Posts in ‘អត្ថបទមានវីដេអូ’ Category

ការ​ចុះ​ឈ្មោះ​និង​បោះ​ឆ្នោត នៅ​តាម​ព្រំដែន​អាច​ទៅ​រួច អាស្រ័យ​លើ​កម្ពុជា

ការ​ចុះ​ឈ្មោះ​និង​បោះ​ឆ្នោត នៅ​តាម​ព្រំដែន​អាច​ទៅ​រួច អាស្រ័យ​លើ​កម្ពុជា

ភាព​មិន​ត្រូវ​គ្នា​ថ្មី ដែល​បាន​កើត​ឡើង​ ក្នុង​ជំនួប​ការងារ​កែ​ទម្រង់ នៃ​ការ​បោះ​ឆ្នោត រវាង​គណបក្ស​ធំ​ទាំង​ពីរ កាល​​​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ​​នេះ កឺ​ការ​ស្នើ​ឲ្យ​មាន​ការ​បង្កើត​មណ្ឌល​បោះ​ឆ្នោត​នៅ​តាម​ព្រំ​ដែន ដែល​លើក​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​នេះ​យល់​ថា ការ​បង្កើត​ឲ្យ​មាន​មណ្ឌល​បោះ​ឆ្នោត​តាម​ព្រំដែន អាច បង្ហ​លក្ខណៈ​ងាយ​ស្រួល ដល់​ពលករ​ចំណាក​ស្រុក​របស់​កម្ពុជា ប្រើ​ប្រាស់​នូវ​សិទ្ធិរបស់​ខ្លួន​បាន​គ្រប់​គ្រាន់ និង​ទាន់​ពេល​វេលា​ទាំងកា​រចុះ​ឈ្មោះ និង​បោះ​ឆ្នោត។ តែ​ការ​លើក​ឡើង​ខាង​លើ​នេះ ត្រូវ​បាន​បដិសេធ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

សម្រាប់ទស្សនៈនៃក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការលើផ្នែកនេះ បានយល់ថា អ្វីដែលសំខាន់ គឹការសម្រួល តាមគ្រប់លទ្ធភាព និងគ្រប់មធ្យោបាយ ក្នុងការផ្តល់ភាពងាយស្រួលបំផុតដល់ប្រជាពលរដ្ឋ ឲ្យបានមកចុះឈ្មោះ និងបោះឆ្នោតបានគ្រប់គ្នា។ ការលើកឡើងនេះ [...]

កុមារ​កម្ពុជា​សម័យ​ថ្មី ចេះ​រួម​រ័ក្ស​តាំង​ពី​អាយុ​៥-៦ឆ្នាំ (vdo)

កុមារ​កម្ពុជា​សម័យ​ថ្មី ចេះ​រួម​រ័ក្ស​តាំង​ពី​អាយុ​៥-៦ឆ្នាំ (vdo)

សកម្មភាព​​ដ៏​ពិសេស ក្នុង​វីដេអូ​ឃ្លីប​មួយ ដែល​មាន​រយៈ​ពេល​ជិត​ពីរ​នាទី និង​ត្រូវ​បាន​ដាក់​បង្ហោះ ក្នុង​បណ្តាញ​សង្គម កាល​ពី​ពេល​ថ្មីៗ​នេះ បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង។ នោះ​គឺ​ជា​សកម្ម​ភាព​និង​ទង្វើ របស់​ក្មេង​តូចៗ​ចំនួន​បី​នាក់ ដែល​ធ្វើ​កាយវិការ ដូច​ជា​កំពុង​រួមរ័ក្ស​គ្នា។

