Posts in ‘សម្រាំងជាខេមរភាសា’ Category

ឱក សុគន្ធកញ្ញា លំអៀង​ព្រោះ​រើស​យក វង្ស ដ៉ារារតនា? (vdo)

ក្រោយពី កញ្ញា ឱក សុគន្ធកញ្ញា ជ្រើសរើស​កូន​ក្រុម​ម្នាក់ គឺ​លោក វង្ស ដារ៉ារតនា ក្នុង​ចំណោម​កូន​ក្រុម​ទាំង​ពីរ​របស់​នាង ដោយ​ទម្លាក់​កញ្ញា ស៊ូ ស៊ីរីកា នោះ ការ​រិះគន់​ជា​ច្រើន ពី​សំណាក់​ទស្សនិកជន ដែល​និយម​ទស្សនា​កម្មវិធី​ឌឹវយ្សន៍​កម្ពុជា ក៏​បាន​ធ្លាក់​ចុះ​មក​ជា​បន្ត​បន្ទាប់​ដែរ។ ពួក​គេ​បាន​ចោទ​ប្រកាន់​តារា​ចម្រៀង​ល្បី របស់​ផលិតកម្ម​ហង្សមាស​រូប​នេះ ថា​មាន​ចិត្ត​លំអៀង​ទៅ​បេក្ខជន ដារ៉ារតនា បើ​ទោះ​បី​ជា​បេក្ខនារី​ម្នាក់​ទៀត មាន​សំនៀង​ពិរោះ​ជាង​យ៉ាង​ណា​ក៏​ដោយ។

កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែ​កក្កដា កន្លង​មក​នេះ ការ​ប្រកួត​វគ្គ LIVE SHOW របស់​កម្មវិធី​ប្រលង​ចម្រៀង លំដាប់​ពិភពលោក ឌឹវយ្សន៍ បាន​ឈាន​ចូល​មក​ដល់​សប្តាហ៍​ទី៣។ គ្រូ​បង្វឹក​ទាំង​បួន មាន​កូន​ក្រុម ត្រូវ​សម្តែង​ចំនួន​៤រូប ពីរ​រូប​តម្រូវ​ឱ្យ​ទស្សនិក​ជន​ជា​អ្នក​បោះ​ឆ្នោត​ឱ្យ​ជាប់ [...]

ស្ត្រី​សម្រាល​កូន​បាន​ជា​សត្វ​ត្រី រង​ការ​រិះគន់​ច្រើន​ជាង

ស្ត្រី​សម្រាល​កូន​បាន​ជា​សត្វ​ត្រី រង​ការ​រិះគន់​ច្រើន​ជាង

វាជារឿងមួយដ៏គួរឱ្យហួសចិត្ត នៅ​ពេល​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ តែ​១៥ថ្ងៃ បែរ​ជា​កើត​បាន​កូន​ត្រី​ផ្ទក់​ទៅ​វិញ។ បើ​តាម​រូប​ថត​ប៉ុន្មាន​សន្លឹក ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ហ្វេសប៊ុក​បង្ហោះ និង​នាំ​គ្នា​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នោះ បាន​បង្ហាញ​ពី​ស្ត្រី​វ័យ​ក្មេង​ម្នាក់ ដែល​អះអាង​ថា​ទើប​តែ​រៀបការ​រួច បែរ​ជា​កើត​កូន​ចេញ​ជា​សត្វ​ត្រី​មួយ​ក្បាល​ទៅ​វិញ។

«ស្រ្តីដែលមានបុត្រជាត្រីនោះ បាន​ឱ្យ​ដឹង​ថា នាង​បាន​យល់​សុបិន្ត​ឃើញ មាន​ទេពធីតា​មួយ​អង្គ បាន​ឲ្យ​ត្រី​នាង​ចំនូន​បូន តែ​នាង​យក​តែ​មួយ​ទេ ព្រោះ​នាង​ថា​ទៅ​វិញ​ថា នាង​មិន​អាច​បង្កើត​បាន​ច្រើន​ដល់​ម្លឹង​ទេ។ បន្ទាប់​ពី​ថ្ងៃ​យល់​សុបិន្ត ចំនួន​១៥ថ្ងៃ នាង​បាន​មើល​ពោះ​របស់​នាង ហាក់​បី​ដូច​ជា​ធំ​ទៅៗ។ រហូត​ដល់​ថ្ងៃ​កាន់​សីល នាង​ឈឺ​ចុក​ចាប់​ហើយ​ហៅ​ឆ្មប និង​អ្នក​ជិត​ខាង​មក​ជួយ រួច​ក៍​បាន​កូន​ត្រី​នោះ​តែ​ម្តង។» [...]

