Posts in ‘អត្ថបទមានវីដេអូ’ Category

រថភ្លើង​បុក​រថយន្ដ​ផ្ទុះ​ឆេះ​នៅ​រដ្ឋ​ញ៉ូយក ស្លាប់​៦​នាក់ (vdo)

រថភ្លើង​ដែល​រត់​នៅ​តាម​តំបន់​ជាយ​ក្រុង បាន​បុក​រថយន្ដ ហ្សីប ឆារ៉ូគី (Jeep Cherokee) មួយ​គ្រឿង នៅ​លើ​ផ្លូវ​របស់​ខ្លួន នៅ​ក្នុង​រដ្ឋ​ញ៉ូយក​សហរដ្ឋ​អាមេរិក។ គ្រោះ​ថ្នាក់​បាន​កើត​ឡើង នៅ​យប់​ថ្ងៃ​អង្គារទី​២ ចូល​មក​ថ្ងៃ​ពុធ​ទី៤ ខែ​កុម្ភៈ​នេះ ដែល​ជា​ពេល​វេលា​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​ដំណើរ នៅ​ក្បែរ​ទី​ក្រុង វ៉ាឡាយ៉ា (Valhalla) ចំងាយ​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ ពី​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ញ៉ូយក។

អភិបាលរដ្ឋញ៉ូយក លោក អេនឌ្រូ គូអូម៉ូ (Andrew Cuomo) បាន​ថ្លែង​ឲ្យ​ដឹង​ពី​តុល្យភាព​ចុង​ក្រោយ​ថា មាន​មនុស្ស​៦នាក់​បាន​ស្លាប់ ក្នុង​នោះ​មាន​អ្នក​បើកបរ​រថភ្លើង​ជា​ស្ត្រី​ម្នាក់ និង​អ្នក​ដំណើរ​ប្រាំ​នាក់ ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ចំណត (Grand Central) នៃ​សង្កាត់​ម៉ាណាតាន់ (Manhattan របស់​ទីក្រុង​ញ៉ូយក)។

គ្រោះថ្នាក់ដែលបង្កឲ្យមានការផ្ទុះឆេះជាភ្លើង និងហុយជាផ្សែងយ៉ាងខ្មួលខ្មាញនេះ [...]

គម្រោង​ប្រគំ​តន្រ្តី​លាយ​នឹង​ការ​«ដើរ​ស្រាត» នៅ​កោះ​ពស់ ត្រូវ​បាន​ផ្អាក

គម្រោង​ប្រគំ​តន្រ្តី​លាយ​នឹង​ការ​«ដើរ​ស្រាត» នៅ​កោះ​ពស់ ត្រូវ​បាន​ផ្អាក

ថ្មីៗ​នេះ ដំណឹង​នៃ​ការ​ប្រគុំ​តន្រ្តី Kazantip ដែល​ជា​កម្មវិធី​មួយ មាន​ការ​ប្រគុំ​តន្រ្តី អម​ដោយ​ភ្លើង​ពណ៌ លំដាប់​ពិភព​លោក លាយ​ឡំ​ដោយ​ការ​ដើរ​ស្រាត និង​រួម​ភេទ មាន​ការ​ចូល​រួម​ពី DJ ល្បីៗ​នៅ​លើ​ពិភព​លោក និង​មាន​ភ្ញៀវ​ទេសចរណ៍​លំដាប់​អ្នក​មាន ចូល​រួម​ប្រមាណ​ជាង​១០​ម៉ឺន​នាក់។ កម្មវិធី​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ពី​ប្រជាជន​កម្ពុជា ជា​ពិសេស​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ដោយ​អ្នក​ខ្លះ​គាំទ្រ​ឱ្យ​មាន និង​អ្នក​ខ្លះ​ទៀត​មិន​គាំទ្រ។ សម្រាប់​អ្នក​មិន​គាំទ្រ បាន​យល់​ថា កម្មវិធី​«ស្រាត»​ដូច្នេះ ប៉ះ​ពាល់​វប្បធម៌​ប្រពៃណី​ខ្មែរ។