ក្មេងប្រុស​ម្នាក់ និង​ក្មេង​ស្រី​ពីរ​នាក់ ដែល​មាន​អាយុ​ត្រឹម​ប្រាំ ទៅ​ប្រាំ​មួយ​ឆ្នាំ​ប៉ុណ្ណោះ បាន​បបួល​គ្នា​ទៅ​ឈរ​អែប​ជញ្ចាំង​ថ្ម ហើយ​បន្ទាប់​មក ពួក​គេ​ឈរ​ធ្វើការ​រួមរ័ក្ស​គ្នា យ៉ាង​រីករាយ និង​ទាំង​សប្បាយ​ចិត្ត ជា​មួយ​នឹង​ការ​«អោប​រិត» ដូច​​គូរ​ស្នេហា​រវាង​មនុស្ស​ធំ​ពីរ​នាក់​ដូច្នេះ។ រី​ឯ​ក្មេង​ស្រី​ម្នាក់​ទៀត​ ដែល​នៅ​ក្បែរ​នោះ កំពុង​ឈរ​មើល​សកម្ម​ភាព​របស់​គេ​ទាំង​ពីរ។

អ្នកបញ្ចូលវីដេអូឃ្លីបនេះ មកក្នុងបណ្តាញសង្គម ក៏បានលើកជាចំងល់ថា «ដាច់ខ្យល់ហើយ នៅក្មេងៗសោះ វាចេះធ្វើរឿងមនុស្សធំអស់ហើយ [...]

ញាំល្ហុងម្ហូបខ្មែរ! ម្ហូប​ងាយ​ធ្វើ​សម្រាប់​គ្រួសារ​អ្នក

មាន​មុខ​ម្ហូប​ច្រើន​ណាស់ ដែល​ធ្វើ​ចេញ​ពី​ផ្លែ​ល្ហុង។ ពេល​នេះ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​សូម​បង្ហាញ​ពី​របៀប ធ្វើ​ម្ហូប​មួយ​ដែល​ងាយៗ ហើយ​លោក​អ្នក​អាច​អនុវត្តន៍​បាន នៅ​ក្នុង​គ្រួសារ គឺ​«ញាំ​ល្ហុង»។ ការ​រៀបចំ​ម្ហូប​ចំណី​នេះ ប្រើ​រយៈ​ពេល​រហ័ស​ក្នុង​ការ​ចំអិន ហើយ​ចំណាយ​តិច និង​មាន​ឱជារស​ឆ្ងាញ់​ពិសា។ តាម​រយៈ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ លោក អ៊ឹម វិតន៍ ដែល​ជា​​ចុងភៅ​ជំនាញ​ប្រចាំ​នៅ​សណ្ឋាគា រ៉ូយ៉ាល់ សូម​ចូល​ខ្លួន​មក​បង្ហាញ​លោក​អ្នក​នូវ​គ្រឿង​ផ្សំ និង​វិធី​ធ្វើ ដូច​ខាង​ក្រោម ៖

គ្រឿងផ្សំ៖ ល្ហុងខ្ចី, ជីគ្រប់មុខ, ទឹកត្រី, ស្ករ, ទឹកអំពិលទំ, បង្គារក្រៀម, សណ្តែកដី, ខ្ទឹម ស, កាពិ, ម្ទេស, ប៉េងប៉ោះ, សណ្តែកគួ, អំប៊ិល។គ្រឿងផ្សំទាំងអស់នេះ លោកអ្នកអាចអនុវត្តន៍ធ្វើ បានតាមបរិមាណ​នៃ​គ្រួសារ​អ្នក និងតាមចំណង់ចំនូលចិត្ត ដែលលោកអ្នកត្រូវការ។

វិធីធ្វើ៖ [...]

