Posts in ‘សម្រាំងជាខេមរភាសា’ Category

អំ សំអាត៖ ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខណៈ​នេះ ជា​សម្ពាធ​នយោបាយ

អំ សំអាត៖ ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខណៈ​នេះ ជា​សម្ពាធ​នយោបាយ

បន្ទាប់ពីច្បាប់ គ.ជ.ប ដែល​បាន​ឈាន​ទៅ​រក​ការ​បញ្ចប់ កិច្ច​ពិភាក្សា​ក្រុម​ការងារ​បច្ចេក​ទេស និង​ការ​រុញ​ដាក់​ថ្នាក់​ដឹក​នាំ ជា​អ្នក​សម្រេច​ចុង​ក្រោយ​នោះ ស្រាប់​តែ​​កើត​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ និង​ព្រះ​សង្ឃ រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន សកម្ម​ជន​គណបក្ស​ប្រឆាំង ជា​បន្ត​បន្ទាប់។

មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានថ្លែង​ចាត់​ទុក​ករណី​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ ព្រម​ទាំង​សកម្ម​ជន​គណបក្ស​ប្រឆាំង​នោះ ជា​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ។ លោក​បាន​ធ្វើការ​ពន្យល់​ថា ដោយ​បញ្ហា​ច្បាប់ គ.ជ.ប នៅ​មិន​ទាន់​មាន​ការ​ត្រូវ​គ្នា​ទាំង​មូល​នោះ វា​អាច​​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន ក្នុង​ការ​ចាប់​បង្ខំ​ឲ្យ​មាន​ការ​ទទួល យក​នូវ​ផ្នែក​ណា​មួយ ដែល​មិន​ទាន់​ត្រូវ​គ្នា​នៃ​ច្បាប់​នេះ ពី​គណបក្ស​ប្រឆាំង។ លោក​បាន​ថ្លែង​ថា៖ «នេះ​ជា​ធម្មតា​ដែល​យើង​ឃើញ [...]

សំនុំរឿង​អូហ្វេលី​ស្លាប់​នៅ​កម្ពុជា៖ ក្រុម​គ្រួសារ​ចង់​បាន​ពន្លឺ​យុត្តិធម៌

សំនុំរឿង​អូហ្វេលី​ស្លាប់​នៅ​កម្ពុជា៖ ក្រុម​គ្រួសារ​ចង់​បាន​ពន្លឺ​យុត្តិធម៌

សំនុំរឿងដែលកន្លងផុតទៅ ច្រើន​ខែ ច្រើន​ឆ្នាំ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ផង​ភ្លេច ជា​ពិសេស​សម្រាប់​អាជ្ញាធរ​កម្ពុជា ដែល​តែង​រង​ការ​រិះគន់​ថា «គ្មាន​សមត្ថភាព​នឹង​រក​ជន​ល្មើស​ពិត​ប្រាកដ មក​ផ្តន្ទា​ទោស»។ ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​អង្គុយ​រងចាំ​យុត្តិធម៌​នោះ នឹង​មិន​ងាយ​ភ្លេច​រឿង​នេះ ជា​មួយ​នឹង​ភាព​ស្ងាត់​ស្ងៀម ធ្វើ​មិន​ដឹង​មិន​លឺ ឬ​ទៅ​ដើរ​ចាប់​ជន​ល្មើស​សិប្ប​និមិត្ត យក​មក​ឲ្យ​ទទួល​ទោស ជំនួស​ឃាតករ​ពិត​នោះ​ឡើយ។

ជាការរំលឹកឡើងវិញ នាងកញ្ញា អូហ្វេលី ប៊ែនីស នាដការិនី និង​ជា​អ្នក​រស់​នៅ​ក្នុង​ក្រុង​លីយ៉ុង (Lyon - ផ្នែក​​ខាង​ត្បូង​នៃ​ប្រទេស​បារាំង) បាន​ចាក​ចេញ​ពី​ប្រទេស​បារាំង នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៣ ជា​មួយ​នឹង​មិត្តភ័ក្រ​របស់​នាង​បី​នាក់​ទៀត សំដៅ​ធ្វើ​ដំណើរ​ទេសចរណ៍​វប្បធម៌​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្លើ​ម្រាក់​ទាំង​បួន​នាក់ បាន​ទៅ​ដល់​ក្រុង​កំពត នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភះ [...]

ឈាង វុន៖ ធុង​សម្រាម​ក្នុង​រដ្ឋសភា ត្រូវ​លាង​សំអាត

នៅក្នុងសន្និសិទ្ធិសារព័ត៌មាន នា​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​នេះ ប្រធាន​គណៈ​កម្មការ​កិច្ចការ​បរទេស និង​ព័ត៌មាន​​របស់​រដ្ឋសភា លោក ឈាង វុន បាន​បង្ហាញ​ថា បុគ្គលិក​រដ្ឋសភា​បច្ចុប្បន្ន​ជាង​មួយ​ពាន់​នាក់។ លោក​ចាត់​ទុក​ថា​ នេះ​ជា​ចំនួន​ដ៏​ច្រើន ដែល​ជា​កង្វល់​ធំ​របស់​រដ្ឋសភា ត្រូវ​ធ្វើការ​ដោះ​ស្រាយ​ជា​ថ្មី។