រ៉ៃយ៉ាណា និង​មីឡី ស៊ីរ៉ឺស ស្លៀក​ឈុត​បង្ហាញ​សុដន់ ផ្អើល​អ៊ីនធើណែត

រ៉ៃយ៉ាណា និង​មីឡី ស៊ីរ៉ឺស ស្លៀក​ឈុត​បង្ហាញ​សុដន់ ផ្អើល​អ៊ីនធើណែត

បន្ទាប់​ពី​ងងឹត​ភ្នែក​១៤ឆ្នាំ ស្រាប់​តែ​ទៅ​បុក​តុ​តូច​មួយ មើល​ឃើញ​ឡើង​វិញ

បន្ទាប់​ពី​ងងឹត​ភ្នែក​១៤ឆ្នាំ ស្រាប់​តែ​ទៅ​បុក​តុ​តូច​មួយ មើល​ឃើញ​ឡើង​វិញ

អ្នកស្រី លីហ្សា រ៉ៃដ៍ (Lisa Reid) បាន​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ទាំង​គូរ ងងឹត​មើល​អ្វី​លែង​ឃើញ តាំង​ពី​អាយុ​១១ឆ្នាំ ហើយ​ទើប​តែ​ចាប់​ផ្ដើម​មើល​ឃើញ​ឡើង​វិញ នៅ​រយៈ​ពេល​១៤ឆ្នាំ​ក្រោយ​មក​ប៉ុណ្ណោះ បន្ទាប់​ពី​អ្នកស្រី​បាន​ទៅ​ជល់​នឹង កូន​តុ​តូច​មួយ សម្រាប់​ដាក់​ទទួល​ភ្ញៀវ កាល​ពី​ឆ្នាំ​២០០០​កន្លង​ទៅ ក្នុង​ផ្ទះ​អ្នកស្រី។ ថ្លែង​ប្រាប់​ស្ថានីយ​ទូរទស្សន៍​អាមេរិក ABC News អ្នកស្រី​បាន​និយាយ​ទាំង​អំណរ​ថា៖ «ខ្ញុំ​បាន​មើល​ឃើញ​ពណ៌​ស នៃ​ពិដាន​ផ្ទះ​របស់​ខ្ញុំ»។

នៅឆ្នាំនេះ អ្នកស្រី​មាន​អាយុ​៣៨ឆ្នាំ​ហើយ។ អ្នក​ស្រី​បាន​រំលឹក​ពី​វេលា​ដំបូង ដែល​អ្នកស្រី​បាន​មើល​ឃើញ​ម្ដាយ និង​បង​ប្រុស​របស់​អ្នក​ស្រី​វិញ យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​អាច​រក​ពាក្យ​អ្វី​មក​និយាយ​ឲ្យ​ចំ ពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​នោះ​ទេ។ វា​មិន​អាច​ឲ្យ​ជឿ​បាន ហើយ​ចំ​ជា​អស្ចារ្យ​មែន​ទែន។»

អ្នកស្រីនៅចាំបានថា [...]

ប្រារព្ធ​បុណ្យ Halloween ដោយ​តែង​ខ្លួន​ជា​«មនុស្ស​ខ្មោច»​​ដូច... ស្វារ៉េស (vdo)

តើអ្នកមានយោបល់ឬទេ ខាង​ការ​រើស​យក​តួអង្គ​ណា​មួយ ដ៏​គួរ​ឲ្យ​ខ្លាច​ជាង​គេ មក​ធ្វើការ​តុប​តែង​មុខ​តាម ដើម្បី​ដើ​របន្លាច​គេ​ឯង ក្នុង​ថ្ងៃ​បុណ្យ ហាឡូវីន? ប្រហែល​ជា តួអង្គ​ខ្មោច​បីសាច ក្នុង​ភាពយន្ដ​ហូលីវូដ ឬ​នាង​ណាត ក្នុង​ភាពយន្ដ​ថៃ​និយាយ​​ពី​ខ្មោច​ស្លាប់​តៃហោង​ទាំង​កូន​ក្នុង​ផ្ទៃ ឬ​ក៏​ព្រាយ​កន្ទោង​ខៀវ ... អាប​បង្ហោះ​ក្បាល​គ្មាន​ខ្លួន។ល។ ឬ​បើ​និយាយ​ឲ្យ​ខ្លី តួ​អង្គ​ខ្លាចៗ មាន​រាប់​មិន​អស់ ដែល​អាច​ឲ្យ​យើង​ធ្វើការ​ជ្រើសរើស ដើម្បី​តុប​តែង​មុខ​តាម។

ដោយឡែក ក្រុម​មួយ​ដែល​ដាក់​ឈ្មោះ​ហៅ​ខ្លួន​ឯង​ថា Football Daily នៅ​លើ​គេហទំព័រ​ចែក​ផ្សាយ​វីដេអូ យូធូប បែរ​ជា​ជ្រើសរើស​យក​កីឡាករ ល្វីស៍ ស្វារ៉េស ដែល​ល្បី​ឈ្មោះ ខាង​ខាំ​កីឡាករ​គ្នា​ឯង​នៅ​លើ​លាន​បាល់​ទាត់ មក​ធ្វើ​ការ​តុប​តែង​ជា មនុស្ស​ខ្មោច ដើម្បី​ដើរ​បន្លាច​រាល់​អ្នក​ដំណើរ​ទៅ​វិញ។ ប៉ុន្តែ​ជា​មួយ​នឹង​ការ​រៀបចំ​យ៉ាង​ល្អ​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...