Posts in ‘សម្រាំងជាខេមរភាសា’ Category

សម្ភាស​កែវ ណារ៉េត ៖ «ភាព​​ក្រីក្រ​»​របស់​​រាស្រ្ត ជា​សត្រូវ​​ធំ​​បំផុត​​របស់​​គណបក្ស​​សញ្ជាតិ​​កម្ពុជា

សម្ភាស​កែវ ណារ៉េត ៖ «ភាព​​ក្រីក្រ​»​របស់​​រាស្រ្ត ជា​សត្រូវ​​ធំ​​បំផុត​​របស់​​គណបក្ស​​សញ្ជាតិ​​កម្ពុជា

ភ្នំពេញ៖ អំណាចនៃរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ថាកម្ពុជាជាប្រទេសប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យសេរី-ពហុបក្ស។ ពលរដ្ឋទាំងអស់ត្រូវទទួលបាន នូវសិទ្ធិ«ស្មើៗគ្នា»ដោយសុច្ចរិតភាព លើគ្រប់និន្នាការនយោបាយ។ ពលរដ្ឋមានសិទ្ធិ​ចូល​រួមក្នុងឆាកនយោបាយ និងបង្កើតគណបក្សនយោបាយ និងការចូលរូមក្នុងយុទ្ធនាការឃោសនា ស្វែងរកប្រជាប្រិយភាព ការគាំទ្រ និងទំនុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។


លោក សេង សុខេង ជាប្រធានគណបក្សសញ្ជាតិកម្ពុជា។ (រូបថត គណបក្សសញ្ជាតិកម្ពុជា)

ដើម្បីគោរពនូវគោលការណ៍ស្មើភាពគ្នា នៃការឃោសនារវាងគណបក្សទាំងអស់ ដែលចូលរួមក្នុងការបោះឆ្នោតខាងមុខ មនោរម្យព័ងអាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក កែវ ណារ៉េត ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ [...]

យ៉ង់ គឹមអេង៖ សម រង្សី អាច​ចូលរួម​ការ​បោះ​ឆ្នោត បន្ទាប់​ពី​ត្រូវ​បាន​លើក​លែង​ទោស

យ៉ង់ គឹមអេង៖ សម រង្សី អាច​ចូលរួម​ការ​បោះ​ឆ្នោត បន្ទាប់​ពី​ត្រូវ​បាន​លើក​លែង​ទោស

បន្ទាប់ពីមានការលើកលែងទោសលោក សម រង្សី បញ្ជាក់ដោយព្រះរាជក្រិត្រនៃព្រះមហាក្សត្រ ចុះថ្ងៃទី១២ខែកក្កដានេះ មតិជាច្រើនបានចោទសួរពីភាពស្របច្បាប់ នៃបុគ្គលសម រង្សី ទាក់ទងនឹងការចូលរួមការបោះឆ្នោត។ ទាក់ទងសាកសួរ​ដោយមនោរម្យព័ងអាំងហ្វូ មន្ត្រីគ.ជ.ប. និងមន្ត្រីម្នាក់ទៀតពីខាងសង្គមស៊ីវិល បានពន្យល់ពីមតិពីរ ផ្ទុយគ្នាទាំងស្រុង។


លោក សម រង្សី ផ្ដល់កិច្ចសម្ភាសទៅឲ្យក្រុមអ្នកកាសែត។ (រូបថត AAP file)

មេដឹកនាំនៃគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោស​ព្រះរាជទាន លើកលែងទោសកាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីមានសំណើអន្ដរាគមន៍ពីនាយករដ្ឋមន្ដ្រី​លោក ហ៊ុន សែនចុះហត្ថលេខាក្នុងថ្ងៃដដែល។ ព្រះរាជទានលើកលែងទោសនេះ នឹងបើកផ្លូវឲ្យលោក [...]

