ការដួលរលំនៃបន្ទាយលង្វែក និងប្រាក់ឌួងសៀម
តើប្រវត្តិនៃការដួលរលំបន្ទាយលង្វែក នៅចុងសតវត្សន៍ទី១៦ (ក្នុងឆ្នាំ១៥៩៤) បានកើតឡើងដោយសារភាពលោភលន់ និងកង្វះការពិចារណាវែងឆ្ងាយ របស់ប្រជាជនកម្ពុជាខ្លួនឯង រហូតបានកាប់ឆ្ការ កំពែងព្រៃឬស្សីជុំវិញរាជធានី ដើម្បីយកប្រាក់ឌួង និងដើម្បីបង្កភាពងាយស្រួល ឲ្យសៀមលើកទ័ពវាយបំបែករាជធានីមែនឬ? មានមតិជាច្រើន បានលើកឡើងខុសៗគ្នា ជាពិសេសមានការប្រទាំងប្រទើសគ្នា រវាងឯកសារព្រះរាជពង្សាវតាខ្មែរ របស់ប្រទេសកម្ពុជា និងព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ ទាក់ទងនឹងហេតុការណ៍ នៃការធ្វើសង្គ្រាមរបស់សៀមប្រឆាំងខ្មែរ នៅក្នុងសម័យកាលនោះ។
ដំបូងគេ លោក ចិន្ត ច័ន្ទរតនា ទទួលសញ្ញាប័ត្របណ្ឌិត ជំនាញខាងបូរាណវិទ្យា [...]