វង់​ភ្លេង​ពិណ​ពាទ្យ​ ដែល​មាន​តន្ត្រីករ​សុទ្ធ​ជា​កុមារ​អាយុក្រោម​១៥​ឆ្នាំ

វង់​ភ្លេង​ពិណ​ពាទ្យ​ ដែល​មាន​តន្ត្រីករ​សុទ្ធ​ជា​កុមារ​អាយុក្រោម​១៥​ឆ្នាំ

នៅក្នុងវង់ភ្លេងបូរាណ ដែលគេតែងតែធ្លាប់ឃើញមនុស្សពេញវ័យ ឬមនស្សចាស់លេង ឬចម្រុះបញ្ចូលគ្នា​ទាំង​ក្មេងចាស់ ជាអ្នកបញ្ជា និងប្រើប្រាស់ឧបករណ៍ភ្លេងនោះ តែឥឡូវនេះមានក្រុមភ្លេងមួយ ដែលមានតន្ត្រីករ​សុទ្ធ​តែជាកុមារក្រោមអាយុ១៥ឆ្នាំ។ ក្មេងៗទាំងនោះ សុទ្ធតែមានទេព្យកោសល្យ ហើយម្នាក់ៗ សុទ្ធតែជាក្មេង​ដែលរៀនឆ្លាត នៅក្នុងថ្នាក់ទៀតផង។ ក្រុមភ្លេងនេះស្ថិតនៅ ភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត​កណ្តាល ដែលមានការគាំទ្រជាច្រើន ពីសំណាក់អ្នកភូមិហើយតែងចូលចិត្តអញ្ជើញ ទៅប្រគុំរាល់ពេល​មាន​បុណ្យទានម្ដងៗ។

នៅក្នុងសកម្មភាពដ៏មមាញឹក ជាមួយនឹងការប្រគុំភ្លេងពិណពាទ្យ លោកគ្រូភ្លេង មៀច ធី បានប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា លោកបានបង្កើតជាវង់ភ្លេងពិណពាទ្យនេះឡើង ដើម្បីបានជួយក្រុមគ្រួសារក្មេងៗ​មួយ​ចំណែក និងមួយចំណែកទៀត ដើម្បីពង្រីកវិស័យសិល្បៈខ្មែរ និងបញ្ជាក់ថាភ្លេងពិណពាទ្យ ជាភ្លេងបុរាណ​របស់ខ្មែរ។ [...]

«ស្នេហា​អាថ៌កំបាំង»​របស់ មាស សុខសោភា ជា​បទ​ចម្លង​ពី​វៀតណាម?

បទ «ស្នេហាអាថ៌កំបាំង»របស់តារាចម្រៀងដ៏ល្បី នៅផលិតកម្មថោន កញ្ញា មាស សុខសោភា បានក្លាយជាបទដ៏រញ្ជួយ នៅដើមឆ្នាំ២០១៥នេះ សម្រាប់យុវវ័យ។ បទចម្រៀងដែលទើបនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ បានទាញចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។

ប៉ុន្តែបទចម្រៀងដែលនិយាយពីស្នេហាដ៏ផ្អែមល្ហែម មួយនេះត្រូវបានទស្សនិកជនមួយចំនួនលើកឡើងថា ជាបទចម្រៀងដែលចម្លងទាំងស្រុង ពីបទចម្រៀងរបស់វៀតណាមដែលមានចំណងជើងថា «Robot tình yêu»ផ្ទុយស្រឡះពីការលើកឡើងរបស់ផលិតកម្មថោន ដែលថា បទមួយនេះជាបទនិពន្ធថ្មី ។

បើស្តាប់មួយភ្លែត បទនេះដូចទៅនឹងបទចម្រៀងរបស់វៀតណាម ប៉ុន្តែនៅពេលដែលស្តាប់យូរបន្តិច គេនឹងដឹងថា ជាបទភ្លេង ដែលមានលក្ខណៈស្រដៀងគ្នា។ រីឯការសម្តែង«បទស្នេហាអាថ៌កំបាំង»របស់មាស សុខសោភា មានការចាប់អារម្មណ៍ច្រើនជាងបទរបស់វៀតណាម «Robot tình yêu»។ បទស្នេហាអាថ៌កំបាំង បង្ហាញនូវអារម្មណ៍លាក់បាំង របស់មនុស្សពីរនាក់ និងលាយឡំទៅដោយកំប្លែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...