បក្ស​សង្រ្គោះ​ជាតិ ចង់​ឲ្យ​មាន​ជំនួប​ថ្នាក់​ដឹកនាំ​កំពូល

ជំនួសការផ្អាកការចរចាមួយរយៈ ជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ​បានទទូច​ ឲ្យមានការ​ជួប​ចរចាកម្រិតថ្នាក់ដឹកនាំកំពូលរវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានការឯកភាពគ្នា​ជាមុនសិន អំពីស្ថាប័នរៀបចំការបោះឆ្នោត និងការកំណត់ពេលវេលាបោះឆ្នោតឡើងវិញ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួសការផ្អាកការចរចាមួយរយៈ ជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ​បានទទូច​ ឲ្យមានការ​ជួប​ចរចាកម្រិតថ្នាក់ដឹកនាំកំពូលរវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានការឯកភាពគ្នា​ជាមុនសិន អំពីស្ថាប័នរៀបចំការបោះឆ្នោត និងការកំណត់ពេលវេលាបោះឆ្នោតឡើងវិញ។


គូរបដិបក្ខនយោបាយកម្ពុជាដ៏ធំទាំងពីរ សម រង្ស៊ី (ខាងឆ្វេង) និង ហ៊ុន សែន។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី២៤ មីនា គណបក្សសង្រ្គោះជាតិ បានលើឡើងថា តាមរយៈការចរចាកន្លងមកបានបង្ហាញថា តំណាងខាងគណបក្សប្រជាជនកម្ពុជា គ្នានឆន្ទៈពិតប្រាកដ ដាក់គោល​ការណ៍អាទិភាព ទៅក្នុងក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតនោះទេ។ ដូច្នេះ ចាំបាច់ត្រូវ​មានជំនួបរវាងថ្នាក់​ដឹកនាំ​កំពូលរបស់គណប្រជាជនកម្ពុជា និងគណបក្សងសង្រ្គោះជាតិ ដើម្បីសម្រេចឯកភាពលើករណីនេះសិន។

គោលការណ៍អាទិភាពដែលគណបក្សជំទាស់នេះ ចង់បាន គឺការដាក់ស្ថាប័នបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ និងការ​កំណត់ពេលវេលាបោះឆ្នោតឡើងវិញ។ លោក សុន ឆ័យ ប្រធានក្រុមការងារបច្ចេកទេស ខាងគណបក្ស​សង្រ្គោះ​ជាតិ បានបញ្ជាក់ ក្រោយការចរចាជាមួយគណបក្សប្រជាជនកម្ពុជា នៅវិមានព្រឹទ្ធសភា ថ្ងៃទី២៤ មីនា នេះថា បើ​តំណាងខាងគណបក្សប្រជាជនកម្ពុជា មិនហ៊ានសម្រេចលើគោលការណ៍អាទិភាព ក៏គួរយកករណីនេះ ទៅឲ្យថ្នាក់​ដឹកនាំកំពូលរបស់គណបក្សខ្លួន ជាអ្នកសម្រេច។

គួរកត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៤ មីនា នេះបានបង្ហាញការ​ទាល់​ច្រកជាថ្មី ដោយសារគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោតរបស់គណបក្សទាំងពីរ មិនបានចេញសេចក្តី​ថ្លែង​ការណ៍រួមក្រោយការចរចា។ ភាពទាល់ច្រកនេះ ដោយសារគណបក្សសង្រ្គោះជាតិ បន្តទាមទារដាក់ស្ថាប័ន​បោះ​ឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។

លោក ប៊ិន ឈិន ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា បានថ្លែងទៅកាន់អ្នកសារព័តមាន ក្រោយការចរចាដដែលនោះថា គណបក្សសង្រ្គោះជាតិ បានសុំផ្អាកការចរចា ដោយសារគណបក្សប្រជាជនកម្ពុជា មិនជជែកពីការទាមទារគោលការណ៍អាទិភាពរបស់គណបក្សសង្រ្គោះជាតិ។ លោក ប៊ិន ឈិន បន្ថែមថា ការចរចា​មិនមែនជាការដាក់លក្ខខណ្ឌនោះទេ តែជាការជជែក និងការផ្តល់សម្បទានឲ្យគ្នាទៅវិញទៅមក រវាងភាគីចរចា។

នៅពេលអ្នកសារព័តមានសួរថា តើថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អាចជួបចរចាជាមួយគ្នា ឬយ៉ាងណា ? លោក ប៊ិន ឈិន ឆ្លើយ ថា បញ្ហានេះ មិនអាចលើកឡើង មុនការសម្រេច​របស់ថា្នក់ដឹកនាំកំពូលនៃគណបក្សទាំងពីរបានទេ៕

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...