ជំនួបកំពូលអាស៊ានលើកទី២១ នៅប្រទេសកម្ពុជាបានបិទបញ្ចប់
ក្នុងរយះពេល៣ថ្ងៃនៃកិច្ចប្រជុំការងារ មេដឹកនាំមកពីប្រទេសសមាជិកទាំង១០របស់អាស៊ាន និងប្រទេសដៃគូចំនួន៨ផ្សេងទៀត បានជជែកពិភាក្សាគ្នា ពីការលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាបានរួមគ្នាប្រយុទ្ធប្រឆាំង ទល់នឹងវិបត្តិសេដ្ឋកិច្ចពិភពលោក និងបានទទួលលទ្ធផល គួរជាទីកត់សម្គាល់។
ជំនួបកំពូលរវាងប្រទេសមកពីមហាសាគរប៉ាស៊ីភិក ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១២ នៅភ្នំពេញ។
រូបថត MONOROOM.info/ Phnom Thom។
បណ្ដាកិច្ចប្រជុំ ក្នុងជំនួបកំពូលលើកទី២១នៃបណ្ដាប្រទេសអាស៊ី អាគ្នេយ៍ បានបិទបញ្ចប់កាលពីថ្ងៃតី២០វិច្ឆិកា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ នៅជុំវិញប្រធានបទ «សហគមន៍តែមួយ-វាសនាតែមួយ» បណ្ដាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង១០ [...]