Posts in ‘សម្រាំងជាខេមរភាសា’ Category

កឹម សុខា ចោទ​បក្ស​ប្រជាជន​ជា​ថ្មី​ទៀត ថា​ជា​«ចោរ»

កឹម សុខា ចោទ​បក្ស​ប្រជាជន​ជា​ថ្មី​ទៀត ថា​ជា​«ចោរ»

បញ្ហាដែលដូចជាបានស្ងប់ស្ងាត់ តាំងពីដើមឆ្នាំរហូតមក តែនៅពេលនេះជាថ្មីម្តងទៀត អនុប្រធាន​គណបក្សសង្រ្គោះ​ជាតិលោក កឹម សុខា ទំនងជាបានបង្កឲ្យមានសង្គ្រាមពាក្យសម្ដីឡើងវិញ។ អនុប្រធានគណបក្សប្រឆាំង វោហាបាន​រូបនេះ មិនត្រឹមតែប្រកាសទាមទារឲ្យមានការកែទម្រង់ ​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត និងឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញនោះទេ តែថែមទាំងចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថា«ចោរ»លួចបន្លំសន្លឹកឆ្នោត។


លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣ នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤
------------------------

[...]
គ.ជ.ប បើក​ភ្លើង​ខៀវ​ឲ្យ​បក្ស​នយោបាយ​ហែរ​ឃោសនា

គ.ជ.ប បើក​ភ្លើង​ខៀវ​ឲ្យ​បក្ស​នយោបាយ​ហែរ​ឃោសនា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញគោលជំហរអនុញ្ញាតឲ្យគ្រប់​គណបក្សនយោបាយ​មានសិទ្ធិឃោសនា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ។

ការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃដំបូងទី២៧ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ U. Bory)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ ឧសភា ២០១៤
---------------------------------------

ច្បាប់ - « (គ.ជ.ប)បានធ្វើលិខិតស្នើគ្រប់អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បី​បង្ក​លក្ខណៈសមស្រប ដល់គណបក្សនយោបាយ និងបេក្ខជន [...]

«ការ​អាន​សៀវភៅ​មាន​ភាព​ស៊ិចស៊ី» ដែល​ទទួល​ជោគ​ជ័យ​បំផុត (pic)

«ការ​អាន​សៀវភៅ​មាន​ភាព​ស៊ិចស៊ី» ដែល​ទទួល​ជោគ​ជ័យ​បំផុត (pic)

ពីនេះពីនោះ - បណ្ដាជនមួយក្រុម នៅទីក្រុងញ៉ូយក ដែលហៅខ្លួនគេជាភាសាអង់គ្លេសថា «The Outdoor Co-Ed Topless Pulp Fiction Appreciation» បានបង្កើតនូវកម្មវិធីដ៏ពិសេសមួយ នោះគឺអញ្ជើញបណ្ដា​ជន​ឲ្យ​អាន​សៀវភៅ ដោយលែងល្វែងខ្លួនខាងលើទទេរ។

សមាជិករបស់ក្រុមនេះ នឹងសំដិលខ្លួន នៅក្រោមកាំរស្មីព្រះអាទិត្យ នៅចុងសប្ដាហ៍នេះ ដើម្បីអានសៀវភៅ​ទៅ​តាម​​ចំណង់ចំណូលចិត្តរបស់ពួកគេ។ តែសមាជិកភាគច្រើន តែងតែអានសៀវភៅប្រលោមលោក  និង​សៀវភៅ ម៉ូប៊ី ឌីក (Moby Dick)។

ក្រុមនេះកើតឡើងតាំងពីប៉ុន្មានឆ្នាំមកហើយ។ បេសកកម្មរបស់ពួកគេ គឺចង់ធ្វើយ៉ាងណា ឲ្យការ​«អាន​សៀវភៅ មាន​ភាពស៊ិចស៊ី» ឲ្យខ្លាំងបំផុត។ ហើយស្ត្រីនៅទីក្រុងញ៉ូយក អាចដើរដោយដោះអាវ​លែង​ខ្លួន​ទទេ​បាន ព្រោះសកម្មភាព​នេះមិនខុស​ច្បាប់ឡើយ។

