្ថភាព​របស់​បេក្ខជន ជា​កូន​កំព្រា​អ្នក​ក្រ​ខ្សត់​រូប​នេះ។

ចំពោះការជ្រើសរើសបទចម្រៀង ដែល​មិន​សមស្រប ជាមួយទឹកដមសម្លេងដូចនេះ កញ្ញា ពេជ្រ សោភា ក៏ដូច​ជាកម្មវិធីThe Voice Cambodia បានរងនូវការតិះតៀនយ៉ាងខ្លាំងពីទស្សនិកជន បើទោះបីជាបេក្ខជនរូបនេះ ត្រូវ​បានគេមើលឃើញ សមត្ថភាពនៃសម្លេង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...