រូបភាពពីការផ្ទុះរោងចក្រផលិតជី នៅតិចសាស សហរដ្ឋអាមេរិក
ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅយប់ថ្ងៃពុធទី១៧ខែមេសា វេលាម៉ោងប្រមាណជា ៨យប់ ចេញពីរោងចក្រមួយដែលផលិតជី ស្ថិតនៅក្នុងសង្កាត់វ៉េស្ដ៍ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ របាយការណ៍ជាបណ្ដោះអាសន្ន បានអោយដឹងថា មានជនរងគ្រោះដល់ជីវិត រវាងពីប្រាំទៅដប់ប្រាំនាក់ និងរងរបួសច្រើនជាង១៥០នាក់ នៅក្នុងហេតុការណ៍នេះ។
សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះដូចតទៅ ស្ដីអំពីការខូតខាត និងសភាពនៅនឹងកន្លែង ក្រោយការផ្ទុះនោះ។
ទិដ្ឋភាពនៅក្រោយការផ្ទុះ ដែលមើលទៅដូចទើបនឹងងើបចេញ សង្គ្រាម។
ក្រុមអ្នកលត់អគ្គិភ័យ បានមកដល់កន្លែងភ្លាម [...]