Posts in ‘សម្រាំងជាខេមរភាសា’ Category

ទិវា​ថ្ងៃ ៧​មករា ត្រូវ​បាន​ប្រារព្ធ​ធ្វើ ក្រោម​បរិយាកាស​ដ៏​តឹង​តែង

ទិវា​ថ្ងៃ ៧​មករា ត្រូវ​បាន​ប្រារព្ធ​ធ្វើ ក្រោម​បរិយាកាស​ដ៏​តឹង​តែង

«ជ័យជំនះ ៧មករា បានសង្គ្រោះប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ បានទាន់ពេលវេលាល្អណាស់»  នេះ​ជាកាលើកឡើងរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក្នុងទិវា​រំឭកខួបទី៣៥ នៃទិវាជ័យជំនះ ៧មករា ខណៈបរិយាកាសនយោបាយមួយ កំពុងមានសភាពតឹងតែងខ្លាំងនៅឡើយ នៅរាជធានីភ្នំពេញ ក្រោយការបង្ក្រាបបាតុកម្មយ៉ាងរង្គាល នៅផ្លូវវេងស្រេង និងការបណ្ដេញចេញដោយហិង្សា នូវបាតុកម្មរបស់គណបក្សប្រឆាំង ពីទីលានប្រជាធិបតេយ្យ កាលពី២-៣ថ្ងៃមុន។


ប៉េងប៉ោង ដែលគេបម្រុងនឹងបង្ហោះឡើង ដើម្បីបញ្ចប់ទិវាថ្ងៃ៧មករាឆ្នាំ២០១៤នេះ។ (រូបថត MONOROOM.info/ SengHong)

៧ មករា ១៩៧៩-២០១៤ - ទិវារម្លឹកខួបលើកទី៣៥ ជ័យជំនះ ៧ មករា ជាការរំលឹកខួបជ័យជំនះលើ [...]

ក្រសួង​មហាផ្ទៃ​ហាម​ការ​ជួបជុំ​ជា​សាធារណៈ៖​ ចុះ​ការ​ជួបជុំ​ថ្ងៃ​៧​មករា?

ក្រសួង​មហាផ្ទៃ​ហាម​ការ​ជួបជុំ​ជា​សាធារណៈ៖​ ចុះ​ការ​ជួបជុំ​ថ្ងៃ​៧​មករា?

មានមជ្ឈដ្ឋានទូទៅបានលើកជាចម្ងល់ឡើងថា ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន  អាច​​រៀបចំកម្មវិធីជួបជុំថ្ងៃ៧មករាបាន ដោយ​មានអ្នកចូលរួមជាង៤ម៉ឺននាក់ ខណៈក្រសួងមហាផ្ទៃបានហាមឃាត់ មិនឲ្យ​មានការប្រមូលផ្តុំជាសាធារណៈ រហូត​ដល់សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបាន​ធានា​ពី​ភាពប្រក្រតីឡើងវិញ។ ជុំវិញករណីនេះ អ្នកច្បាប់បានលើកឡើងថា មិនអាចមានអ្វីជាឧបសគ្គ ក្នុងការ​រៀបចំ​កម្មវិធី​របស់​គណបក្សប្រជាជនកម្ពុជានោះទេ ហើយជាពិសេសទៅទៀតនោះ មន្រ្តីជាន់ខ្ពស់​ក្រសួងមហាផ្ទៃក៏បាន​ចូលរួម​ក្នុងកម្មវិធីនោះដែរ។


ការជួបជុំរំលឹកខួបលើកទី ៣៥ នៃជ័យជំនះថ្ងៃទី៧មករា ឆ្នាំ១៩៧៩ នៅកោះពេជ្រ។ (រូបថត MONOROOM.infO/ SengHong)

នយោបាយកម្ពុជា - [...]

