Posts in ‘អត្ថបទមានវីដេអូ’ Category

តារា​សម្ដែង​កូន​ជ្រូក​រ៉ូស្សី ប្រកាស​ផ្ដល់​សេវា​កម្ម​«សិច» ឲ្យ​កីឡាករ​បាល់​ទាត់​មួយ​រូប

តារា​សម្ដែង​កូន​ជ្រូក​រ៉ូស្សី ប្រកាស​ផ្ដល់​សេវា​កម្ម​«សិច» ឲ្យ​កីឡាករ​បាល់​ទាត់​មួយ​រូប

មិនដឹងនិយាយថាយ៉ាងដូចម្ដេច ដើម្បីឲ្យចំចំណុច ដែលបានលើកឡើង? តើវាជាការភ្នាល់ ដើម្បីប្រកួតបាល់ឲ្យឈ្នះ ឬ​នាង​មានចិត្តប្រតិព័ទ្ធ ទៅលើកីឡាកររូបសង្ហា ម្នាក់នេះ?

នាង អាលីណា យ៉េរ៉េមេនកូ (Alina Yeremenko) ហៅ អាលីណា ហេណេស៊ី ដែលជាតារាសម្ដែងល្បីមួយរូប ខាង​ភាពយន្ដ​កូនជ្រូក នៅរ៉ូស្សី បានថ្លែងប្រកាសតាមទូរទស្សន៍ Russia 2 ពីល្បែងដ៏ពិសេសមួយ ដើម្បីភ្នាល់ជាមួយកីឡាករ បាល់ទាត់មួយរូប ដែលកំពុងទាត់ឲ្យក្រុម ឌីណាម៉ូ ម៉ូស្គូ។ ល្បែងពិសេសនោះ គឺនាងស្ម័គ្រចិត្ត នឹងប្រគល់​សេវាកម្ម​«សិច»​ចំនួន១៦ម៉ោងជាប់គ្នា ទៅកីឡាករ អាឡិចសេនឌ័រ កូកូរ៉ាំង (Alexander Kokorin) ប្រសិនបើកីឡាករម្នាក់នេះ អាច​រក​បាន​គ្រាប់បាល់ ៥គ្រាប់ទៀត នៅក្នុងរដូវកាលចុងក្រោយ។

បាល់ទាត់ ក៏ដូចជា កុនកូនជ្រូកដែរ!

តារាសម្ដែង អាយុ២៥ឆ្នាំ បាននិយាយទៀតថា កីឡាករម្នាក់នេះ ពោរពេញដោយភាពជាបុរស និងគួរឲ្យស្រឡាញ់ ខ្នក់​ខ្នាញ់​ជាទីបំផុត។ [...]

ទូរទស្សន៍​ជាតិ​បារាំង កំពុង​ផ្សាយ​ឡើង​វិញ បន្ទាប់​ពី​រងការ Hack ពី​ក្រុម ISIS

ទូរទស្សន៍​ជាតិ​បារាំង កំពុង​ផ្សាយ​ឡើង​វិញ បន្ទាប់​ពី​រងការ Hack ពី​ក្រុម ISIS

ទូរទស្សន៍ជាតិបារាំង TV5 Monde ដែលផ្សព្វផ្សាយជាភាសាបារាំង មានលក្ខណៈអន្តរជាតិ (ផ្សាយចេញ ទៅច្រើន​ជាង​២០០ប្រទេស ក្នុងពិភពលោក) និងមានទីស្នាក់ការ នៅរដ្ឋធានីប៉ារីស អាចត្រឡប់ មកធ្វើការផ្សាយ កម្មវិធីរបស់ខ្លួនឯង​វិញបានហើយ នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។ ប៉ុន្តែនៅមានកម្មវិធីមួយចំនួនទៀត នៅរងភាពរអាក់រអួលនៅឡើយ។ នេះ​បើ​តាម​​ការ​ប្រកាស របស់នាយកគ្រប់គ្រងកម្មវិធី របស់ស្ថានីយ៍ទូរទស្សន៍ លោក អង់ដ្រេ ក្រេតឺណង់ (André Crettenand)។

