Posts in ‘សម្រាំងជាខេមរភាសា’ Category

សង្គ្រាមមហាយក្ស៖ ស៊ាមស៊ុង ប្ដឹង អិលជី ពី​បទ​ធ្វើ​ឲ្យ​ផលិតផល​របស់​ខ្លួន​ខូច

សង្គ្រាមមហាយក្ស៖ ស៊ាមស៊ុង ប្ដឹង អិលជី ពី​បទ​ធ្វើ​ឲ្យ​ផលិតផល​របស់​ខ្លួន​ខូច

ស៊ាមស៊ុង បានប្រកាសកាលពីថ្ងៃអាទិត្យនេះ ថាខ្លួនបានស្នើរទៅការិយាល័យរដ្ឋអាជ្ញា នៃរដ្ឋធានី សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ឲ្យបើកការស៊ើបអង្កេតមួយ ប្រឆាំងនឹងប្រធាន និងអ្នកទទួលខុសត្រូវមួយចំនួនទៀត នៃ​ក្រុមហ៊ុនកូរ៉េខាងត្បូងមួយទៀត ពីបទបង្ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងរំខានដល់​សកម្មភាព​​សេដ្ឋកិច្ចរបស់ខ្លួន។

ស៊ាមស៊ុង បានលើកឡើងថា កាលពីដើមខែកញ្ញានេះ មានម៉ាស៊ីនបោកគក់ជាច្រើន នៅក្នុងស្តង់ដាក់​គ្រឿង​អេឡិកត្រូនិកចំនួនពីរ បានរងនូវការខូតខាត នៅពេលដែលម៉ាស៊ីនទាំងនេះ កំពុងត្រូវបានដាក់តាំងបង្ហាញ​ក្នុងព្រឹត្តិការណ៍ពិពណ៌ដ៏ធំហៅថា IFA នៃរដ្ឋធានីប៊ែរឡាំង។ ការតាំងពិពណ៌នោះ បានប្រមូលនូវ​ផលិតផល​អេឡិកត្រូវនិក និង​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន រួមទាំងផលិតផល ស៊ាមស៊ុង និងអ៊ិលជី ផង មកដាក់តាំង​បង្ហាញ។

រូបភាពដែលថតបានដោយម៉ាស៊ីនថតសុវត្ថិភាព នៅក្នុងមណ្ឌលតាំងពិពណ៌នេះ បានបង្ហាញឲ្យឃើញ [...]

ធ្វើ​អាហារ​ពី​សាច់​ឆ្កែ​របស់​ស្ត្រី​ជា​គូរ​ស្នេហ៍​ខ្លួន រួច​យក​ទៅ​ឲ្យ​នាង​ទទួល​ទាន!

ធ្វើ​អាហារ​ពី​សាច់​ឆ្កែ​របស់​ស្ត្រី​ជា​គូរ​ស្នេហ៍​ខ្លួន រួច​យក​ទៅ​ឲ្យ​នាង​ទទួល​ទាន!

ជាបទល្មើសដ៏ប្លែកមួយទៀត ដែលបានកើតឡើង នៅលើលោកយើងនេះ។ លោក រ៉ៃអាន វ័ធើផូល (Ryan Watenpaugh) អ្នករស់នៅក្នុងរដ្ឋកាលីហ្វ័នី អាយុ៣៤ឆ្នាំ ដែលពោរពេញទៅដោយទេពកោសល្យ ខាងចំអិន​អាហារនោះ មិនបានយកភាពប៉ិនប្រសព្វនេះ មកបម្រើផ្គាប់ផ្គុនស្ត្រីជាគូរស្នេហ៍ រស់នៅក្នុងផ្ទះជាមួយគ្នាទេ។ តែបានបង្កើតស្នាដៃដ៏ពិសេសមួយ ដោយយកសាច់សត្វឆ្កែ ដែលចិញ្ចឹមស្រឡាញ់ដោយស្ត្រីគូរស្នេហ៍ យក​មក​ធ្វើជាអាហារពេលល្ងាច ឲ្យនាងទទួលទានទៅវិញ។

បុរសនេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃព្រហស្បត្តិ៍ ដោយនគរបាលក្រុង រ៉េដឌីញ (Redding) បន្ទាប់ពីស្ត្រីជាគូរ​ស្នេហ៍​បានដាក់ពាក្យបណ្ដឹង។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់កងកម្លាំងនគរបាល បានសរសេរ​ឲ្យដឹងថា ស្ត្រីវ័យក្មេងដែលរស់នៅ ជាគូកំណាន់ល្អូកល្អើន ជាច្រើនឆ្នាំមកហើយ បានអះអាងពីភាពរងគ្រោះ ដោយ​ការទះ​តប់​មិន​ឈប់ឈរ ពីជនសង្ស័យ រ៉ៃអាន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នាងបញ្ជាក់ថា [...]

ដែល​ឃើញ ហ៊េមប៊ើហ្គើរ ពណ៌​ខ្មៅ​សុទ្ធ ដំបូង​គេ​ឬ​ទេ?

ដែល​ឃើញ ហ៊េមប៊ើហ្គើរ ពណ៌​ខ្មៅ​សុទ្ធ ដំបូង​គេ​ឬ​ទេ?

