Posts in ‘សម្រាំងជាខេមរភាសា’ Category

បក្ស សម រង្ស៊ី បដិសេធ​ច្បាប់​បី​ពាក់​ព័ន្ធ​តុលាការ

បក្ស សម រង្ស៊ី បដិសេធ​ច្បាប់​បី​ពាក់​ព័ន្ធ​តុលាការ

នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី បានបដិសេធមិនទទួលស្គាល់​ច្បាប់​បី​ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ហើយបានស្នើឲ្យព្រឹទ្ធសភា គម្បីបង្វិលច្បាប់ទាំងបីនោះ ទៅកាន់រដ្ឋសភាពហុបក្ស ដើម្បីធានាថាច្បាប់ត្រូវបានបង្កើតឡើងត្រឹមត្រូវ។


ជញ្ជីងយុត្តិធម៌ របស់ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងថែទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Kessor)

ច្បាប់ - តាមរយៈលិខិតផ្ញើជូនលោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោក គង់ គាំ ប្រធាន​គណបក្សសម រង្ស៊ី សរសេរថា ដំណើរការតាក់តែងច្បាប់នីមួយៗត្រូវមានតម្លាភាព គណនេយ្យភាព និងការ​ចូលរួម​ទូលំទូលាយពីមជ្ឈដ្ឋានទាំងអស់ជាចាំបាច់។ លិខិតដដែលសង្កត់ធ្ងន់ថា៖ [...]

បារាំង៖ ភ្លេច​ទារក​អាយុ​៣​ខែ នៅ​ក្នុង​រថយន្ដ រហូត​ស្លាប់

បារាំង៖ ភ្លេច​ទារក​អាយុ​៣​ខែ នៅ​ក្នុង​រថយន្ដ រហូត​ស្លាប់

ទារកទើបនឹងកើត និងទើបនឹងមានអាយុ៣ខែ បានស្លាប់កាលពីចុងសប្ដាហ៍នេះ នៅក្នុងមន្ទីរពេទ្យ ហេរ៉ូ (Hérault) នៃទីក្រុងម៉ុងពើលីយ៉េ (Montpellier) បន្ទាប់ពីត្រូវបានឪពុកម្ដាយរបស់ទារកនេះ ភ្លេចនិងទុកចោលជាង៤ម៉ោង នៅ ក្នុងរថយន្ដ កាលពីថ្ងៃព្រហស្បត្តិ៍មុន។


ជើងទារក (មិនមែនជាជើងរបស់ទារិការងគ្រោះនោះទេ)។ (រូបថត MONOROOM.info/ D.KEO)

ប្រហែស - ទារិកាដ៏កំសត់ ត្រូវបានទុកចោលច្រើងជាង៤ម៉ោងកន្លះ នៅក្នុងរថយន្ដមួយ ដែលចតនៅខាងមុខផ្ទះ​ឪពុកម្ដាយរបស់វា ស្ថិតក្នុងទីក្រុងតូចមួយ ផ្នែកខាងត្បូងប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ របស់រដ្ឋអាជ្ញារង​បារាំង ប្រចាំតំបន់ លោក នីកូឡា ឌឺលើស្ស (Nicolas Deleuze)។

នៅក្នុងការស៊ើបសួរជំហានដំបូង បានឲ្យដឹងថា [...]

ការ​ចរចា​របស់​កម្មករ និង​ថៅកែ​រោង​ចក្រ​អូសេអង់ មិន​មាន​លទ្ធផល

ការ​ចរចា​របស់​កម្មករ និង​ថៅកែ​រោង​ចក្រ​អូសេអង់ មិន​មាន​លទ្ធផល

ក្រោយពីបញ្ចប់កិច្ចចរចាពហុភាគី របស់កម្មកររោងចក្រអូសេអង់ហ្គាមិន ទាមទារប្រាក់ព្យួរការងារ១០០% នៅថ្ងៃនេះ មេដឹកនាំសហជីព លោក ប៉ាវ ស៊ីណា បានអះអាងថា នៅទាន់មិនទទួលបានលទ្ធផលអ្វីនោះទេ និងបន្តចរចា​នៅ​ព្រឹកស្អែកទៀត។


យីហោរោងចក្រ អូសេអង់ហ្គាមិន នៅនឹងរបងទ្វារោងចក្រ។ (រូបថត MONOROOM.info/ S. Tith)

វិបត្តិកាងារ - លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឱ្យទស្សនាវដ្ដី មនោរម្យ.អាំងហ្វូដឹង នៅ​ម៉ោង៣រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣នេះថា ការចរចាគ្នារវាង ភាគីរោងចក្រអូសេអង់ហ្គាមិន ភាគីសហជីព​កម្មករ និងគណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មរបស់ក្រសួងការងារនៅថ្ងៃនេះ [...]

