4U9525៖ ប្រអប់ខ្មៅទី២បញ្ជាក់កាន់តែច្បាស់ ថាជំនួយការបើកបរ បានបើកយន្ដហោះបំបុកភ្នំ
ប្រអប់ខ្មៅទី២ ត្រូវបានរកឃើញ កាលពីថ្ងៃព្រហស្បត្តិ៍ ទី០២ ខែមេសា តែដំណើរពីការស៊ើបអង្កេត ទាក់ទងនឹងទិន្នន័យ ដែលទទួលបានពីប្រអប់ខ្មៅទីពីរនេះ ទើបនឹងត្រូវបានទម្លាយឲ្យដឹង ភ្លាមៗ ក្នុងល្ងាចថ្ងៃសុក្រនេះ។ ការិយាល័យស៊ើបអង្កេត និងវិភាគ របស់បារាំង ហៅកាត់ថា BEA បានសិក្សាទៅលើទិន្នន័យ ដែលត្រូវបានថតទុក នៅក្នុងប្រអប់ខ្មៅទីពីរ នៃយន្ដហោះអ៊ែរប៊ូស A320 របស់ក្រុមហ៊ុនអាកាសចរណ៍ ហ្សែរមេនវីង (Germanwings) ហើយបានរកឃើញថា ទិន្នន័យទាំងនោះ បានបញ្ជាក់កាន់តែច្បាស់ ពីគោលបំណងរបស់ ជំនួយការបើកបរយន្ដហោះ ក្នុងការបង្ហោះយន្ដហោះ ទៅបុកភ្នំ។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ យន្ដហោះ របស់ក្រុមហ៊ុន ហ្សែរមេនវីង ដែលធ្វើអាជីវកម្មថោកថ្លៃ និងជាផ្នែកមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ លូថានស្សា (Lufthansa) ក្រុមហ៊ុនដ៏ធំមួយទៀត របស់អាល្លឺម៉ង់ បានធ្លាក់បុកភ្នំ ក្នុងតំបន់ភាគខាងត្បូង នៃប្រទេសបារាំង បន្ទាប់ពីបានហោះភ្ជាប់ ជើងហោះហើរលេខ [...]