Posts in ‘សម្រាំងជាខេមរភាសា’ Category

ចាន់ សូវ៉េត ទទួល​មរណៈភាព​ដោយ​ជំងឺ​គាំង​បេះដូង

ចាន់ សូវ៉េត ទទួល​មរណៈភាព​ដោយ​ជំងឺ​គាំង​បេះដូង

តាមការបញ្ជាក់​របស់​លោក ណៃ វ៉ង់ដា អនុ​ប្រធាន​ផ្នែក និង​មេធាវី​តំបន់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​ឡើង​ថា លោក ចាន់ សូវ៉េត បាន​ផុត​ជីវិត​លា​ចាក​លោក ក្នុង​រសៀល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ។ ចំពោះ​ករណី​លំអិត​នៃ​ការ​ស្លាប់​នេះ លោក​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​បានទេ ព្រោះ​នៅ​មិន​មាន​ការ​អនុញ្ញាត ពី​ក្រុម​គ្រួសារ​នៃ​សព​នៅ​ឡើយ។

លោក ចាន់ សាវេត ជា​មន្រ្តី​ស៊ើប​អង្កេត​ដ៏​ល្បី​ឈ្មោះ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ក្នុង​រឿង​ដី​ធ្លី និង​ព្រៃ​ឈើ។ មុន​ឈាន​ទៅ​ដល់​ការ​ទទួល​មរណៈភាព​នេះ លោក​មាន​ជំងឺ​លើស​ឈាម ហើយ​បាន​គាំង​បេះដូង។ លោក​បាន​ទទួល​មរណភាព​វេលា​ម៉ោង​២ និង​៥៥​នាទី​រសៀល បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី ការ​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ពិធី ទិវា​សិទ្ធិ​មនុស្ស ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

តាមប្រភពព័ត៌មាន [...]

សមត្ថកិច្ច​វិភាគ​សម្លេង​ ថោង សារ៉ាត់ និង​តាម​​ចាប់​​ខ្លួន​ប្រពន្ធ​ទី​១ ​និង​ប្អូន​ថ្លៃ​៣​នាក់​

សមត្ថកិច្ច​វិភាគ​សម្លេង​ ថោង សារ៉ាត់ និង​តាម​​ចាប់​​ខ្លួន​ប្រពន្ធ​ទី​១ ​និង​ប្អូន​ថ្លៃ​៣​នាក់​

កាលពីថ្ងៃទី៩ ខែធ្នូម្សិលម៉ិញនេះ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​លោក គៀត ចន្ទថារិទ្ធ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា មន្រ្តី​ជំនាញ​របស់​លោក កំពុង​ធ្វើការ​ផៀង​ផ្ទាត់​សម្លេង ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម។ តាម​រយៈ​សម្លេង​នោះ បាន​បង្ហាញ​ថា ខ្លួន​ឈ្មោះ ថោង សារ៉ាត់ បាន​រង​នូវ​ការ​ចោទ​ប្រកាន់​យ៉ាង​អយុត្តិធម៌ និង​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជួយ​ផ្តល់​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ។

ការបញ្ជាក់ខាងលើ​របស់​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​រូប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដាញ​សង្គម និង​សារព័ត៌មាន​មួយ​ចំនួន បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់ ចាប់​ពី​ថ្ងៃ​ទី០៨ ខែ​ធ្នូ​មក។ លោក​បន្ថែម​ដូច្នេះ​ថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ក្រុម​ជំនាញ​នឹង​អាច​បញ្ជាក់​បាន​ថា តើ​សម្លេង​នេះ​ពិត​ប្រាកដ​ជា​សម្លេង របស់​លោក ថោង សារ៉ាត់ ឬ​មិន​មែន? [...]

រន្ទះ​បាញ់​កីឡាករ​បាល់​ទាត់​មួយ​រូប ពេល​កំពុង​ប្រកួត នៅ​ប៉េរូ

រូបភាពដែលត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្កម និង​បណ្ដាញ​ចែក​ផ្សាយ​វីដេអូ យូធូប បាន​ធ្វើ​ឲ្យ​«ព្រឺ»​ដល់​ឆ្អឹង​ខ្នង ទៅ​គ្រប់​កីឡាករ​ទាំង​ឡាយ​ដែល​ប្រកប​វិជ្ជា​ជីវះ​របស់​ខ្លួន នៅ​កណ្ដាល​វាល​ដូច្នេះ។ កីឡាករ ចូអៅ កុងត្រេរ៉ាស ដែល​រង​គ្រោះ​នឹង​រន្ទះ​បាញ់​នេះ នៅ​រួច​រស់​មាន​ជីវិត តែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

នៅពេលដែលកីឡាករ​ទាំង​អស់​នៃ ក្រុម Sport Aguila និង Union Fuerza ត្រឡប់​ចូល​មក​បើក​ការ​ប្រកួត នៅ​វគ្គ​ពាក់​កណ្ដាល​ម៉ោង​ទី​ពីរ ហើយ​អាជ្ញា​កណ្ដាល​ហៀប​នឹង​ផ្លុំ​កញ្ចែ​បើក​ការ​ប្រកួត​ទៅ​ហើយ ស្រាប់​តែ​រន្ទះ​បាន​បាញ់​ផាំង នៅ​កណ្ដាល​ទីលាន ចំ​កីឡាករ ចូអៅ កុងត្រេរ៉ាស អាយុ​២១​ឆ្នាំ បណ្ដាល​ឲ្យ​កីឡាករ​រូប​នេះ ដួល​សន្លប់​ភ្លាមៗ​នៅ​នឹង​កន្លែង។

នៅក្នុងវីដេអូខាងក្រោម ដែលត្រូវបានបង្ហោះនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៤នេះ ជាដំបូងយើងឭសូរសម្លេង​រន្ទះ​បានផ្ទុះឡើង [...]