ADB៖ វិបត្តិ​នយោបាយ​កម្ពុជា មិន​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​ជំនួយ

ADB៖ វិបត្តិ​នយោបាយ​កម្ពុជា មិន​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​ជំនួយ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ទោះជាវិបត្តិនយោបាយកម្ពុជា បន្តអូសបន្លាយក៏ដោយ ក៏វិបត្តិនេះ នឹងមិនប៉ះពាល់ដល់ការផ្តល់ជំនួយ របស់ស្ថាប័នខ្លួនដល់រដ្ឋាភិបាលកម្ពុជា នោះទេ។ តែមជ្ឈដ្ឋានសង្គមស៊ីវិល និងអ្នកសេដ្ឋកិច្ចឯករាជ្យ បានសម្តែងការព្រួយបារម្ភ ជុំវិញការលើកឡើងនេះ។


ការិយាល័យកណ្ដាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ (រូបថត Wikipedia.org)

ជំនួយ - លោកអេរីក ស៊ីកវីក (Eric Sidgwick) នាយកធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែង​សង្កត់​ធ្ងន់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះថា៖ «ជម្លោះនយោបាយ ជាសាច់រឿងរបស់អ្នកនយោបាយ មិនថា​តែ​កម្ពុជា​នោះទេដែលមិន ប៉ះពាល់ [...]

អ្នក​ស្រាវជ្រាវ​ថា ការ​​រំលោភ​ផ្លូវ​ភេទ​ក្នុង​របប​ខ្មែរ​ក្រហម​មាន​ទំហំ​ធំ

អ្នក​ស្រាវជ្រាវ​ថា ការ​​រំលោភ​ផ្លូវ​ភេទ​ក្នុង​របប​ខ្មែរ​ក្រហម​មាន​ទំហំ​ធំ

ហិង្សាផ្លូវភេទ - ថ្លែងនៅក្នុងកម្មវិធីសម្ភោធលទ្ធផល នៃការសិក្សាស្រាវនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះ អ្នកស្រី រ៉ូសែល ប្រាស ទីប្រឹក្សាអ្នកស្ម័គ្រចិត្ត ជនជាតិអូស្រ្តាលី ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ និងជាអ្នកធ្វើការ​សិក្សា​ផ្ទាល់ ​ទៅ​លើគម្រោងស្រាវជ្រាវមួយ បានបង្ហាញលទ្ធផលថា ពលរដ្ឋរងគ្រោះខ្មែរជាច្រើននាក់ ពិតជា​បាន​រង នូវអំពើហិង្សាផ្នែកផ្លូវភេទ ក្នុងរបបខ្មែរក្រហម។ អំពើហិង្សាផ្លូវភេទនេះ រួមមាន ការបង្ខំឱ្យ​រៀបការ ការ​បង្ខំ​ឱ្យ​រួមភេទ ការរំលោភសេពសន្ថវៈ ការរួមភេទដើម្បីទទួលបានម្ហូបអាហារ ឬសិទ្ធិ​ផ្សេង ទាសករផ្លូវភេទ និងការ​រំលោភ​បំពានផ្សេងៗ។

អ្នកស្រីបន្តថា ភាគច្រើននៃជនរងគ្រោះ ត្រូវបានគេរំលោភហើយសំលាប់ ពេលខ្លះជនរងគ្រោះត្រូវ​បាន​គេ​កាត់សុដន់ និងកាត់អវៈយវៈភេទផងដែរ។ ជនរងគ្រោះមួយចំនួនទៀត ត្រូវបានបង្ខំចិត្តរួមភេទ ក្រោយរៀបការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...