គាំទ្រឬមិនគាំទ្រ ជារឿងមួយ។ ប៉ុន្តែ ពិធីប្រគុំតន្រ្តីបែបអាសអាភាសមួយនេះត្រូវបានផ្អាក ដោយមិន​ទទួល​បានការអនុញ្ញាត ពីសាលាខេត្តព្រះសីហនុ។ សេចក្តីជូនដំណឹង របស់សាលាខេត្តសីហនុ ចុះហត្ថលេខា​ដោយលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២ម្សិលម៉ិញ បានឱ្យដឹងថា៖ [...]

កូន​កំលោះ​ក្រមុំ​នៅ​សម័យ​ប៉ុលពត បាន​រៀបការ​សារ​ជា​ថ្មី

នៅ​ភូមិ​ថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាផ្អៀ ខេត្ត​កំពង់ឆ្នាំង ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ប្រាំ​គូរ បាន​រៀបការ​ម្តង​ទៀត​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោម​ការ​ចូល​រួម​ជា​ច្រើន ពី​អ្នក​ស្រុក​អ្នក​ភូមិ ញាតិ​មិត្ត និង​មាន​ការ​ឧបត្ថម្ភ​ពី​អង្កការ​មួយ​ចំនួន។ ទូរទស្សន៍ ទទក ក្នុង​កម្មវិធី NCN បាន​ផ្សាយ​ហេតុការណ៍​នេះ កាល​ពី​ថ្ងៃ​អាទិត្យ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដោយ​បាន​អះអាង​ឲ្យ​ដឹង​ថា ស្វាមី​ភរិយា​ប្រាំ​គូ ត្រូវ​បាន​រៀប​អាពាហ៍​ពិពាហ៍​សារ​ជា​ថ្មី បន្ទាប់​ពី​ពួក​គេ រង​គ្រោះ​នឹង​ការ​រៀប​ការ​ដោយ​បង្ខំ នៅ​សម័យ​ប៉ុលពត។

រៀបការនៅ៣០ឆ្នាំក្រោយ ម្ដងទៀត...

សម្តី​ផ្ទាល់​របស់​សាមី​ខ្លួន​អ្នកស្រី អ៊ិន លន បាន​ឲ្យ​ដឹង​ថា កាល​ពី​សម័យ​នោះ អ្នក​ស្រី​មិន​ដែល​មាន​សេរីភាព​ទេ។ ហើយ​សំលៀក​បំពាក់​ផ្សេងៗ ក៏​គ្មាន​ដែរ មិន​តែ​ប៉ុណ្ណោះ​ការ​រៀបការ​របស់​អ្នក​ស្រី បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​បង្ខិត​បង្ខំ។ [...]

បវរកញ្ញា Amazon ឆ្នាំ២០១៥ ត្រូវ​បាន​អ្នក​ប្រកួត​ដូច​គ្នា​ទាញ​ម្កុដ​បោះ​ចោល (vdo)

កម្មវិធី​ប្រឡង​បវរ​កញ្ញា Amazon ឆ្នាំ​២០១៥ នៃ​ប្រទេស​ប្រេស៊ីល បាន​បញ្ចប់​ទៅ​ដោយ​ភាព​ចលាចល នៅ​​ពេល​​ដែល បេក្ខនារី​ម្នាក់​បាន​ខឹង​សម្បារ ចំពោះ​ការ​ប្រកាស​លទ្ធផល​ប្រគល់​ជ័យ​លោភី បវរ​កញ្ញា​​អាម៉ាហ្សូន​​លេខ​១ ទៅ​ឱ្យ​នាង​កញ្ញា ការ៉ូលីណា តូឡេដូ (Carolina Toledo) វ័យ ២០ឆ្នាំ។

