រថភ្លើង​បុក​រថយន្ដ​ផ្ទុះ​ឆេះ​នៅ​រដ្ឋ​ញ៉ូយក ស្លាប់​៦​នាក់ (vdo)

រថភ្លើងក្នុងតំបន់ជាយក្រុងមួយ បានបុកជាមួយរថយន្ដមួយគ្រឿង នៅយប់ថ្ងៃអង្គារទី៣ ចូលមកព្រឹកថ្ងៃពុធ ទី៤ ខែ​កុម្ភៈ​នេះ លើផ្លូវរបស់ខ្លួន ស្ថិតនៅចំងាយប្រមាណជាង៣០គីឡូម៉ែត្រ ពីផ្នែកខាងជើងនៃទីក្រុងញ៉ូយក។ តុល្យភាព​នៅ​ពេល​នេះ បានឲ្យដឹងថា មនុស្ស៦នាក់ បានស្លាប់បាត់បង់ជីវិត និងជាង១៥នាក់ទៀតរងរបួស។
រូបភាពពេលរថភ្លើងផ្ទុះឆេះ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ និងយកការណ៍៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៤ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 04, 2015
  • ប្រធានបទ: គ្រោះផ្លូវដែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រថភ្លើង​ដែល​រត់​នៅ​តាម​តំបន់​ជាយ​ក្រុង បាន​បុក​រថយន្ដ ហ្សីប ឆារ៉ូគី (Jeep Cherokee) មួយ​គ្រឿង នៅ​លើ​ផ្លូវ​របស់​ខ្លួន នៅ​ក្នុង​រដ្ឋ​ញ៉ូយក​សហរដ្ឋ​អាមេរិក។ គ្រោះ​ថ្នាក់​បាន​កើត​ឡើង នៅ​យប់​ថ្ងៃ​អង្គារទី​២ ចូល​មក​ថ្ងៃ​ពុធ​ទី៤ ខែ​កុម្ភៈ​នេះ ដែល​ជា​ពេល​វេលា​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​ដំណើរ នៅ​ក្បែរ​ទី​ក្រុង វ៉ាឡាយ៉ា (Valhalla) ចំងាយ​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ ពី​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ញ៉ូយក។

អភិបាលរដ្ឋញ៉ូយក លោក អេនឌ្រូ គូអូម៉ូ (Andrew Cuomo) បាន​ថ្លែង​ឲ្យ​ដឹង​ពី​តុល្យភាព​ចុង​ក្រោយ​ថា មាន​មនុស្ស​៦នាក់​បាន​ស្លាប់ ក្នុង​នោះ​មាន​អ្នក​បើកបរ​រថភ្លើង​ជា​ស្ត្រី​ម្នាក់ និង​អ្នក​ដំណើរ​ប្រាំ​នាក់ ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ចំណត (Grand Central) នៃ​សង្កាត់​ម៉ាណាតាន់ (Manhattan របស់​ទីក្រុង​ញ៉ូយក)។

គ្រោះថ្នាក់ដែលបង្កឲ្យមានការផ្ទុះឆេះជាភ្លើង និងហុយជាផ្សែងយ៉ាងខ្មួលខ្មាញនេះ ក៏បានបង្កឲ្យមាន​មនុស្ស​របួស១៥នាក់ដែរ ក្នុងនោះ៧នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

មកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុដែលធ្វើរថយន្ដ ហ្សីប ខាងលើ មកឈប់គាំង​នៅកណ្ដាល​ផ្លូវរថភ្លើងដូច្នេះឡើយ។ ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីកំណត់ពីមូលហេតុ នៃគ្រោះថ្នាក់នេះ ខណៈ​​ចរាចរណ៍រថភ្លើង នៅលើបណ្ដាញផ្លូវដែក ទៅកាន់តំបន់ខាងជើងនោះ ត្រូវបានផ្អាករហូត​ដល់មានបញ្ជា​ជាថ្មី។

គ្រោះថ្នាក់រថភ្លើងនេះ ជាគ្រោះថ្នាក់ដ៏អាក្រក់ជាងគេ នៅក្នុងប្រវត្តិរថភ្លើងក្រោមដី នៅក្នុងតំបន់ខាងជើង​នៃ​ក្រុងញ៉ូយកនេះ ហើយជាគ្រោះថ្នាក់លើកទីបីដែរ សម្រាប់រយៈពេលត្រឹមតែពីរឆ្នាំនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...