Posts in ‘សម្រាំងជាខេមរភាសា’ Category

យ៉ង់ គឹមអេង៖ បំបែក​ក្រសួង​ឬ​ខណ្ឌ​ដើម្បី​ចែក​អំណាច​គ្នា ជាង​គិត​ពី​ប្រយោជន៍​ជាតិ

យ៉ង់ គឹមអេង៖ បំបែក​ក្រសួង​ឬ​ខណ្ឌ​ដើម្បី​ចែក​អំណាច​គ្នា ជាង​គិត​ពី​ប្រយោជន៍​ជាតិ

ការបំបែក ឬបង្កើតនូវខណ្ឌ ឬក្រសួងថ្មីឱ្យបានមុនការបោះឆ្នោត ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខែឧសភា ឆ្នាំ២០១៤ ខាង​មុខនេះជាការបែងចែកនូវអំណាចគ្នា នៃមន្រ្តីគណបក្សកាន់អំណាច និងក៏ជាការបំពេញចិត្តចំពោះមន្រ្តីនៃគណបក្សនោះ ដែលគ្មានកៅអី ឬក្រសួងស្ថាប័នគ្រប់គ្រង។ នេះជាការលើកឡើង របស់មន្រ្តីតំណាងសង្គមស៊ីវិល លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព។


រាជធានីភ្នំពេញ មើលពីអាគារខ្ពស់មួយ។ (រូបថត wikimedia.org)

រាជធានីភ្នំពេញ - ការបែងចែក ឬបង្កើត ឬបំបែក នូវស្ថាប័នក្រសួងក្នុងអាណត្តិទីប្រាំនេះ មិនមែនជាតម្រូវការចាំបាច់ក្នុង​ការកំណែរទម្រង់ស៊ីជម្រៅ របស់រដ្ឋាភិបាលនោះទេ។ លោកយ៉ង់ គឹមអេង បានចាត់ទុកថា «នេះគ្រាន់តែជាការរកប៉ុស្តិ៍ [...]

ចិន​ពិន័យ​មន្ត្រី​ជិត​១៧​ពាន់​នាក់ ពីបទ«ហឺហា​បំពាន​តួនាទី»

ចិន​ពិន័យ​មន្ត្រី​ជិត​១៧​ពាន់​នាក់ ពីបទ«ហឺហា​បំពាន​តួនាទី»

មន្ត្រីអ្នករដ្ឋកាចិនសរុបទាំងអស់ ជិត១៧ពាន់នាក់ ត្រូវបានចាប់ឲ្យទទួលពិន័យ ពីបទបានរំលោភលក្ខត្តិកៈថ្មី នៃបក្ស​កុម្មុយនីស​របស់ប្រទេសនេះ ដែលកំហិតកាន់តែខ្លាំងឡើងឲ្យមន្ត្រីសាធារណៈទាំងអស់ ប្រកាន់អត្តចរិកសមរម្យជាមួយ​នឹងប្រជាជន។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានផ្លូវការរបស់ប្រទេសចិន។


លោក ស៊ី ជៀងភីង ប្រធានបក្សកុម្មុយនីស និងជាប្រធានាធិបតីថ្មី នៃប្រទេសចិន។

អំពើពុករលួយ - ទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានថ្លែងនៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា ក្នុងចំណោម​ការរំលោភ​លក្ខត្តិកៈទាំងនោះ មានរាប់បញ្ចូលផងដែរ នូវការចំណាយពិសេសៗ ជ្រុលហួសហេតុ ការប្រើប្រាស់រថយន្ដ​រដ្ឋ​ហួស​តម្រូវ​ការ ឬការធ្វើដំណើរទៅបរទេស ដែលមិនមានប្រយោជន៍នោះជាដើម។ ការត្រួតពិនិត្យទាំងនោះ [...]

ធ្វើ​យ៉ាងណា​ទើប​ក្លាយ​ទៅ​ជា មនុស្ស​ដែល​នាំ​មុខ​គេ?

ធ្វើ​យ៉ាងណា​ទើប​ក្លាយ​ទៅ​ជា មនុស្ស​ដែល​នាំ​មុខ​គេ?