ស្ថានីយទូរទស្សន៍ ដែលផ្សាយចេញ មាន១១ប៉ុស្ដ៍ បានត្រឡប់មកផ្សាយ កម្មវិធីរបស់ខ្លួនឡើងវិញ នៅវេលាម៉ោង​១០​ព្រឹក ថ្ងៃព្រហស្បត្តិ៍ទី០៩ ខែមេសានេះ បន្ទាប់បានស្ថិតក្នុង«អេក្រង់ពណ៌ខ្មៅ» អស់រយៈពេលជាច្រើនម៉ោង រាប់ចាប់តាំង​ពី​ការ​វាយ​ប្រហារ តាមប្រព័ន្ធព័ត៌មានវិទ្យា ពីសំណាក់ក្រុមមួយ ដែលប្រកាសខ្លួនថា ជាសមាជិករដ្ឋអ៊ីស្លាម។ លោក អង់ដ្រេ ក្រេតឺណង់ បានថ្លែងឲ្យដឹងទៀតថា កម្មវិធីជាច្រើន ដែលគ្រប់គ្រង [...]

ប្រើ​កែង​ជើង ឈូស​បាល់​បញ្ចូល​ទី (vdo)

ពីពេលនេះតទៅ កីឡាករ ផ្លាវីយូ ការណីរ៉ូ (Flavio Carneiro) នឹងក្លាយជាតារាបាល់ទាត់ ដ៏ល្បីមួយ នៅលើបណ្ដាញ​អ៊ិនធើណែត និងបណ្ដាញសង្គម។ នៅក្នុងវគ្គចុងក្រោយ នៃការប្រកួតដណ្ដើមជើងឯង ក្នុងរដ្ឋ ស៊ែជីប៉ាណូ (Sergipano) របស់ប្រទេសប្រេស៊ីល រវាងក្រុមបាល់ទាត់ចំនួនបួនក្រុម កីឡាការខ្សែប្រយុទ្ធ ការណីរ៉ូ បានទាត់បញ្ចូលទី យក​ជ័យជំនះ​ឲ្យក្រុម កុងហ្វីយ៉ងស្សា (Confiança) របស់ខ្លួន ជាមួយនឹងថ្វីជើងដ៏ពិសេស និងគ្មាននរណានឹកស្មានដល់។

បើទោះជាមកដល់ពេលនេះ ក៏គេនៅតែឆ្ងល់ដែរថា តើកីឡាករជាតិប្រេស៊ីលម្នាក់នេះ កំពុងលេងកីឡាទាត់សី ឬទាត់​បាល់​សីដក់?

នៅពេលបានបណ្ដើរបាល់ មកដល់មុខទី របស់ក្រុម សូក័ររ៉េនសេ (Socorrense) កីឡាករយើង បានបញ្ឆោតអ្នកចាំទី ដោយ​បានទាត់បាល់ទៅមុខបន្តិច តែកីឡាករបានរត់លឿនជាងបាល់ ហើយបាល់នៅពេលនោះ បានរត់មកនៅ​ខាង​ក្រោយ ជើង​របស់​កីឡាករ។ បើសិនជាកីឡាករធម្មតា និងទូទៅ គេច្បាស់ជាត្រឡប់ក្រោយ ដើម្បីទាត់បាល់ពីមុខ [...]

