អ្នករងគ្រោះជម្លោះដីធ្លីរំលឹក ADB ឲ្យជំរុញអាជ្ញាធរដោះស្រាយតាមច្បាប់
សហគមន៍រងគ្រោះជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ បានមកជួបជុំគ្នាមុខធនាគារអភិវឌ្ឍន៍អាស៊ី រំលឹកជាថ្មីចំពោះ«ការដោះស្រាយ» ដោយ«គ្មានភាពទទួលខុសត្រូវ» នៃសមត្ថកិច្ចសាលារាជធានីភ្នំពេញ និងរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។ ប្រជាពលរដ្ឋប្រមាណជាងមួយរយនាក់ បានមកជួបជុំគ្នាដើម្បីដាក់ញាតិ ដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាម្ចាស់ជំនួយដ៏ធំ ផ្តល់ថវិការក្នុងកិច្ចអភិវឌ្ឈន៍នៅកម្ពុជា ជួយអន្តរាគមន៍ និងដៅស្រាយ។
ក្រុមប្រជារងគ្រោះនឹងជម្លោះដីធ្លី នៅមុខធនាគារអភិវឌ្ឍន៍អាស៊ី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
សហគមន៍ដីធ្លី - អ្នកស្រី កែវ រស្មី អតីតអ្នកបឹងកក់កំពុងឈរស្រែកតាមឃោសនស័ព្ទ ស្នើដល់ធនាគារអភិវឌ្ឈន៍អាស៊ី [...]