រដ្ឋសភា​មាន​គោល​នយោបាយ ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត អ្នក​ដែល​អសកម្ម​មួយ​ចំនួន ហើយ​ស្ម័គ្រ​ចិត្ត​ចេញ និង​អ្នក​ដែល​ត្រូវ​ចូល​និវត្តន៍ ពិសេស​កាត់​បន្ថយ​មន្ត្រី​មួយ​ចំនួន ដែល​មិន​មក​ធ្វើការ​ទៀង​ទាត់​តាម​តួនាទី​ខ្លួន។ តំណាង​រាស្ត្រ​មណ្ឌល​បាត់​ដំបង​មក​ពី​គណបក្ស​កាន់​អំណាច​រូប​នេះ​បាន​បន្ត​ថា លោក​នឹង​ប្រើ​ប្រាស់​រូបមន្ត​​ផ្តល់​ប្រាក់​បៀវត្សរ៍​៨០% ក្នុង​រយៈ​ពេល​១០ខែ ដូច​ក្នុង​អាណត្តិ​ទី៤ រដ្ឋសភា​ក៏​បាន​ជម្រុះ​បុគ្គលិក​​ប្រមាណ​ជាង​២០០​នាក់​​ចេញ​ពី​រដ្ឋសភា។

[...]

តុលាការ​សម្រេច​ឃុំ​ខ្លួន មាជ សុវណ្ណ​រ៉ា បណ្តោះ​អាសន្ន

មកដល់ម៉ោងជាង៤ ថ្ងៃទី១១ ខែ​វិច្ឆិកា​នេះ លោក មាជ សុវណ្ណរ៉ា ក៏​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីការ​ចោទ​ប្រកាន់ និង​ធ្វើការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​មន្ទីរ​អប់រំ​កែប្រែ​ម១ ព្រៃ​សរ ក្រោម​បទ​ចោទ​ញុះ​ញង់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​មន្រ្តី​រាជការ​សាធារណៈ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ ឯ​ប្រជា​ពលរដ្ឋ​១០នាក់ រួម​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ ដែល​បាន​ចាប់​ខ្លួន​នោះ កំពុង​ស្ថិត​ក្នុង​ការ​សួរ​ដេញ ដោយ​មន្រ្តី​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ នៅ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​មន្រ្តី​អង្គការ​លីកាដូ ដែល​មាន​វត្តមាន ក្នុង​ការ​សួរ​ដេញ​ដោល​នោះ។

នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ស្របពេលដែលតុលាការក្រុងភ្នំពេញ កំពុងធ្វើការសាកសួរស្រ្តីអ្នកភូមិបឹងកក់ ប្រាំពីរ​នាក់ ដែលបានចាប់ខ្លួនកាលពីមួយថ្ងៃមុននោះ អាជ្ញាធរក្រុងភ្នំពេញ ក៏បានបន្តចាប់ខ្លួនមនុស្ស ជាបន្តបន្ទាប់​ទៀត [...]

ឈាង វុន៖ យក​សាច់​ញាតិ​«ផ្ទាល់»​មក​ធ្វើការ មិន​ខុស​ច្បាប់​ទេ (vdo)

ឈាង វុន៖ យក​សាច់​ញាតិ​«ផ្ទាល់»​មក​ធ្វើការ មិន​ខុស​ច្បាប់​ទេ (vdo)

ព្រឹកថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ នា​វិមាន​រដ្ឋសភា ប្រធាន​គណៈ​កម្មការ​ទី​៧ នៃ​រដ្ឋសភា លោក ឈាង វុន បាន​ធ្វើការ​ព្រមាន ផ្តាំ​តាម​អ្នក​សារព័ត៌មាន ទៅ​លោក ឆុន ឆ័យ អនុ​ប្រធាន​គណៈ​កម្មការ​ទី២ នៃ​រដ្ឋសភា​ថា៖ «គ្មាន​បុគ្គល ឬ​ស្ថាប័ន​ណា​មួយ មាន​សិទ្ធ​ត្រួត​ពិនិត្យ​ចំណូល​ចំណាយ​ថវិកា របស់​រដ្ឋសភា​បាន​ឡើយ» ។

ការថ្លែងរបស់លោក ឈាង វុន បាន​ធ្វើ​ឡើង​បាន​បន្ទាប់​ពី​លោក សុន ឆ័យ ដាក់​សំណើរ​ទៅ​កាន់​រដ្ឋសភា ស្នើ​ឲ្យ​ព្យួរ​តំណែង លោក ឡេង ប៉េងឡុង អគ្គ​លេខា​ធិកា​រដ្ឋសភា និង​ស្នើ​ឲ្យ​ដក​តួនាទី​លោក មិត្ត ការ៉េន អគ្គ​លេខា​ធិការ​រង​រដ្ឋសភា និង​ក្រុម​គ្រួសារ​របស់​គាត់ (លោក មិត្ត ការ៉េន) ដែល​កំពុង​កាន់​ការងារ​សំខាន់ៗ​នៅ​ក្នុង​រដ្ឋសភា។ ការ​ស្នើ​នេះ ដោយ​សារ​លោក សុន ឆ័យ រក​ឃើញ​ថា​មាន​ការ​ពាក់​ព័ន្ឋ នឹង​អំពើ​ពុក​រលួយ​បក្ស​ពួក គ្រួសារ​និយម និង​មាន​អំពើ​ពុក​រលួយ ដែល​នាំ​ឲ្យ​បាត់​បង់​ថវិការ​ជាតិ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...