Posts in ‘សម្រាំងជាខេមរភាសា’ Category

កឹម សុខា មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ទាក់​ទង​ករណី​ប្រពន្ធ​ចុង

កឹម សុខា មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ទាក់​ទង​ករណី​ប្រពន្ធ​ចុង

ភ្នំពេញ៖ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងដែលត្រូវបានរងនូវពាក្យបន្តឹងផ្ទួនៗចំនួនបី បានបដិសេធ មិនចូលខ្លួនទាក់ទិនទៅនិងដីការកោះរបស់​សាលាដំបូង​រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែកក្កដា នេះទេ ពាក់ព័ន្ធនឹងដើមបណ្តឹង ដែលអះអាងថាជាប្រពន្ធចុង បានប្តឹង​ទាមទារប្រាក់១ម៉ឺនដុល្លារ ដោយលោកជាប់រវល់ឃោសនាបោះឆ្នោត។


លោកកឹម សុខា ក្នុងពេលលោកចុះទៅឃោសនាបោះឆ្នោត។ (រូបថត គណបក្ស)

មេធាវីរបស់លោក កឹម សុខា គឺលោក ចាន់ ចេង បានថ្លែងថា លោកចៅក្រម ពេជ្រ ម៉ារ៉ែន បានកោះហៅ លោក កឹម សុខា ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ទាក់ទងទៅនឹងបណ្តឹងរបស់អ្នកស្រី កែវ សុផាន់ណារី ដែលប្តឹងទាមទារប្រាក់​ឧបត្ថម្ភ ពីលោក កឹម សុខា [...]

ប្រធាន​ក្រុម​លីវើភូល ស្តេវិន ចឺរ៉ាដ បន្ត​កិច្ច​សន្យា​២​ឆ្នាំ​ទៀត

ប្រធាន​ក្រុម​លីវើភូល ស្តេវិន ចឺរ៉ាដ បន្ត​កិច្ច​សន្យា​២​ឆ្នាំ​ទៀត

ប្រធានក្រុមហង្សក្រហមលីវើភូល (Liverpool) និងជាប្រធានក្រុមតោកំណាច ជម្រើសជាតិអង់គ្លេសផង កីឡាករ ស្តេវិន ចឺរ៉ាដ (Steven Gerrard) បានចុះកិច្ចសន្យា២ឆ្នាំទៀតនៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) ដែលនឹងបញ្ចប់នៅឆ្នាំ២០១៥។


កីឡាករ ស្តេវិន ចឺរ៉ាដ បញ្ចេញក្បាច់សប្បាយរីករាយ នៅពេលខ្លួនបានជ័យជំនះ។ (រូបថត Reuters)

កិច្ចសន្យាចាស់របស់ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះ បានបញ្ចប់កាលពីចុងរដូវកាលមុន ប៉ុន្តែលោកគ្រូបង្វឹក ប្រេនដិន រ៉ដចឺ (Brendan Rodgers) នៅតែចាត់ទុកកីឡាកររូបនេះ ជាកីឡាករដ៏សំខាន់បំផុតរបស់ក្រុម និងឲ្យគាត់បន្តជួយក្រុម២ឆ្នាំទៀត មុនពេលដែលគាត់ត្រូវចូលនិវត្តន៏។

ការបន្តកិច្ចសន្យាថ្មីនេះ មានន័យថាចឺរ៉ាដ នឹងបញ្ចប់អាជីពនៅក្នុងក្លិបលីវើភូល ហើយមានន័យថា [...]