សម រង្សី ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា រាជ​ទាន​លើក​លែង​ទោស​

សម រង្សី ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា រាជ​ទាន​លើក​លែង​ទោស​

ភ្នំពេញ៖ មេដឹកនាំនៃគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទាន លើកលែងទោសកាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីមានសំណើ អន្ដរាគមន៍ពីលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០១៣។


លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)

ព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនI ចុះថ្ងៃទី១២ខែកក្កដា ត្រាស់បង្គាប់ឲ្យ​លើក​លែងទោសលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានផ្ដន្ទាទោសជាស្ថាពរអោយជាប់ពន្ធនាគារ១២ឆ្នាំ ដោយប្រព័ន្ធតុលាការ​ទាំងបី​ថ្នាក់ នៅក្នុងប្រទេសកម្ពុជា។ ការប្រោសព្រះរាជទានលើកលែងទោសនោះ ត្រូវបានធ្វើឡើង [...]

សង្គមស៊ីវិល​នៅ​តែ​ចោទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ថា​«មិន​ទាន់​»ឯករាជ្យ

សង្គមស៊ីវិល​នៅ​តែ​ចោទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ថា​«មិន​ទាន់​»ឯករាជ្យ

ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវបានគេវាយតម្លៃជាទូទៅថា មិនទាន់មានភាពឯករាជ្យគ្រប់គ្រាន់នៅឡើយទេ។ ​ប្រព័ន្ធផ្សព្វ​ផ្សាយទាំងនោះ ជារឿយៗ តែងទទួលបានការរិះគន់ពីជ្ឍដ្ឋានទូទៅថា មិនបានពាំនាំនូវព្រឹត្តិការណ៍ គ្រប់ជ្រុងជ្រោយ​នៃ​សង្គម ជូនដល់ប្រជាពលរដ្ឋ លើពីនេះមានការផ្សាយព័ត៌មានលំអៀងទៀតផង។


រូបភាពកាត់ត រវាងរូបភាព និងនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ (រូបថត Mekhea)

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយមជ្ឈមណ្ឌលកម្ពុជាដើម្បី ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា (CCMI)ឱ្យដឹងថា រដ្ឋាភិបាលមិនត្រឹមតែត្រួតត្រា លើស្ថានីយទូរទស្សន៍ទាំងអស់នោះទេ តែក៏បានគ្រប់គ្រងស្ថានីយវិទ្យុ និងប្រព័ន្ធ​ផ្សព្វផ្សាយផ្នែកបោះពុម្ពស្ទើរតែទាំងអស់ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា [...]

ណូគៀ​លូមែ​១០២០៖ ទូរស័ព្ទ​ដៃ​ទំនើប «កាមេរ៉ា​យក្ស» បាន​បង្ហាញ​ខ្លួន (VDO)

ណូគៀ​លូមែ​១០២០៖ ទូរស័ព្ទ​ដៃ​ទំនើប «កាមេរ៉ា​យក្ស» បាន​បង្ហាញ​ខ្លួន (VDO)

ក្រុមហ៊ុនណូគៀ (Nokia) បានប្រកាសចេញនូវប្រភេទទូរស័ព្ទដៃទំនើប (Smartphone) ស៊េរីថ្មីមួយ មានឈ្មោះថា «ណូគៀ លូមែ១០២០» (Nokia Lumia 1020) កាលពីថ្ងៃព្រហស្បតិ៏ម្សិលមិញ នៅក្នុងទីក្រុងញ៉ូយ៉ក (New York) ជាមួយនឹងកាមេរ៉ា​យក្ស ដែលមានទំហំរហូតដល់ ៤១ម៉េកាភិចស្យ៊ែល។

លក្ខណៈសំខាន់របស់ទូរស័ព្ទដៃទំនើបនេះ ផ្តោតទៅលើគុណភាពនៃកាមេរ៉ា ដែលអាចចាប់យករូបភាពបាន​យ៉ាងច្បាស់​ត្រជាក់ភ្នែក។ ក្រៅពីអាចថតរូបភាពហើយនោះ វានៅមានមុខងារសំខាន់ៗមួយចំនួនទៀតដូចជា មុខងារកែលំអររូបថត និងមុខងារចែករំលែករូបភាពបានយ៉ាងរហ័សផងដែរ។

ណូគៀ លូមែ១០២០នេះ ជាប្រភេទទូរស័ព្ទដៃទំនើប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...