ហ៊ុន សែន រង​ការ​ប្តឹង​ជា​ថ្មី​ឡើង​តុលាការ ករណី​«កោះ​ត្រល់​និង​យួន»

ហ៊ុន សែន រង​ការ​ប្តឹង​ជា​ថ្មី​ឡើង​តុលាការ ករណី​«កោះ​ត្រល់​និង​យួន»

«កាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុង ទៅឲ្យយួនដោយខុសច្បាប់ និងពីបទក្លែងបន្លំ​ឯកសារ​សាធារណៈ ដែលជាអ្នកផ្តើមគំនិត រួមដៃជាមួយបក្សពួករបស់ខ្លួន បណ្តាយឲ្យជនជាតិយួនចូលមកខុសច្បាប់» នេះជាកម្មវត្ថុក្នុងពាក្យបណ្តឹង ដែលប្តឹងដោយ យុវជនឈ្មោះ នាង សុឃុន ប្តឹងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា​បច្ចុប្បន្ន។

ប្រព័ន្ធយុត្តិធម៌  - ជាលើកដំបូងសម្រាប់ឆ្នាំ២០១៤ ដែលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានយុវជនមួយរូប ប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមករានេះ។ ពាក្យបណ្តឹងនោះមានតែស្នាមមេដៃ [...]

ស៊ីសុវត្ថិ ធម្មិកោ៖ ព្រះមហាក្សត្ស​នឹង​អន្តរាគមន៍​បើ​បក្ស​ទាំង​ពីរ​ឯកភាព

ស៊ីសុវត្ថិ ធម្មិកោ៖ ព្រះមហាក្សត្ស​នឹង​អន្តរាគមន៍​បើ​បក្ស​ទាំង​ពីរ​ឯកភាព

រហូតមកដល់ពេលនេះ ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី និងក្រសួងព្រះបរមរាជវាំង នៅតែបន្តភាពស្ងៀម​ស្ងាត់នៅឡើយ បើទោះជាមានបណ្ឌិត និងបញ្ញវ័ន្តមួយក្រុមបានស្នើព្រះអង្គ ឲ្យជួយអន្តរាគម៍ ក្នុងស្ថានការណ៍​នយោបាយកម្ពុជា ដែលកំពុងមានភាពក្តៅគគុកក៏ដោយ។ ជុំវិញករណីនេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា គេមិនអាចប្រៀបធៀបព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេច នរោត្តម សីហនុ បានទេ តែព្រះមហាក្សត្រ​បច្ចុប្បន្នក៏អាចនឹងអន្តរាគន៍ ក្នុងជម្លោះនយោបាយបានដែរ ប្រសិនបើគណបក្សទាំងពីរ មានការឯកភាពគ្នា និងធ្វើ​ការស្នើជាមុននោះ។


ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។

នយោបាយកម្ពុជា - [...]

ក្រសួង​ការងារ​ពន្យា​ពេល​ជួប​មេ​ដឹកនាំ​សហជីព ព្រោះ​កម្មករ​ភាគ​ច្រើន​ចូល​ធ្វើការ​វិញ

ក្រសួង​ការងារ​ពន្យា​ពេល​ជួប​មេ​ដឹកនាំ​សហជីព ព្រោះ​កម្មករ​ភាគ​ច្រើន​ចូល​ធ្វើការ​វិញ

កាលពីថ្ងៃទី ០៣ ខែមករាកន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតអញ្ជើញ​មេសហជីព​ចំនួន ៥ និងប្រធានសមាគមមួយ ដើម្បីមកនិយាយអំពីការញុះញង់ ឲ្យកម្មរ-កម្មការិនីធ្វើបាតុកម្ម បង្កអំពើហិង្សា​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ ក៏ប៉ុន្តែ គម្រោងនេះ ត្រូវក្រសួងការងារលើកពេលជួបពិភាក្សា ដោយសារស្ថានភាពរបស់កម្មករពេលនេះ មានភាពល្អប្រសើរឡើងវិញ។


លោក​ ជា មុនី ប្រធានសហជីបសេរីកម្មកកម្ពុជា អោបរូបសំណាកលោក ជា វិជ្ជា បងប្រុសរបស់លោក។ (រូបថត MONOROOM.info)

វិបត្តិការងារ - ដោយសារតែកម្មករ-កម្មការិនីនៅរោងចក្រជាង ៩០ ភាយទៅហើយនៅទូទាំងប្រទេសកម្ពុជា បាន​ចូលធ្វើការវិញនៅថ្ងៃនេះ គម្រោងជួបគ្នារវាងមន្រ្តីក្រសួងការងារ ជាមួយនឹងមេដឹកនាំសហជីពចំនួន ៥ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...