Posts in ‘អត្ថបទមានវីដេអូ’ Category

«ដូងយក្ស» ប្រភេទ​ក្ដាម​ធំ​ជាង​គេ​លើ​លោក បង្ហាញ​ខ្លួន​នៅ​ហាវ៉ៃ (vdo)

«វា​បាន​ដើរ​គើមៗ ដូច​គ្មាន​ជំពាក់​នរណា​មួយ​រៀល។ ហើយ​មនុស្ស​ទាំង​អស់​គ្នា ទាំង​ឡាន​ទាំង​ម៉ូតូ ត្រូវ​តែ​នាំ​គ្នា​បង្អន់​ល្បឿន ដើម្បី​ទុក​ឲ្យ​សត្វ​ក្ដាម​មួយ​នេះ ធ្វើ​ដំណើរ ដូច​ជា​វា​ជា​មនុស្ស​ថ្មើរ​ជើង​អញ្ចឹង។» នេះ​ជា​ការ​ថ្លែង​អះអាង​របស់​លោក ហូលី កានតេរ៉េ ប្រាប់​ទៅ​ទូរទស្សន៍​ក្នុង​តំបន់​មួយ ឈ្មោះ KHON-2។

ក្ដាម​«ដូង​យក្ស»​​ជា​ប្រភេទ​ក្ដាម​សមុទ្រ​ដែល​ធំ​ជាង​គេ ក្នុង​ពិភពលោក។ ប៉ុន្តែ​ក្ដាម​ដែល​យើង​ឃើញ​ក្នុង​វីដេអូ ឬ​រូប​ថត​នេះ មាន​ទំងន់​ត្រឹម​តែ​២​គីឡូក្រាម​ប៉ុណ្ណោះ ខណៈ​ប្រភេទ​សត្វ​មួយ​នេះ អាច​មាន​ទម្ងន់​រហូត​ដល់​៤គីឡូក្រាម មាន​ប្រវែង​ពី​ចុង​ជើង​ទៅ​មួយ​ជើង​មួយ​ទៀត ១ម៉ែត្រ និង​អាច​រស់​បាន​រហូត​ដល់​ទៅ​១២០ឆ្នាំ។

នៅលើកោះហាវ៉ៃ សត្វនេះជាប់ឈ្មោះ ខាងតោងឡើងគាស់ធុងសម្រាម ចាប់សត្វឆ្មារជាចំណី និងពូកែខាង​ព្យួរាស់ដី (ជាពិសេសសួនច្បារ) ដោយគ្មាននរណាសុំឲ្យធ្វើ។ មានរឿងមួយ [...]

តារា Playboy ស្តាយ​ក្រោយ ព្រោះ​ឪពុក​សម្លាប់​ខ្លួន​ដោយ​សារ​កូន​ថត​ស្រាត (vdo)

តារា Playboy ស្តាយ​ក្រោយ ព្រោះ​ឪពុក​សម្លាប់​ខ្លួន​ដោយ​សារ​កូន​ថត​ស្រាត (vdo)

តារា​ម៉ូដែល​របស់​ទស្សនាវដ្តី Playboy នាង ឡូរីដាណា ជីវូ (Loredana Chivu) ដែល​មាន​អាយុ​២៥ ឆ្នាំ បាន​និយាយ​ថ្លែង​ពី​អារម្មណ៍​ឈឺ​ចាប់​ក្នុង​ចិត្ត និង​ការ​សោក​ស្តាយ​បស់​នាង បន្ទាប់​ពី​ដឹង​ថា​ ឪពុក​របស់​នាង​បាន​សម្លាប់​ខ្លួន ក្រោយ​ពី​បាន​ដឹង​ថា នាង​បាន​ក្លាយជា​តារា​ម៉ូដែល​«អាក្រាត»។

តារា​ម៉ូដែល​រស់​នៅ​ក្នុងរដ្ឋធានី ​ប៊ុយការ៉េស ប្រទេស​រ៉ូម៉ានី​រូប​នេះ បាន​រៀប​រាប់​ទាំង​ឈឺ​ចាប់​ក្តុក​ក្តួល​ក្នុង​ចិត្ត​ថា៖ «ឪពុក​របស់​ខ្ញុំ បាន​សម្លាប់​ខ្លួន ដោយ​សារ​តែ​រូប​ថត​ស្រាត​របស់​ខ្ញុំ»។ តារា​ម៉ូដែល​ថត​ស្រាត​រូប​នេះ​បន្ត​ថា នាង​ដឹង​ថា ឪពុក​របស​នាង​ប្រាកដ​ជា​ខ្វាយ​ខ្វល់ អំពី​រឿង​នេះ ប៉ុន្តែ​នាង​មិន​ដែល​គិត​សោះ​ថា ឪពុក​ជា​ទី​ស្រលាញ់​របស់​នាង​អាច​នឹង​សម្លាប់​ខ្លួន​ឡើយ។ នាង ជីវូ បាន​ថ្លែង​ទៀត​ថា៖ «គាត់​បាន​ឈប់​និយាយ​រក​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា [...]

