អឿម រុន បានជាប់ ព្រោះទស្សនិកជន The Voice ស្រក់ទឹកភ្នែក (vdo)
អឿម រុន ជាបេក្ខជនម្នាក់ មកពីខេត្តសៀមរាប និងមានជីវភាពលំបាក ហើយសព្វថ្ងៃខ្លួនរស់នៅ តែជាមួយជីដូនចាស់ម្នាក់ប៉ុណ្ណោះ។ នៅក្នុងថ្ងៃដំបូងនៃវគ្គ Live Show សប្តាហ៍ទីមួយ ដែលធ្វើការផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស កាលពីយប់ ថ្ងៃអាទិត្យទី ១២ ម្សិលមិញនេះ អឿម រុន បានប្រកួតជាមួយបេក្ខជនពីររូបទៀត គឺលោក កែវ ប៊ុនធា និងលោក សុខ ចាន់ណេ ដែលអ្នកណាក៏ដឹងដែរថា បេក្ខជនទាំងពីរនាក់សុទ្ធតែមានសមត្ថភាព និងធ្វើឱ្យរញ្ជួយឆាកឌឹវយ្សន៍។
ប៉ុន្តែការដាក់មនោសញ្ចេតនាជ្រាលជ្រៅ ដើម្បីសម្តែងនូវទឹកចិត្ត នឹកស្រណោះម្តាយ ដែលបានចែកឋាន នៅក្នុងបទចម្រៀងមួយបទ ដែលមានចំណងជើងថា«ទឹកចិត្តកូនប្រុស» [...]