Posts in ‘សម្រាំងជាខេមរភាសា’ Category

បំបោល​សេះ​ប្រណាំង​ឲ្យ​ខាង​តែ​ឈ្នះ រហូត​របូត​ខោ​ចេញ​កំប៉េះ​គូទ

គ្មានអ្វីអាចមករំខាន នូវជំនក់ចិត្ត ក្នុងការបំបោលសេះ ដោយឆាប់ដល់ទិសដៅ ដើម្បីយកឈ្នះឲ្យបាននោះឡើយ បើ​ទោះ​ជាលោក ប្លេក សាញ ត្រូវរបូតខោ បង្ហាញកំប៉េះគូទ នៅកណ្ដាលឆាកក៏ដោយ។

លោក ប្លេក សាញ បានថ្លែងទាំងសើចក្អាកក្អាយថា៖ «ខ្ញុំបារម្ភច្រើន សម្រាប់ការប្រណាំងសេះមួយនេះ ដែលខ្ញុំចង់​យក​ជ័យជំនះ។ តែខោខ្ញុំ បានចាប់រអិល ធ្លាក់ចេញពីចង្កេះ តាំងពីពេលចាប់ផ្ដើមម្លេះ។ រឿងដែលពិបាកនោះ គឺខ្ញុំមិនអាច​ធ្វើអ្វី​បាន ជាមួយនឹងខោរបស់ខ្ញុំនេះទេ។»

កីឡាករដែលបានបញ្ចាប់ ការប្រកួតរួបនេះ បានបន្តទៀតថា៖ «ខ្ញុំគិតថា មនុស្សម្នានឹងសើច ពីឈុតឆាកឥតព្រៀង​ទុក​នេះ។ ប៉ុន្តែយ៉ាងហោចណាស់ ពួកគេមិនអាចនិយាយថា ខ្ញុំមិនបានផ្ចង់អារម្មណ៍ នៅក្នុងការបំបោល សេះប្រណាំង​នេះ​ឡើយ។»

បើទោះជាការផ្ចង់អារម្មណ៍ របស់លោក ប្លេក មានខ្លាំង រហូតរបូតខោមិនខ្វល់ យ៉ាងនេះក៏ដោយ តែលោកបានទទួល​ជ័យជំនះ តែត្រឹមចំណាត់លេខពីរប៉ុណ្ណោះ។ [...]

រូបថត​កុមារី ស្រាប់​តែ​ឃើញ​​ក្មេង​ស្រី​ម្នាក់​ទៀត ខាង​ក្រោយ...

រូបថត​កុមារី ស្រាប់​តែ​ឃើញ​​ក្មេង​ស្រី​ម្នាក់​ទៀត ខាង​ក្រោយ...

រូបថតដែលបង្កការភ្ញាក់ផ្អើលនោះ ត្រូវបានសារព័ត៌មានធំៗ មួយចំនួនទៅអ៊ឺរ៉ុប សម្ដែងការចាប់អារម្មណ៍ យកមកផ្សាយ​នៅក្នុងអត្ថបទ របស់ពួកគេយ៉ាងព្រោងព្រាត។ រូបនេះត្រូវបានបង្ហោះ ដោយអ្នកប្រើប្រាស់ បណ្ដាញសង្គមនៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដែលជាអ្នកសារព័ត៌មានមួយរូប នាង អាណាតាស្យា ប៉េរ៉េត៍ (Anastassia Perets) ប៉ុន្តែនាង បាន​ទទួល​​ស្គាល់​ថា រូបនេះ មិនមែនខ្លួននាង ជាអ្នកថតនោះទេ តែនាងបានរកឃើញ ដោយចៃដន្យ មុននឹងយកមកបង្ហោះ នៅ​​លើ​​ជញ្ជាំង​​ហ្វេសប៊ុក របស់នាង។

អ្នកដែលបានឃើញរូបថតនេះ បានចែករំលែកជាបន្តបន្ទាប់ ហើយមនុស្សជាភាគច្រើន សុទ្ធតែបានយល់ ទាំងព្រឺសម្បុរ​ថា រូបដែលឈរ ពីខាងក្រោយកុមារីនោះ គឺជាព្រលឹងខ្មោច របស់ក្មេងមួយរូបទៀត។ ប៉ុន្តែក៏មានមនុស្សមួួួយចំនួនទៀត យល់ថានេះជាបច្ចេកទេសកាត់ត [...]

មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​ប្រាប់ ហ៊ុន សែន ឲ្យ​ដឹកនាំ​ប្រទេស​ជា​«នីតិរដ្ឋ»

មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​ប្រាប់ ហ៊ុន សែន ឲ្យ​ដឹកនាំ​ប្រទេស​ជា​«នីតិរដ្ឋ»

លោក ប៉ា ងួនទៀត បានសរសេរផ្ដល់ ជាអនុសាសន៍មួយចំនួន ទៅឲ្យលោក ហ៊ុន សែន ក្នុងលិខិតចំហរមួយ ដែល​បាន​ផ្សព្វផ្សាយ ក្នុងគណនីហ្វេសប៊ុក ទៀង ប៉ា (Teang Pa ) របស់លោក និងដែលបានដាក់ទៅ កាន់ទីស្តីការគណរដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥នេះ។

ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ និងជាម្ចាស់ឆ្នោតម្នាក់ លោក ប៉ា ងួនទៀត នាយកប្រតិបត្តិមជ្ឃមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ បានលើកឡើងក្នុងលិខិតរបស់ខ្លួនថា បើសិនជាលោក ហ៊ុន សែន ចង់ក្លាយខ្លួនជាវីរបុរស សម្រាប់​កម្ពុជា ក្នុងឱកាសដែលលោក កំពុងមានសិទ្ធិ និងអំណាចគ្រប់គ្រាន់ នាពេលនេះ តោងធ្វើយ៉ាងណា ជម្រុញ​ឲ្យ​កម្ពុជា មានការអនុវត្តច្បាប់ ដ៏មានប្រសិទ្ធិភាព និងពិតប្រាកដ ដើម្បីទទួលបានការគាំទ្រជាថ្មី ពីប្រជាពលរដ្ឋ ក្នុងអាណត្តិ​បោះ​ឆ្នោត ឆ្នាំ២០១៨ខាងមុខ ជៀសជាងធ្វើឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត រងទុក្ខវេទនា និងមានទុក្ខលំបាក ក្រោម​ការ​ដឹកនាំ​របស់ខ្លួន។

[...]
មេធាវីថា ថោង សារ៉ាត់ បដិសេធ​ការ​ចោទ​របស់​តុលាការ (vdo)

មេធាវីថា ថោង សារ៉ាត់ បដិសេធ​ការ​ចោទ​របស់​តុលាការ (vdo)

ជនសង្ស័យឈ្មោះ ថោង សារ៉ាត់ ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច បានបន្តរដំណើររបស់ខ្លួន ដោយមិនខ្វល់នឹង​ការចោទ​សួរ ពីអ្នកសារព័ត៌មានណាម្នាក់ ដូចឪពុកម្តាយ របស់លោកឡើយ។ លោកក៏ត្រូវបានសមត្ថកិច្ច នាំបញ្ចូលក្នុងឡាន ស្លាក​លេខ «ន.ប» ដែលឈប់រង់ចាំ ក្បែរជណ្តើរតុលាការស្រាប់ និងបញ្ជូនទៅឃុំខ្លួន បន្តទៀត នៅពន្ធនាគារ​ព្រៃស​វិញ​ភ្លាម។

ដោយឡែកមេធាវី ការពារក្ដីរបស់លោក ថោង សារ៉ាត់ ដែលមានវត្តមានក្នុងការសាកសួរនោះ ក៏បានព្យាយាមគេចចេញ ពីអ្នកសារព័ត៌មាន និងមិនបានធ្វើអត្ថាធិប្បាយ នៃការសួរដេញដោល របស់តុលាការឡើយ ហើយក៏មិនបានបញ្ជាក់ ពី​ការ​ចោទប្រកាន់ថា យ៉ាងណានោះដែរ។ តែមេធាវីម្នាក់ បានត្រឹមនិយាយថា តុលាការសាកសួរព័ត៌មានបន្ថែម លើ​ព័ត៌មាន​ចាស់ ដែលនៅសេសសល់ប៉ុណ្ណោះ។ សូមបញ្ជាក់ថា មេធាវីការពារលោក ថោង សារ៉ាត់ មានប្រាំរូប រួមមាន លោក គា អ៊ាវ, លោក ឈុន វីនីតា, លោក ស៊ី សត្យា, លោក លឹម វណ្ណា ដែលមានវត្តមាន ក្នុងការសាកសួរ នាថ្ងៃទី២៣ [...]

ក្រុង វឺនីសប៊ិច ស្នើរ​សិទ្ធិ​លែង​«សុដន់» នៅ​លើ​វាល​ខ្សាច់

ក្រុង វឺនីសប៊ិច ស្នើរ​សិទ្ធិ​លែង​«សុដន់» នៅ​លើ​វាល​ខ្សាច់

ក្រុមប្រឹក្សាក្រុង វើនីសប៊ិច នៅក្នុងរដ្ឋកាលីហ្វ័នី (ភាគខាងលិចនៃសហរដ្ឋអាមេរិក) បានបោះឆ្នោតសម្រេច កាលពីថ្ងៃ​អង្គារនេះ អនុញ្ញាតឲ្យស្ត្រី អាចលែងដើមទ្រូង បង្ហាញសុដន់របស់ពួកគេ បាននៅលើឆ្នេរដ៏ល្បី នៃទីក្រុងមួយនេះ ដែល​សម្បូរទៅដល់ទេសចរណ៍។

ព្រោះស្ត្រីក៏មានសិទ្ធិដូចបុរស!

ការបោះឆ្នោតនេះ ត្រូវបានប្រកាសឲ្យដឹង នៅលើគេហទំព័ររបស់ក្រុមប្រឹក្សាក្រុង ប៉ុន្តែត្រូវមានការយល់ព្រម ពីក្រុម​ប្រឹក្សា​ក្រុង ឡូសអេនជឺឡេស បន្តទៀត ដែលកន្លងមក ក្រុង ឡូសអេនជឺឡេស បានបដិសេធ និងហាមប្រាម មិនឲ្យ​ធ្វើ​បែប​នេះឡើយ។ នៅក្នុងការសម្រេចកាលពីថ្ងៃអង្គារនេះ ក្រុមប្រឹក្សាក្រុង វឹនីសប៊ិច​ បានបង្ហាញពីអំណះអំណាង​របស់​ខ្លួនថា ឆ្នេរខ្សាច់របស់ខ្លួន «ត្រូវបានស្ថាបនា និងកកើតឡើង យកគំរូតាមវប្បធម៌អ៊ឺរ៉ុប នៃទីក្រុង វើនីស របស់ប្រទេស​អ៊ីតាលី»។

«ខណៈពេលដែល ការងូតទឹកសំដិលខ្លួន ព្រលែងសុដន់ គឺជារឿងធម្មតា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...