Britain's Got Talent៖ មើលចាស់ៗរាំ Hip Hop
នៅពេលដែលបុរសចំណាស់ ដែលមានវ័យមិនតិចជាង៤០ឆ្នាំ (ចាស់ជាងគេ មានអាយុ៦០ឆ្នាំ) ទាំងប្រាំរូប បានចូលមកដល់ក្នុងឆាក នៃកម្មវិធី Britain's Got Talent ដំបូង ពួកគេមិនបានធ្វើឲ្យមេប្រយោគ ទាំងបួននាក់ ចាប់អារម្មណ៍ប៉ុន្មាននោះទេ ជាពិសេសលោក ស៊ីមុន ខូវែល (Simon Cowell) តែម្ដង។ ក្រសែរភ្នែក របស់លោក ក៏ដូចជារបស់ទស្សនិកជនភាគច្រើន បានសម្ដែងចេញមក ដោយមិនបានគិតថា បុរសទាំងប្រាំ អាចមានទេពកោសល្យអ្វី មកពញ៉ាក់អារម្មណ៍ខ្លួនឡើយ។
ប៉ុន្តែ បរិយាកាសនៅក្នុងសាលទាំងមូល បានផ្លាស់ប្ដូរភ្លាមៗ បន្ទាប់ពីបុរសម្នាក់ បាននិយាយបង្ហាញខ្លួនថា ពួកគេទាំងប្រាំនាក់ មានឈ្មោះ «Groovin' Old Men» និងថ្លែងម្នាក់ម្ដងថា ពួកគេមានជំនាញ ជាអាជីពខុសៗគ្នា។ បន្ទាប់មក ចូលដល់ឈុតឆាក សម្ដែងទេពកោសល្យ... ទាំងមេប្រយោគបួនរូប រួមនឹងទស្សនិកជនទាំងអស់ បានបើកមាត់ស្ងើច មិននឹកស្មាននឹងការធ្វើឲ្យភ្ញាក់ផ្អើល របស់បុរសវ័យចំណាស់ទាំងប្រាំ [...]