កម្ពុជា៖ សង្គម​ស៊ីវិល​នៅ​តែ​រិះ​គន់ ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដោយ​តុលាការ

កម្ពុជា៖ សង្គម​ស៊ីវិល​នៅ​តែ​រិះ​គន់ ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដោយ​តុលាការ

ការឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងតុលាការកម្ពុជា ត្រូវបានគេមើលឃើញថា នៅមានភាពមិនប្រក្រតីនៅឡើយ។ បញ្ហា​ទាំងនេះ ត្រូវ​បានមជ្ឈដ្ឋានមហាជនមើលឃើញថាបានកើតឡើងសឹងតែជាទូទៅ និងជាពិសេស នៅក្នុងដំណើរការនីតិវិធី​របស់តុលាការ​នាពេល​កន្លង​មក។


សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)

កំណត់ត្រាមួយចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ចេញផ្សាយដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញនូវភាព​មិន​ប្រក្រតីគួរឲ្យបារម្ភ នៅក្នុងដំណើរការនីតិវិធី នៃការឃុំ​ខ្លួនរបស់តុលាការកម្ពុជា។ កំណត់ត្រា ដែលមានចំណងជើងថា ការ​អនុវត្តន៍​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន នៅក្នុងតុលាការកម្ពុជានោះ បានលើកឡើងពីករណីជាក់ស្តែងមួយចំនួន ដែលតុលាការ​បានប្រើឆន្ទានុសិទ្ធិក្នុងការកំណត់ពីការឃុំខ្លួនបណ្តោះអាសន្ន [...]

សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​សួង សុភ័ណ្ឌ​ប្ដឹង​ហ៊ុន សែន រឿង​ធ្វើ​ឯកសារ​ឲ្យ​យួន?

សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​សួង សុភ័ណ្ឌ​ប្ដឹង​ហ៊ុន សែន រឿង​ធ្វើ​ឯកសារ​ឲ្យ​យួន?

ភ្នំពេញ៖ សាលាឧទ្ធរណ៍បានបដិសេធមិនទទួលបណ្ដឹងរបស់ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនរបស់​គណបក្ស​សង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែង​បន្លំឯកសារសាធារណៈ ដោយបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

លោក សួង សុភ័ណ្ឌ បានថ្លែង ថា លោកបានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅសាលាឧទ្ធរណ៍​កាលពីថ្ងៃ​ទី១០ កក្កដា ប៉ុន្តែសាលាឧទ្ធរណ៍មិនបានទទួលជាផ្លូវការនោះទេ។ លោកបានពន្យល់ទៀតថា ៖ «ការបដិសេធរបស់​សាលាឧទ្ធរណ៍ មិនទទួលបណ្ដឹងរបស់ខ្ញុំប្តឹង លោក ហ៊ុន សែន [...]

បាយឺនម៉ូនិជ ទិញ​ទីចាហ្គួ អាល់ខាន់តារ៉ា បាន​ជា​ផ្លូវ​ការ

បាយឺនម៉ូនិជ ទិញ​ទីចាហ្គួ អាល់ខាន់តារ៉ា បាន​ជា​ផ្លូវ​ការ

ក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) បានយល់ព្រមទិញយកកីឡាករ ដែលជាគោលដៅចំបងរបស់​ក្រុម​ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) មកពីក្រុមបាសេឡូណា (Barcelona) ជាផ្លូវការហើយ ក្នុងតម្លៃប្រមាណ ២១.៦លានផោន (៣២.៦២លានដុល្លាសហរដ្ឋអាមេរិក)។


កីឡាករ ទីចាហ្គូ អាល់ខាន់តារ៉ា ពេលទាត់ឲ្យក្រុមបាសឺឡូណា។

ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញវ័យ២២ឆ្នាំ នឹងធ្វើការជាមួយអតីតគ្រូបង្វឹកក្រុមបាសេឡូណា ប៉ិប ហ្គាឌីអូឡា (Pep Guardiola) ជាថ្មីទៀត នៅក្នុងក្រុមម្ចាស់ជើងឯកកំពូលរបស់អ៊ឺរ៉ុប។

ប្រធានក្លិបបាយឺន លោកខាលហេន រ៉ាំម៉ិនិក (Karl-Heinz Rummenigge) បាននិយាយថា៖ «ទីចាហ្គូ អាល់ខាន់តារ៉ា ជា​បំណងប្រាថ្នាដ៏ធំមួយរបស់លោកគ្រូបង្វឹកថ្មី ប៉ិប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...