Posts in ‘សម្រាំងជាខេមរភាសា’ Category

សង្គម​ស៊ីវិល​នឹង​ចូល​អង្កេត​ភាព​មិន​ប្រក្រតី ពេល​ប្រឡង​បាក់​ឌុបខាងមុខ

សង្គម​ស៊ីវិល​នឹង​ចូល​អង្កេត​ភាព​មិន​ប្រក្រតី ពេល​ប្រឡង​បាក់​ឌុបខាងមុខ

អង្គការសង្គមស៊ីវិលមួយចំនួន បានអះអាងថា ខ្លួននឹងចូលរួមអង្កេតពីភាពមិនប្រក្រតី នាពេលប្រលង​សញ្ញប័ត្រ​មធ្យមសិក្សាទុតិយភូម (បាក់ឌុប) ដោយចាប់ផ្តើមពីឆ្នាំ២០១៤នេះ។ ការអះអាងនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំង​អំពើ​ពុករលួយបានបង្ហាញភ្លើងខៀវ ដោយអនុញ្ញាត ឲ្យអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ចូលរួមត្រួតពិនិត្យភាព​អសកម្ម ក្នុងដំណើរការប្រលងបាក់ឌុប។


ស្នាមញញឹមរបស់សិស្សសាលា នៅកម្ពុជា។ (រូបថត ឯកសារ)

សិក្សាធិការ - តំណាងមួយរូប ពីសម្ព័ន្ធគណនេយ្យភាពសង្គម អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក សន ជ័យ បានថ្លែង ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៥ មីនា នេះថា [...]

ប្រតិកម្ម៖ ការ​​បដិសេធ​​មិន​ឲ្យ វន់ ពៅ ​នៅ​ក្រៅ​ឃុំ ជា​រឿង​«នយោបាយ»

ប្រតិកម្ម៖ ការ​​បដិសេធ​​មិន​ឲ្យ វន់ ពៅ ​នៅ​ក្រៅ​ឃុំ ជា​រឿង​«នយោបាយ»

អ្នកមានសមានចិត្តជាច្រើន រួមនឹងអ្នកវិភាគឯករាជ្យលោក កែម ឡី ផង បានហៅករណីលោក វន់ ពៅ ថាមិនមែន​ជាហេតុការណ៍មួយ​ ដែលត្រូវយកមកធ្វើការឃុំខ្លួនឡើយ។ ពួកគេបានបរិហាថា ការឃុំខ្លួនលោក វន់ ពៅ ព្រោះ​មាន​បញ្ហា«នយោបាយ»នៅពីក្រោយ ទើបមន្រ្តីតុលាការមួយចំនួន ហាក់ដូចជាមានការរអារ និង​មិនអនុវត្តតាមវិជ្ជាជីវៈ​របស់ខ្លួន ដែលមានឡើយ។


ក្រុមគ្រួសាររបស់លោក វន់ ពៅ នៅក្រៅសាលាឧទ្ទរណ៍ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ក្នុងវត្តមានមុខ​សាលា​ឧទ្ធណ៍កាលពីថ្ងៃទី២៤ ខែមីនា នេះ អ្នកវិភាគឯករាជ្យ និងជាអ្នក​ស្រាវ​ជ្រាវ​ផ្នែកសង្គមលោក កែម ឡី បានបរិហាថា តុលាការហាក់បីដូចជាក្បត់វិជ្ជាជីវៈរបស់ខ្លួន [...]

ជនជាតិ​អង់គ្លេស សេព​កាម​ជា​មួយ​អនីតិជន ជាប់​ទោស​ពីរ​ឆ្នាំ​នៅ​កម្ពុជា

ជនជាតិ​អង់គ្លេស សេព​កាម​ជា​មួយ​អនីតិជន ជាប់​ទោស​ពីរ​ឆ្នាំ​នៅ​កម្ពុជា

គ្រូបង្រៀនភាសអង់គ្លេសមួយរូប ជាជនជាតិអង់គ្លេស អាយុ៣៦ ឆ្នាំ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ពីរឆ្នាំ ពីបទប្រព្រឹត្តិ«អាណចារ» ទៅលើកុមារបីនាក់ អាយុ ៨ ១០ និង១១ឆ្នាំ។


