ជប៉ុន៖ ដូនចាស់ជាងគេក្នុងពិភពលោក ធ្វើខួប១១៥ឆ្នាំ
មីសាវ អូសាវ៉ា (Misao Okawa) ស្ត្រីវ័យចំណាស់ជាងគេ ក្នុងពិភពលោក ទទួលស្គាល់ដោយសៀវភៅឯកត្តកម្ម (Guinness World Records) បានផ្លុំទៀនកាលពីថ្ងៃអង្គារមុន ដើម្បីធ្វើបុណ្យខួបទី១១៥ឆ្នាំរបស់គាត់។
មីសាវ អូសាវ៉ា ដូនចាស់អាយុ១១៥ឆ្នាំ។
ដូនចាស់ បាននិយាយតាមទូរទស្សន៍ឯកជន TBS ថា «ខ្ញុំមិននឹកស្មានថា ខ្ញុំអាចរស់នៅបានចាស់ និងយូរយ៉ាងនេះទេ តែគឺដោយសារបានអ្នកទាំងអស់គ្នា»។ ស្ត្រីអាយុជាងមួយសតវត្សន៍ កើតចេញពីគ្រួរសារអ្នកធ្វើជំនួញមួយ នៅក្នុងទីក្រុង អូសាកាណ (Osaka) ផ្នែកខាងលិចនៃប្រទេស។
ដើម្បីស្វាគមន៍រីករាយជាមួយនឹងបុណ្យខួបកំណើត ដែលប្រព្រឹត្តិធ្វើនៅក្នុងគេហដ្ឋានចូលនិវត្តន៍របស់គាត់ ដូនចាស់អាចជ្រើសរើស និងទទួលបាននូវចំណីដ៏ឆ្ងាញ់មួយ៖ ត្រីឆៅ ស៊ូស៊ី ពិសេស។
លោកយាយ កើតនៅថ្ងៃទី៥មិនា [...]