នាង ការ៉ូលីណា តូឡេដូ ត្រូវ​បាន​ប្រកាស​ឱ្យ​គ្រង​ម្កុដ សម្រាប់​បរកញ្ញា​អាម៉ាហ្សូន ឆ្នាំ២០១៥។ ប៉ុន្តែ​ភ្លាមៗ​នោះ នាង សៀឡេន ហសយ៉ាឡា (Sheislane Hayalla) វ័យ ២៣ឆ្នាំ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ បាន​ស្ទុះ​​ទៅ​​ទាញ​ម្កុដ​​ពី​លើ​ក្បាល​នាង ការ៉ូលីណា រួច​គ្រវាត់​ចោល​ទៅ​លើ​ដី នៅ​មុខ​ទស្សនិក​ជន​ដែល​​បាន​មក​ចូលរួម​ទស្សនា។

នេះជាហេតុការណ៍ដ៏​អស្ចារ្យ​មួយ បានកើត​ឡើង​កាលពីយប់ថ្ងៃសុក្រ នៅមជ្ឈមណ្ឌលសន្និបាតមួយ នៅក្នុង​ទីក្រុង ម៉ាណូ (Manaus) ដែល​ជា​ទីក្រុងធំ​បំផុត នៃតំបន់ព្រៃអាម៉ាហ្សូន និងទីកន្លែងសម្រាប់ការប្រកួត World [...]

ឃាត់​ខ្លួន​និស្សិត​ស្រី​ម្នាក់ ពី​បទ​ថត​«វីដេអូ​ស៊ិច» ក្នុង​បណ្ណាល័យ​សកល​វិទ្យាល័យ (vdo)

ឃាត់​ខ្លួន​និស្សិត​ស្រី​ម្នាក់ ពី​បទ​ថត​«វីដេអូ​ស៊ិច» ក្នុង​បណ្ណាល័យ​សកល​វិទ្យាល័យ (vdo)

ការ​បង្ហាញ​សាច់​ពីរ​បី​ដុំ កេរ្តិ៍​ម៉ែ​ចែក​ឲ្យ របស់​និស្សិត​ស្រី​ម្នាក់​នេះ អាច​នឹង​ទទួល​ផល​វិបាក​ធ្ងន់​ធ្ងរ​ត្រឡប់​មក​វិញ។ យុវតី​ប្រិម​ប្រិយ​អាយុ​១៩​ឆ្នាំ នាង​កញ្ញា កេនដ្រា សានដើឡេន (Kendra Sunderland) ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន ពី​បទ​ប្រព្រឹត្តិ​អំពើ​«អនាចារ»​ជា​សាធារណៈ។ យុវតី​រូប​នេះ បាន​ថត​វីដេអូ​ក្ដៅ​សាច់​ពី​ខ្លួន​ឯង​មួយ មាន​រយៈ​ពេល​៣១​នាទី នៅ​ក្នុង​បណ្ណាល័យ​របស់​សកល​វិទ្យាល័យ អូរ៉េហ្គល សាលា​រៀន​ជាន់​ខ្ពស់​មួយ​ដែល​នាង​បាន​ចូល​ទៅ​រៀន តាំង​ពី​ចូល​បវេស្សន​កាល​កន្លង​មក​នោះ។

រូបភាពស្រើបស្រាលស្រៀវស្រើបទាំងនេះ ត្រូវបានថតដោយប្រដាប់ថតវីដេអូ (webcam) នៅជាប់នឹង​កំព្យូទ័ររបស់នាង។ បន្ទាប់មក វីដេអូដ៏ពិសេស ត្រូវបានយកទៅបង្ហោះ នៅលើគេហទំព័រ​ឯកទេសខាង​រូប​ភាព​កូនជ្រូក និងទុកឲ្យមនុស្សចូលទៅចុចមើល ប្រមាណជាង ២៦០ ០០០ដងរួចហើយ មុននឹងវីដេអូនេះ ត្រូវ​បាន​លប់ចោលទៅវិញ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...