កម្ពុជា៖ កាត់​ទោស​បារាំង​ម្នាក់ ជាប់​ពន្ធនាគារ​៧​ឆ្នាំ ពី​បទ​សេព​សន្ធវះ​​ជា​មួយ​​កុមារ

ជនជាតិបារាំងម្នាក់ ដែលរងការឃាត់ខ្លួនជាច្រើនដង ទាំងនៅក្នុងប្រទេសបារាំងនិងនៅបរទេសនោះ ត្រូវបានតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ កាលពីថ្ងៃអង្គារទី២៧ខែសីហានេះ ពីបទសេពសន្ធវះជាមួយអនិតិជន។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: August 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនជាតិបារាំងម្នាក់ ដែលរងការឃាត់ខ្លួនជាច្រើនដង ទាំងនៅក្នុងប្រទេសបារាំងនិងនៅបរទេសនោះ ត្រូវបានតុលាការ​កម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ កាលពីថ្ងៃអង្គារទី២៧ខែសីហានេះ ពីបទសេពសន្ធវះជាមួយអនិតិជន។


រូបផ្សាយ បង្ហាញពីការអនុវត្តច្បាប់ នៅកម្ពុជា ជុំវិញបទល្មើសសេពកាមជាមួយកុមារ។

លោក ហ្សាក់ ហ្វីលីព អាល់ប៊ែរទីនី (Jacques Philippe Albertini) ជនជាតិបារាំង ដែលបានឃាត់ខ្លួននៅឆ្នាំ២០១២នោះ ត្រូវបានរកឃើញថាមានកំហុស ពីបទមានទំនាក់ទំនងផ្លូវភេទ ជាកុមារាជាច្រើននាក់អាយុ១២ឆ្នាំ នៅក្នុងសំនុំរឿងបី​ផ្សេង​គ្នា រវាងពីឆ្នាំ២០០៩មកទល់នឹងឆ្នាំ២០១២។ ប៉ុន្តែជនជាប់ចោទរូបនេះ នៅតែប្រកែកថាខ្លួនគ្មានទោសពៃរ៍អ្វីទាំងអស់។

ចៅក្រមសាលាដំបូងរាជធានី លោក សេង នាង ក៏បានបង្គាប់ឲ្យលោក អាល់ប៊ែរទីនី ដែលជាប់ឃុំតាំងពី​ពេល​ឃាត់​ខ្លួន​មកនោះ ឲ្យបង់ប្រាក់ជម្ងឺចិត្ត ទៅឲ្យកុមារជាជនរងគ្រោះ ក្នុងមា្នក់ ១២៥០ដុល្លាអាមេរិក។

កាលពីអតីតកាលកន្លងមក លោកអាល់ប៊ែរទីនី ត្រូវបានសង្ស័យជាច្រើនដង ទាក់ទងនឹងបទចោទខាងលើនេះ ក្នុងនោះ​មានពីរលើកត្រូវបានឃាត់ខ្លួននៅប្រទេសថៃ នៅឆ្នាំ១៩៩៨ និងឆ្នាំ២០០០ ប៉ុន្តែនៅពេលនោះ កុមារជនជាតិថៃនោះ បាន​ទម្លាក់ចោលការចោទប្រកាន់ទៅវិញ។ បុរសនេះ ក៏ត្រូវបាននគរបាលហៅទៅសាកសួរជាច្រើនដង ក្នុងឆ្នាំ១៩៩៦ ឆ្នាំ​២០០០ និងឆ្នាំ២០០៤ នៅប្រទេសបារាំង ប៉ុន្តែថាសំនុំរឿងមិនត្រូវបានបន្តទៅវែងឆ្ងាយទេ ដោយ​ហេតុផល​មិនមាន​ភស្ដុតាង​គ្រប់គ្រាន់។

លោក ខឹម វ៉ាន់ដូ សកម្មជនម្នាក់របស់សមាគម «ការងារសម្រាប់កុមារ (Action Pour Les Enfants - APLE)» បានថ្លែង​ឡើងថា៖ «ជាថ្ងៃដ៏ពិសេសមួយ សម្រាប់កុមារនៅប្រទេសកម្ពុជា និងម្យ៉ាងទៀតសម្រាប់យុត្តិធម៌ជាទូទៅផង»។

សំនុំរឿងក្នុងឆ្នាំ២០០៤ និងឆ្នាំ២០០៨ របស់លោក អាល់ប៊ែរទីនី ត្រូវបានទម្លាក់ចោល ដោយគ្មានភស្ដុតាងគ្រប់គ្រាន់ និង​ដោយសារជនរងគ្រោះបានទម្លាក់ចោលការចោទប្រកាន់។ ប៉ុន្តែតាំងពីឆ្នាំ២០០៣មក ប្រទេសកម្ពុជាបាន​បើកយុទ្ធនាការ​តាមប្រមាញ់ ឧក្រិដ្ឋជនដែលស្វែងរកការសេពកាម ជាមួយកុមារមិនទាន់គ្រប់អាយុ ហើយរហូតមកដល់សព្វថ្ងៃនេះ ជន​បរទេសច្រើនជាង១០នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងដាក់ពន្ធនាគា៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...