ជាម យៀប ចាត់ទុកសកម្មភាពតំណាងរាស្រ្តបក្សជំទាស់ ថា«ក្បត់ជាតិ»
លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច បានចាត់ទុកសកម្មភាពរបស់ក្រុមតំណាងរាស្រ្តគណៈបក្សជំទាស់ ថាជាការ«ក្បត់ជាតិ» បន្ទាប់ពីក្រុមតំណាងរាស្រ្តទាំងនេះស្នើរទៅភាគីបរទេសទាំងឡាយ កុំឲ្យចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត ក្រោយការបោះឆ្នោតជាតិនាថ្ងៃទី២៨ខែកក្កដា។
លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។
អ្នកនាំពាក្យគណៈសង្រ្គោះជាតិលោក យ៉ែម បុញ្ញរិទ្ធ ថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូនៅព្រឹកនេះថា វាចាំបាច់ឲ្យមានការព្យួរនូវការចុះហត្ថលេខានេះ និងគួរបន្តនៅក្រោយការបោះឆ្នោត។ លោក បញ្ជាក់ថា៖ «បច្ចុប្បន្នអ្នកតំណាងរាស្រ្ត ដេញអ្នកតំណាងរាស្រ្ត»។ លោក បន្តថាអ្នកតំណារាស្រ្ត [...]