Posts in ‘សម្រាំងជាខេមរភាសា’ Category

តើ​ថ្ងៃ​ទី ៥-៦​កក្កដា​១៩៩៧ ជា​ព្រឹត្តិការណ៍​អ្វី?

តើ​ថ្ងៃ​ទី ៥-៦​កក្កដា​១៩៩៧ ជា​ព្រឹត្តិការណ៍​អ្វី?

តើអំពើការបាញ់ប្រហារ និងការកាប់សម្លាប់គ្នា រវាងកងទ័ពស្និតនាយករដ្ឋមន្រ្តីទី២ លោក ហ៊ុន-សែន និង​កង​ទ័ព​ស្និតនាយករដ្ឋមន្រ្តីទី១​ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ ជាអំពើអ្វី? ជា​រដ្ឋ​ប្រហារ ឬ​ជាអំពើរបស់ពួកជ្រុលនិយម? ឬក៏ជាអំពើទំនាស់ផ្ទៃក្នុងបក្ស?

» ផ្សារធំថ្មីកណ្ដាលរាជធានី ដែលគ្មានមនុស្ស ក្នុងថ្ងៃនៃព្រឹត្តិការណ៍​ដ៏អកុសល (Photo: D.KEO /​MONOROOM.info)៖

Evénement du 5-6 juillet 1997

សូមអានការរៀបរាប់របស់ លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ពីអ្វីដែលបានកើតឡើង ក្នុងពេលនិង​ក្រោយ​ព្រឹត្តិការណ៍ ​ថ្ងៃទី ៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ នេះឡើង​វិញ។ [...]

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា តម្រូវ​ឲ្យ​វៀតណាម​សុំ​ទោស​រឿង​ទឹក​ដី

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា តម្រូវ​ឲ្យ​វៀតណាម​សុំ​ទោស​រឿង​ទឹក​ដី

មាននិស្សិតខ្មែរយ៉ាងតិច១០០ គ្រោងនឹងធ្វើបាតុកម្មអហិង្សា នៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីបង្ខំឲ្យ​រដ្ឋាភិបាលប្រទេសវៀតណាម គម្បីទទួលស្គាល់ប្រវត្តិសាស្រ្តពិត ចំពោះទឹកដីខ្មែរកម្ពុជាក្រោម។


ស្ថានទូតវៀតណាម នៅរាជធានីភ្នំពេញ។ (រូបថត សហការី)

ទឹកដី - សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ពួកគេមិនអាចទទួលយកបាន ចំពោះការប្រមាថ និងការក្រលៃប្រវត្តិសាស្រ្ត របស់រដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ដែលអះអាងថា​ទឹកដីខ្មែរកម្ពុជា​ក្រោម ជារបស់ប្រទេសវៀតណាម តាំងពីដើមរៀងមក បានទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា ពួកនឹងដឹកនាំនិស្សិតខ្មែរជាង១០០នាក់ [...]

ហ៊ុន សែន៖ ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ ត្រូវ​ធ្វើ​នៅ​ឆ្នាំ​២០១៨

ហ៊ុន សែន៖ ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ ត្រូវ​ធ្វើ​នៅ​ឆ្នាំ​២០១៨

បន្ទាប់ពីបានលើកឡើងថា មិនខ្វល់ចំពោះការធ្វើពហិការ របស់គណបក្សសង្រ្គោះជាតិ ជាថ្មីម្តងទៀត លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការបោះជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នឹងត្រូវប្រព្រឹត្តទៅជាប្រក្រតី នៅ​ចុងខែកក្កដា ឆ្នាំ២០១៨ ដូចអាណត្តិកន្លងមក។


លោក ហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយនាក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃ​ទី២៨​ខែ​កក្កដា។ (រូបថត Reuters)

ការបោះឆ្នោត - ថ្លែងក្នុងកម្មវិធីដាក់ឲ្យអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៤-២០១៨ នៅ​មហោ​ស្រប​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា​ ឆ្នាំ២០១៤ នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានពន្យល់ថាកាលណា​មិនទាន់មានច្បាប់ថ្មី ត្រូវបានបង្កើត ឬធ្វើវិសោធនកម្ម [...]

កឹម សុខា ថា​មាន​ច្បាប់​សមាជ តែ ហ៊ុន សែន ថា​គ្មាន

កឹម សុខា ថា​មាន​ច្បាប់​សមាជ តែ ហ៊ុន សែន ថា​គ្មាន

ដើម្បីយកឈ្នះគូរប្រជែងនយោបាយ និងទាញប្រជាប្រិយភាពនយោបាយ  លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកហេតុផលមកពន្យល់ និងវាយបកលើក​គូរ​បដិបក្ខ ជុំវិញ​ច្បាប់សមាជតាមមូលដ្ឋានតែរៀងៗខ្លួន។


ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

នយោបាយ - បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធក្នុងការធ្វើសមាជជាតិនោះ លោក កឹម សុខា អនុប្រធានគណបក្ស​សង្រ្គោះ​ជាតិ ជាថ្មីម្តងទៀត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ នេះ លើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន បានបញ្ជាក់ថា៖ «កាលៈ​ទេសៈប្រទេសជាតិ កំពុងជាប់គាំងនយោបាយ យើងគួរតែធ្វើសមាជជាតិ ដើម្បី​ប្រមូលបញ្ហា [...]

ស្វារ៉េស សុំ​ទោស ឈៀលីនី តែ​នៅ​និយាយ​ថា គ្មាន​បំណង​«ខាំ»​ទេ

ស្វារ៉េស សុំ​ទោស ឈៀលីនី តែ​នៅ​និយាយ​ថា គ្មាន​បំណង​«ខាំ»​ទេ

កីឡាករអ៊ុយរ៉ឺហ្គាយ ល្វី ស្វារ៉េស (Luis Suarez) បានចុះផ្សាយលិខិតមួយ ធ្វើការសុំទោស កីឡាករអ៊ីតាលី ជ័រជរ ឈៀលីនី (Giorgio Chiellini) ទាក់ទងនឹងហេតុការណ៍«ខាំ»របស់ខ្លួន កាលពីសប្ដាហ៍មុន។  នេះជាអ្វី ដែលអ្នកតាម​ដានបាល់ទាត់ នឹងស្មានមិនដល់។


ក្រុមអ្នកស្រឡាញ់បាល់ទាត់ បានខាំរូប ល្វី ស្វារ៉េស ជំនួសវិញ។ (រូបថត AFP)

បាល់ទាត់ពិភពលោក - បន្ទាប់ពីត្រូវបាន ស្វារ៉េស កីឡាករខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមអង់គ្លេស «ខាំ»នៅ​ក្នុង​ការប្រកួត កាលពីអាទិត្យមុនរួច មកដល់ថ្ងៃនេះ កីឡាករអ៊ីតាលី ឈៀលីនី ទំនងជាបានស្ងប់ចិត្តហើយ ដោយសារតែ​ពាក្យសុំទោស របស់កីឡាករ ល្វី ស្វារ៉េស។ ប៉ុន្តែបើទោះជាបានសុំទោសមែន តែ ល្វី ស្វារ៉េស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...