ទិវា​១០​ធ្នូ៖ «សិទ្ធិ»​តែ​មួយ «ក្រុង»​តែ​មួយ តែ​ច្រើន​«ក្រុម»

ទិវា​១០​ធ្នូ៖ «សិទ្ធិ»​តែ​មួយ «ក្រុង»​តែ​មួយ តែ​ច្រើន​«ក្រុម»

ការប្រារព្វទិបាសិត្ធិមនុស្ស ១០ ធ្នូ នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ មាន​ការ​ខុស​ប្លែក និង​មាន​​លក្ខណៈ​ធំ​ជាង​ពេល​​មុនៗ​។ ភាព​ខុស​ប្លែក​គ្នា​នោះ​នៅ​ត្រង់​ថា និយាយ​ពី​«សិទ្ធិ»​តែ​មួយ តែ​និយមន័យ​លើក​ឡើង​ខុស​គ្នា ទៅ​តាម​ក្រុម​ដែល​ប្រារព្ធ​ទិវា​នេះ។ តួ​យ៉ាង​ដូច​ជា​ក្រុម អង្គការ​សង្គម​ស៊ីវិល ក្រុម​ប្រជា​ពលរដ្ឋ​និង​ព្រះ​សង្ឃ ក្រុម​សហជីព ក្រុម​មន្រ្តី​រាជការ​និង​រដ្ឋាភិបាល និង​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ (ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ក្រុម​ប្រឆាំង) ជា​ដើម។

បញ្ហាសិទ្ធិមនុស្ស​ត្រូវ​បាន​លើក​ឡើង ជា​«វិជ្ជមាន» និង​«អវិជ្ជមាន»ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង នា​ពេល​បច្ចុប្បន្ន នៃ​ក្រុម​អ្នក​ដែល​ប្រារព្ធ​ជា​មួយ​នឹង «ប្រធាន​បទ» ខុសៗ​គ្នា ក្នុង​បរិបទ​ទិវា​សិទ្ធិ​មនុស្ស​​​ជា​សកល ១០ ធ្នូ តែ​មួយ​នេះ។

«ការអភិវឌ្ឍន៍រាជធានីភ្នំពេញ និងសិទ្ធិជាមូលដ្ឋានរបស់សហគមន៍ក្រីក្រ» [...]

បារាំង៖ ម្ដាយ​ដឹក​ដៃ​កូន​ស្រី និង​ទារក​ម្នាក់​លោត​ចូល​រថភ្លើង​ធ្វើ​អត្តឃាត

បារាំង៖ ម្ដាយ​ដឹក​ដៃ​កូន​ស្រី និង​ទារក​ម្នាក់​លោត​ចូល​រថភ្លើង​ធ្វើ​អត្តឃាត

ផ្នែកសង្គ្រោះបន្ទាន់ និង​កម្លាំង​នគរបាល បាន​មក​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ ប៉ុន្តែ​ពួក​គេ​មក​ដើម្បី​តែ​ធ្វើ​អង្កេត ទៅ​លើ​សាក​សព​មនុស្ស​ទាំង​បី​នេះ​ប៉ុណ្ណោះ។ ចំណុច​សង្ស័យ​ដំបូង បាន​បង្ហាញ​ថា ទង្វើ​នេះ ជា​ការ​ធ្វើ​អត្តឃាត។ ស្ត្រី​ជា​ម្ដាយ​ទំនង​ជា​បាន​បើក​រថយន្ដ មក​ចត​នៅ​ចម្ងាយ​មិន​ឆ្ងាយប៉ុន្មាន​ពី​ផ្លូវ​រថភ្លើង​ឡើយ ហើយ​បាន​នាំ​កូន​ទាំង​ពីរ​របស់​ខ្លួន រត់​ចូល​ផ្លូវ​រថភ្លើង បន្ទាប់​ពី​លោត​ផ្លោះ​រនាំង​ឃាំង​ផ្លូវរួច​មក។

អ្នកបើកបររថភ្លើង បាន​ឃើញ​ពួកគេ ហើយ​បាន​ចុច​សញ្ញា​ជា​ច្រើន​ដង ព្រម​ទាំង​បាន​ចាប់​ហ្វ្រាំង​ដើម្បី​បញ្ឈប់​រថភ្លើង​ឲ្យ​បាន តែ​អ្វីៗ​បាន​ហួស​ពេល​ទៅ​ហើយ។ រថភ្លើង​បាន​បុក​អ្នក​ទាំង​បី បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង។ ដំណើរ​ការ​ខ្សែ​រថភ្លើង​ផ្សេង ដែល​​បើក​កាត់​តាម​ទី​នោះ ត្រូវបានផ្អាកអស់រយៈពេល​២​ម៉ោង ដើម្បី​ទុក​ឲ្យ​ក្រុម​អ្នកស៊ើប​អង្កេត ធ្វើការ​ប្រមូល​យក​ទិន្នន័យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...