បុគ្គលិកសាលាក្ដីខ្មែរក្រហម គម្រាមធ្វើកូដកម្មជាថ្មីទៀត
បុគ្គលិកធ្វើការនៅសាលាក្ដីខ្មែរក្រហម បានគម្រាមសារជាថ្មីទៀត នៅថ្ងៃព្រហស្បត្តិ៍ទី២៩ខែសីហានេះ ថាពួកខ្លួននឹងធ្វើកូដកម្ម ដើម្បីទាមទារប្រាក់ខែរបស់ពួកគេ ខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យប្រទេសម្ចាស់ជំនួយទាំងអស់ ផ្ដល់ជំនួយបន្តទៅទៀតទៅសាលាក្ដីវិសមញ្ញ ដែលទំនងជាគ្មានអនាគតច្បាស់លាស់នេះ។
សាលាក្ដី នៅពេលបើកសវនាការកាត់ទោស។ រូបថតរបស់សាលាក្ដី។
អ្នកនាំពាក្យរបស់សាលាក្ដី លោកនេត្រ ភត្រា បានថ្លែងបញ្ចាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា «បុគ្គលិកប្រមាណជាជាង១០០នាក់ នឹងឈប់ចូលធ្វើការនៅថ្ងៃទី១ខែសីហាខាងមុខ រហូតដល់ដំណោះស្រាយមួយត្រូវបានគេរកឃើញ និងពួកគេទទួលបានប្រាក់ខែ ដែលមិនបានបើករហូតមកដល់ពេលនេះ»។ លោកបន្ថែមថា ភាគច្រើននៅក្នុងចំណោមនោះ បានមកធ្វើការ [...]