អាមេរិក៖ នគរបាល​បាញ់​ជន​ស៊ីវិល​គ្មាន​អាវុធ ៨គ្រាប់​ពី​ក្រោយ​ខ្នង (vdo)

រូបភាពវីដេអូ ដែលបានថតដោយ អ្នកដំណើរម្នាក់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិក យកមកផ្សាយជាបន្តបន្ទាប់ បង្ក​ការ​ក្ដៅក្រហាយ កាន់តែខ្លាំងឡើង ទាក់ទងនឹងរឿងអាស្រូវ នៃភ្នាក់ងារនគរបាលស្បែកស របស់រដ្ឋការ៉ូលីន ខាងត្បូង លោក ម៉ៃឃើល ស្លេជឺ (Michael Slager) ដែលបានធ្វើការបាញ់ប្រហារ ទៅលើជនរងគ្រោះ វលធើរ ស្កុត (Walter Scott) ដែល​ជា​ជន​ជាតិ​អាមេរិកស្បែកខ្មៅ អាយុ៥០ឆ្នាំ។

បើតាមចៅហ្វាយក្រុង ឆាលេស្ដុន (Charleston) លោក គេត សាមម៉ី (Keith Summey) បានឲ្យដឹងថា វីដេអូនេះ បានដើរ​តួរយ៉ាងសំខាន់ ក្នុងការចោទប្រកាន់ ទៅលើភ្នាក់ងារនគរបាល រូបនោះ។ លោកចៅហ្វាយក្រុង បានថ្លែងឡើងថា៖ «នៅ​ពេល​អ្នកឯងប្រព្រឹត្តិកំហុស អ្នកត្រូវតែខុស»។

នៅពេលហៅកម្លាំងជំនួយមកបន្ថែម លោក ម៉ៃឃើល ស្លេជឺ បានអះអាងថា ជនរងគ្រោះ បានដណ្ដើមកាំភ្លើងឆក់ របស់​ខ្លួន។ ប៉ុន្តែនៅក្នុងវីដេអូ បន្ទាប់ពីការប្រតាយប្រតប់គ្នា បានបញ្ចប់ [...]

នៅ​ពេល​ឆ្កែ​ឆ្លុះ​កញ្ចក់ មើល​ខ្លួន​ឯង... (vdo)

នេះជាសង្គ្រាម ដណ្ដើមទឹកដី រវាងសត្វឆ្កែ ដែលមិនស្គាល់គ្នា ហើយមកជួបទល់មុខគ្នា។ សង្គ្រាមនេះ អាចនឹងមាន​រយៈ​ពេល​យូរ ប្រសិនបើម្ចាស់វា មិនជួយចាប់ញែកវាចេញពីគ្នានោះទេ។ ប៉ុន្តែសង្គ្រាមលើកនេះ មិនមែន​បណ្ដាលមក​ពីឆ្កែ​ពីរ​ក្បាល​នោះទេ តែជាឆ្កែ ប៊លដកពូជតឿ របស់បារាំងមួយក្បាល ដែលសង្ខើញដាក់រូបខ្លួនវា នៅក្នុងកញ្ចក់ នៃបន្ទប់​របស់​ម្ចាស់​វា។

ឆ្កែមួយក្បាលនេះ ឈ្មោះ ប៊ៀ (Bear)។ វាបានសង្កុកនៅពីមុខកញ្ចក់ មួយសន្ទុះធំហើយ តែវាមិនគិតថា ខ្លួនវា​ស្ថិតក្នុង​ចំណាំងផ្លាត នៃរូបភាពក្នុងកញ្ចក់នោះទេ។ ផ្ទុយទៅវិញ វាខិតខំរិះរកនូវគ្រប់វិធី ដើម្បីធ្វើយ៉ាងណា បណ្ដេញបច្ចាមិត្រ របស់វាមួយនេះ ឲ្យចេញឲ្យផុត ពីបន្ទប់របស់ម្ចាស់វា។

ហើយដេញយ៉ាងម៉េចនឹងកើត បើនេះជារូបខ្លួនវា? គ្រប់វិធីហើយ នៅតែមិនចេញ... គួរឲ្យក្ដៅមែន!

ប៉ុន្តែ វាបានផ្ដល់នូវរូបភាព គួរឲ្យស្រឡាញ់ណាស់។ សូមទស្សនាវីដេអូ ដូចនៅខាង​លើ៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...