កុមារកម្ពុជា មិនមែនជាត្រីដែលគេអាចបង់សំណាញ់ យកមកទទួលទានស្រេចនឹងចិត្តនោះទេ។ (រូបថត APLE)

ប្រព័ន្ធយុត្តិធម៌ - គ្រូបង្រៀនជនជាតិអង់គ្លេសមួយរូប ដែលចូលមករស់នៅប្រទេសកម្ពុជា ត្រូវបានផ្ដន្ទាទោស​ពីបទ​រំលោភបំពានលើអនិតិជន ឲ្យជាប់ពន្ធនាគារ២ឆ្នាំ។ ប្រទេសកម្ពុជាកំពុងធ្វើការ ប្រយុទ្ធប្រឆាំងនឹង​សកម្មភាព​ល្មើស​ទាំងនេះ ដោយបានចាប់ខ្លួនជាបន្តបន្ទាប់ នូវជនប្រព្រឹត្តិទាំងឡាយ បញ្ជូនទៅតុលាការ ដើម្បី«ជួសជុល»​រូបភាព​របស់ខ្លួន ដែលកន្លងមកល្បីថា [...]

បក្ស​សង្រ្គោះ​ជាតិ ចង់​ឲ្យ​មាន​ជំនួប​ថ្នាក់​ដឹកនាំ​កំពូល

បក្ស​សង្រ្គោះ​ជាតិ ចង់​ឲ្យ​មាន​ជំនួប​ថ្នាក់​ដឹកនាំ​កំពូល

ជំនួសការផ្អាកការចរចាមួយរយៈ ជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ​បានទទូច​ ឲ្យមានការ​ជួប​ចរចាកម្រិតថ្នាក់ដឹកនាំកំពូលរវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានការឯកភាពគ្នា​ជាមុនសិន អំពីស្ថាប័នរៀបចំការបោះឆ្នោត និងការកំណត់ពេលវេលាបោះឆ្នោតឡើងវិញ។


គូរបដិបក្ខនយោបាយកម្ពុជាដ៏ធំទាំងពីរ សម រង្ស៊ី (ខាងឆ្វេង) និង ហ៊ុន សែន។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី២៤ មីនា គណបក្សសង្រ្គោះជាតិ បានលើឡើងថា តាមរយៈការចរចាកន្លងមកបានបង្ហាញថា តំណាងខាងគណបក្សប្រជាជនកម្ពុជា គ្នានឆន្ទៈពិតប្រាកដ ដាក់គោល​ការណ៍អាទិភាព ទៅក្នុងក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតនោះទេ។ ដូច្នេះ [...]

យន្ដហោះ​បាត់​ខ្លួន បាន​បញ្ចប់​ជីវិត​នៅ​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង

យន្ដហោះ​បាត់​ខ្លួន បាន​បញ្ចប់​ជីវិត​នៅ​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង

យន្ដហោះម៉ាឡេស៊ី អ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីជាងពីរសប្ដាហ៍មកហើយ បានធ្លាក់នៅមហាសមុទ្រ​ឥណ្ឌា​ខាងត្បូង។ នេះជាការប្រកាស របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី២៤ ខែមីនា​នេះ ដោយយោងទៅតាមទិន្នន័យរបស់ប្រព័ន្ធផ្កាយរណប និងការស្រាវជ្រាវថ្មីៗ។


យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - «ជាមួយនឹងការសោកស្ដាយយ៉ាងធំធេង និងទុក្ខក្រៀមក្រំ ដែលខ្ញុំត្រូវប្រកាសប្រាប់អ្នក​ទាំងអស់​ថា បើតាមទិន្នន័យទទួលបានថ្មីៗនេះ យន្ដហោះ MH370 បានបញ្ចប់ជីវិតរបស់វា នៅលើលំហរខាងត្បូងនៃ​មហា​សមុទ្រឥណ្ឌា» នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...