មនុស្សគ្រប់រូបតែងតែមានភាពខុសប្លែកគ្នា ដូច្នេះវាមិនប្រាកដថាមនុស្សទាំងអស់សុទ្ធតែទទួលបានជោគជ័យនោះទេ។ សូមចង់ចាំថា ទោះជាយ៉ាងណាក៏នៅតែមាន មនុស្សម្នាក់ដែលល្អជាងអ្នកដែរ។ ប៉ុន្តែអត្ថបទនេះ នឹងជួយឲ្យអ្នក​អភិវឌ្ឍន៏​ខ្លួនឯង និងធ្វើឲ្យអ្នកមានទំនុកចិត្ត។


មិនមែនជាការប្រៀបធៀបអ្វីឡើយ តែបើអ្នកនៅពីលើស្ត្រីអ្នកថតនេះ អ្នកនឹងអាចមើលឃើញឆ្ងាយជាធម្មតា។

សូមចាំថា មនុស្សនាំមុខគេ អាចជារូបអ្នក និងមិនត្រូវប្រកាន់ថា ទាល់តែអ្នកជាបុត្រស្ដេច ឬកូននាយករដ្ឋមន្ត្រី ឧកញា​សេនាបតី បានអ្នកអាចក្លាយជា មនុស្សនាំមុខគេនោះឡើយ។ សូមសាកល្បង ជាមួយនឹងវិធីសាស្ត្រសមញ្ញៗ ដូចខាង​ក្រោមនេះ ដើម្បី«អាច»ជួយអ្នក អាចក្លាយជា មនុស្ស«នាំមុខគេ»៖

១. ដំបូងត្រូវធ្វើអ្វីដែលជាទម្លាប់របស់ខ្លួនឯងស្រាប់។ [...]

តើ​គួរ​ចាប់​ផ្តើម​សន្ទនា ជា​មួយ​ប្រធាន​បទ​ល្អ ដោយ​របៀប​ណា?

តើ​គួរ​ចាប់​ផ្តើម​សន្ទនា ជា​មួយ​ប្រធាន​បទ​ល្អ ដោយ​របៀប​ណា?

ការចង់រាប់អាន និងចង់ស្គាល់អ្នកដទៃ ជាសកម្មភាពដ៏សំខាន់មួយ ក្នុងការរស់នៅរបស់យើង។ ប៉ុន្តែនៅពេលដែលអ្នក បានជួបមនុស្សដែលអ្នកពេញចិត្ត តើអ្នកធ្លាប់គិតទេថា អ្នកគួរជ្រើសរើសយកប្រធានបទអ្វី ដើម្បីឲ្យការសន្ទនារបស់​អ្នក​បានល្អ និងកុំឲ្យដៃគូរបស់អ្នកមានការធុញទ្រាន់។

ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយលោកអ្នកបាន៖

១. ចាប់ផ្តើមជជែកពីអ្នកដទៃ៖
អ្នកអាចចាប់ផ្តើមនិយាយពីមនុស្សណាម្នាក់សិន ដូចជាមានហេតុការណ៏អ្វីប្លែកកើតឡើងនៅពេលនោះ ហើយពួកគេធ្វើអ្វី ដូច្នេះវាការសន្ទនាមួយដ៏សាមញ្ញ តែអាចមានអារម្មណ៏ល្អ។

២. ការចាប់ផ្តើមប្រធានបទមានពីរប្រភេទ៖
• មនុស្សដែលអ្នកធ្លាប់ស្គាល់៖ សួរគេពីការសុខទុក្ខ មានអ្វីខុសប្លែកទេថ្មីៗនេះ ការងារ ការសិក្សា [...]

អ.ស.ប ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ហិង្សា នៅ​ស្ទឹង​មាន​ជ័យ

អ.ស.ប ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ហិង្សា នៅ​ស្ទឹង​មាន​ជ័យ

ស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងកាលពីថ្ងៃសុក្រទី១៥ខែវិច្ឆិកាកន្លងមកនេះ ពីកង្វល់របស់ខ្លួននៅចំពោះអំពើហិង្សា ដែលបានកើតឡើងកាលពីពេលថ្មីៗ នៅកម្ពុជា ជាពិសេសការបង្ក្រាបរបស់​កង​កម្លាំងនគរបាល ទៅលើបាតុកម្មដោយសន្តិវិធី ដោយមានទាំងការបាញ់គ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងកៅស៊ូ ប្រឆាំង​ក្រុមបាតុករដៃទទេនោះផង។ នៅក្នុងសន្និសិទការសែតមួយ អ្នកនាំពាក្យរបស់ស្ថាប័នមួយនេះ បានស្នើសុំឲ្យមាន​ការ​ស៊ើប​អង្កេតយ៉ាងឆាប់រហ័ស និងស៊ីជម្រៅមួយ ទៅលើករណីខាងលើ។


លោក រូពែរ៍ ខូលវីល អ្នកនាំពាក្យនៃស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ (រូបថត HCDH)

សិទ្ធិមនុស្ស - នៅក្នុងសន្និសិទសារព័ត៌មាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...