អាមេរិក៖ ទៅ​បោះ​ជំរុំ​នៅ​មាត់​ជ្រោះ យប់​ឡើង​ដេក​មមើ​ដើរ​ធ្លាក់​ជ្រោះ ...

អាមេរិក៖ ទៅ​បោះ​ជំរុំ​នៅ​មាត់​ជ្រោះ យប់​ឡើង​ដេក​មមើ​ដើរ​ធ្លាក់​ជ្រោះ ...

កុំថាឡើយដល់ទៅមនុស្សធ្លាប់គេងមមើ បើសូម្បីតែមនុស្សធម្មតា ក៏មិនគួនឹងទៅផ្សងគ្រោះថ្នាក់ បោះតង់​គេងនៅពេលយប់ នៅក្បែរមាត់ជ្រោះជ្រលងដងភ្នំដូច្នេះដែរ។ ហេតុផល៖ នោះគឺដើម្បីបញ្ជៀសគ្រោះថ្នាក់​ជាយថាហេតុទាំងឡាយ ពិសេសបើមានសត្វសាហារ ឬសត្រូវធ្វើការវាយប្រហាពីខាងជម្រាលភ្នំ តើអ្នក​បោះ​តង់ទាំងនេះនឹងរត់ទៅណា? ឬក៏ត្រូវលោតចុះទៅក្នុងជ្រោះ?

ប៉ុន្តែសំនួរចម្លើយខាងលើនេះ ទំនងជាមិនដែលត្រូវបានបុរសជាតិអាមេរិកាំងមួយរូប ដែលមានទីលំនៅ​នៅ​ក្នុងរដ្ឋ អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក ខ្វល់ខ្វាយយកមកគិតនោះទេ។ បើទោះជាដឹងខ្លួនថា ខ្លួន​ឧស្សាហ៍​គេងមមើ«ក្រោបដើរពេលយប់ ទាំងបិទភ្នែក» ក៏ដោយ តែបុរសម្នាក់នេះ នៅតែមិនរាថយក្នុងការ​បោះជំរុំ​គេង នៅក្បែរមាត់ជ្រោះដែលមានជម្រៅយ៉ាងជ្រៅ ជាមួយនឹងមិត្តភ័ក្ដិផ្សេងទៀត បន្ទាប់ពីពួកគេ បាននាំគ្នា​ទៅ​ដើរ​កំសាន្ដ នៅជ្រលងព្រៃភ្នំ រ៉េដ រីវ័រ (Red River) ក្នុងរដ្ឋកេនទុគី (Kentucky) [...]

បុរស​ម្នាក់ បាន​រក្សា​សាក​សព​សត្វ​ឆ្មារ ៥០ក្បាល បង្កក​ក្នុង​ទូរ​ទឹក​កក

បុរស​ម្នាក់ បាន​រក្សា​សាក​សព​សត្វ​ឆ្មារ ៥០ក្បាល បង្កក​ក្នុង​ទូរ​ទឹក​កក

លោក ឌច វ៉េស្កុត (Doug Westcott) អាយុ៥៥ឆ្នាំ បានចិញ្ចឹមឆ្មារប្រមាណជា៣៥ក្បាល រស់យ៉ាងរហង់​នៅ​ក្នុងផ្ទះ តែបានបង្កឲ្យមានក្លិននិងរោមឆ្មារ ធ្វើឲ្យទ្រាំមិនបាន រហូតដល់ភ្នាក់ងារនគរបាលនៃក្រុង ប៉ាល់ប៊េច (Palm Beach) ដែលស្ថិតនៅក្នុងផ្នែកអាគ្នេយ៍នៃសហរដ្ឋអាមេរិក ត្រូវពាក់របាំងការពារមាត់ និងច្រមុះ​ដើម្បី​ធ្វើអន្តរាគមន៍ ពេលចូលទៅក្នុងគេហដ្ឋានរបស់លោក វ៉េស្កុត កាលពីថ្ងៃពុធទី១០​ ខែកញ្ញា កន្លងទៅ។ នេះ​បើ​តាមរបាយការណ៍ របស់សារព័ត៌មានតំបន់ The Palm Beach Post។

សាកសពសត្វឆ្មារប្រមាណជា ៥០ក្បាល ត្រូវបានរក្សាទុកឲ្យកក នៅក្នុងទូរទឹកកកចំនួនបួនគ្រឿង នៅ​ក្នុង​ផ្ទះរបស់បុរសដែលគេទើបនឹងដឹង ពីជីវិតរបស់គាត់ក្នុងពេលនេះ។

អ្នករស់នៅក្បែរខាងរបស់លោក វ៉េស្កុត បានលើកឡើងចរិកលក្ខណៈរបស់លោក ថាមានភាពចម្លែក ចេញ​ដើរទៅខាងក្រៅដោយគ្មានពាក់អាវ ហើយបានសាកល្បងឲ្យអំណោយបន្ដិចបន្តួច ទៅឲ្យកុមារៗ។ បើតាម​អ្នកជិតខាងដដែល បាននិយាយទៀតថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...