សូមទស្សនារូបភាពមួយចំនួនដូចតទៅ៖

សំនុំ​រឿង​វ៉ាលីយ៉េ​ជា​​ករណី​«ឃាតកម្ម»​ដ៏​រន្ធត់? (បទ​យកការណ៍​ស៊ើប​អង្កេត ភាគ២)

សំនុំ​រឿង​វ៉ាលីយ៉េ​ជា​​ករណី​«ឃាតកម្ម»​ដ៏​រន្ធត់? (បទ​យកការណ៍​ស៊ើប​អង្កេត ភាគ២)

អត្ថបទផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣
---------------------------------------------

បទយកការណ៍ភាគទីមួយ មាននៅលើ ខ្សែរភ្ជាប់នៅទីនេះ

ជនរងគ្រោះឪពុក កូនទាំងប្រាំនាក់ ត្រូវបានគេរកឃើញ ជាប់នៅក្នុងរថយន្ដ៤X៤របស់ខ្លួន ចតត្រាំក្នុង​ទឹក​ត្រពាំង ក្នុង​បរិវេណដីផ្ទះរបស់គាត់ ប្រមាណជាមួយខែក្រោយពេលបាត់ខ្លួន។ ជាមួយនឹងពាក្យបណ្ដឹង របស់​គ្រួសាររបស់លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) នៅតំបន់ អូត-ពីរ៉េណេ (Hautes-Pyrénées) ក្នុង​ប្រទេស​បារាំង ចៅក្រមស៊ើបអង្កេត​មួយរូប ដែល​ត្រូវបានតែងតាំងអោយទទួលបន្ទុក ក្នុងកិច្ចការនេះ បានចុះទៅ​ប្រទេស​កម្ពុជា​ដោយផ្ទាល់ ដើម្បីបើក​កកាយ​សំនុំរឿងនេះ​ឡើងវិញ។ សមត្ថកិច្ចនគរបាលកម្ពុជា ដែល​ទំនង​ជា​ចង់បិតសំនុំរឿង ក្នុងដំណាក់កាលស៊ើប​អង្កេត​ដំបូងរបស់ខ្លួននោះ [...]

សំនុំ​រឿង​វ៉ាលីយ៉េ​ជា​​ករណី​«ឃាតកម្ម»​ដ៏​រន្ធត់? (បទ​យកការណ៍​ស៊ើប​អង្កេត ភាគ១)

សំនុំ​រឿង​វ៉ាលីយ៉េ​ជា​​ករណី​«ឃាតកម្ម»​ដ៏​រន្ធត់? (បទ​យកការណ៍​ស៊ើប​អង្កេត ភាគ១)

អត្ថបទផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣
---------------------------------------------

សមាជិកជាច្រើននាក់ ដែលជាប់សាច់ឈាមខាងភរិយាជាជនជាតិខ្មែរ របស់លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) នឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី​២៤ ខែ​មករា ក្នុងសប្ដាហ៍នេះ នៅចំពោះមុខលោក ឆឹម រិទ្ធី ចៅក្រម​​ស៊ើប​អង្កេត​​ខេត្ត​​កំពង់​ស្ពឺ។ ភរិយាជនជាតិខ្មែររបស់លោក បានស្លាប់ចោលលោកតាំងពីឆ្នាំ២០០៩មក ហើយ​បន្សល់​ទុក​កូន​ទាំង​បួននាក់ អោយ​រស់នៅជាមួយលោក។ អាជ្ញាធរខ្មែរ​ បានចាត់ទុកករណីនេះ ជាការ​សម្លាប់​ខ្លួន​របស់​លោក ឡូរ៉ង់ តែ​សម្រាប់​គ្រួសារ​ជា​ជនជាតិបារាំង ជារឿងមួយមិនគួរអោយជឿបាន។

សំនុំរឿងនេះ ត្រូវបានសើរើគាស់កកាយមកវិញ ដោយមកពីខាងបងប្អូនទាំងប្រុសស្រី របស់លោក វ៉ាលីយ៉េ បានដាក់​ពាក្យបណ្ដឹងមួយ ទៅកាន់តុលាការ ក្រោមបទសង្ស័យ៖ «ឃាតកម្ម»។ ក្នុងពេលបច្ចុប្បន្ននេះ ចៅក្រម​កម្ពុជាក្នុងខេត្ត​កំពង់ស្ពឺ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...