
យន្ដហោះស៊ីវិលចុះចតច្រឡំព្រលាន... ក្នុងមូលដ្ឋានយោធា!
ស្រុកអ្នកមាន សង់ព្រលានយន្ដហោះច្រើនពេក និងនៅក្បែរៗគ្នា ទាល់តែអ្នកបើកបរយន្ដហោះ ចុះចតយានរបស់ខ្លួនខុសព្រលាន! នេះ សំណាងហើយ ដែលអ្នកដំណើរទាំង១៣០នាក់ នៃជើងហោះហើរលេខ«2845» របស់យន្ដហោះនៃក្រុមហ៊ុន «Delta Airlines» មិនមានរងរបួស ឬជួបគ្រោះថ្នាក់អ្វីទាំងអស់។ តែទាំងអ្នកដំណើរ ទាំងអ្នកបើកបរយន្ដហោះ ត្រូវបានបង្ខាំងទុក (បិទទាំងបង្អួចយន្ដហោះ) ឲ្យអង្គុយនៅស្ងៀមនៅក្នុងយន្ដហោះ ប្រមាណជា៣ម៉ោង ដើម្បីអនុញ្ញាតឲ្យកងទ័ពអាមេរិក ប្រដាប់ដោយអាវុធ និងមានជំនួយពីសត្វឆ្កែផង ចូលទៅឆែកឆេរគ្រប់កន្លែង ក្នុងយន្ដហោះ។
ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃព្រហស្បត្តិ៍កន្លងទៅ ទៅលើយន្ដហោះអ៊ែរប៊ូស (Airbus A320) របស់ក្រុមហ៊ុន «Delta Airlines» ដែលហោះភ្ជាប់ទីក្រុង «Minneapolis» មកកាន់ទីក្រុង «Rapid City» ក្នុងរដ្ឋ «South Dakota» ភាគខាងជើងសហរដ្ឋអាមេរិក។ ប៉ុន្តែរឿងរ៉ាវដ៏ហួសចិត្តនេះ ទើបនឹងត្រូវបានសារព័ត៌មានតំបន់ [...]