សត្វ​គោ​ចំលែក​កើត​មក​មាន​តែ​ជើង​ពីរ ល្បី​មាន​បារមី (vdo)

សត្វគោ ទើប​តែ​កើត​បាន​ជាង​មួយ​សប្តាហ៍ ប៉ុន្តែ​អាច​យល់​ដឹង​ពី​អ្វី ដែល​មនុស្ស​និយាយ​គ្នា​បាន។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទៀត​នោះ គឺ​បើសិន​ជា​មាន​អ្នកណា​ម្នាក់ យក​កាមេរ៉ា​ទៅ​ថត​វា ដោយ​មិន​សុំ​អនុញ្ញាត​ពី​វា នោះ​ប្រាកដ​ជា​ថត​មិន​ជាប់​នោះ​ទេ។ សត្វ​គោ​ចំលែក​នេះ បាន​កើត​នៅ ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​មួយ​ក្នុង ភូមិ​ទ័ព​ម្រាក់ ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

យុវជន ហៃ គឹមហាន សិស្ស​ថ្នាក់​ទី ១២ រៀន​នៅ​វិទ្យាល័យ​វត្ត​កក់ ដែល​ស្ថិត​នៅ​ជិត​ភូមិ​ដែល​មាន​កើត​សត្វ​គោ​ចំលែក​នេះ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ខ្លួន​បាន​ជិះ​ឆ្លង​កាត់​ភូមិ​នេះ​រាល់​ថ្ងៃ ហើយ​បាន​លឺអ្នក​ភូមិ​ថា សត្វ​គោ​ចំលែក​ដែល​កើត​មក មាន​តែ​ជើង​ខាង​ក្រោយ​ពីរ យើង​ថត​វា​មិន​ជាប់​នោះ​ទេ។ លឺ​ដូច្នេះ យុវជន​រូប​នេះ​បាន​នាំ​គ្នា​ទៅ​មើល ដើម្បី​សាក​ល្បង​ថត​រូប​ឲ្យ​អស់​មន្ទិល​សង្ស័យ។

[...]

ជំនួប​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​ថ្ងៃ​នេះ ដើម្បី​ជួប​គ្នា​លើក​ក្រោយ! (vdo)

ក្រោយ​ជំនួប​នា​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា​នេះ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ផ្តល់​កិច្ច​សម្ភាស​រួម​គ្នា ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​ផ្តោត​សំខាន់​លើ​ការ​យក​ចិត្ត​ទុក​ដាក់ ទៅ​ដល់​រាស្រ្ត និង​ជាតិ ពិសេស​រក្សា​នូវ​វប្បធម៌​សន្ទានា រវាង​គណបក្ស​ទាំង​ពីរ​បន្ត​ទៅ​មុខ។

លោក សម រង្ស៊ី ប្រធាន​តំណាង​រាស្រ្ត​មតិ​ភាគ​តិច ដែល​រដ្ឋសភា​ជាតិ​ទើប​ទទួល​ស្គាល់​លោក​ក្នុង​តំណែង​នេះ  បាន​លើក​ឡើង​ថា នេះ​ជា​ទម្លាប់​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ដោយ​គណបក្ស​ទាំង​ពីរ ក្នុង​ការ​ឆ្លុះ​បញ្ចាំង និង​លើក​កំពស់​វប្បធម៌​សន្ទនា ដែល​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។

ប្រធានគណបក្សសង្គ្រោះជាតិ បានបន្តថា៖ «ការអនុវត្តទាំងពាក្យពេជ្រ ការអនុវត្តទាំងស្មារតី [...]

អារ​ក កូន​តូច​បី​នាក់​របស់​ខ្លួន ព្រោះ​ខ្លាច​យំ​រំខាន​ប្តី (vdo)

ស្រ្តី​ជា​ម្តាយ​វ័យ​២៩​ឆ្នាំ​ម្នាក់ ដែល​រស់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ត្រូវ​បាន​សមត្ថិច្ច​ប៉ូលីស​ឃាត់​ខ្លួន​ដោយ​សារ​តែ​ស្រ្តី​រូប​នេះ បាន​អារ.ក កូន​ស្រី អាយុ​២ឆ្នាំរបស់​នាង​ម្នាក់ និង​កូន​ភ្លោះ​អាយុ​៦ខែ ២នាក់​ផ្សេង​ទៀត ក្រោម​មូល​ហេតុ ព្រោះ​នាង​មិន​អាច ធ្វើ​ឱ្យ​កូន​តូច​ទាំង​បី​របស់​នាង​បាត់​យំ និង​ខ្លាច​សម្លេង​យំ​របស់​កូនៗ រំខាន​ដល់​ប្តី។

ម្តាយ​ចិត្ត​ព្រៃ​ផ្សៃ​លើ​កដៃ​សម្លាប់​កូ​ន​របស់​ខ្លួន ដែល​មាន​ឈ្មោះ គ្រីស្ទីណា ប៊ូស (Christina Booth) បាន​និ​យាយ​ថា នៅ​ពេល​ដែល​នាង​បាន​ដាក់​កូន​ទាំង​បី​របស់​ខ្លួន ឱ្យ​គេង​នៅ​លើ​គ្រែ​នៅ​ក្នុង​ផ្ទះ​របស់​នាង នៅ​រដ្ឋធានី វ៉ាស៊ីតោន ពួក​គេ​បាន​ចាប់​ផ្តើម​យំ។ គ្រីស្ទីណា ដែល​កំពុង​តែ​ទទួល​រង ពី​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ក្រោយ​ពេល​ឆ្លង​ទន្លេ​រួច​ផង​នោះ បាន​ប្រាប់​ប៉ូលីស​ថា នាងបាន​ទៅ​ជាន់​ក្រោម ហើយ​បាន​យក​កាំបិត​ពី​ក្នុង​ផ្ទះ​បាយ មុន​ពេល​ដែល​នាង​អារ ក បំពង់ក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...