Posts in ‘សម្រាំងជាខេមរភាសា’ Category

បារាំង៖ ចាប់​ចំណាប់​ខ្មាំង​នៅ​ក្នុង​ព្រះ​វិហារ សម្លាប់​អាចារ្យ​ម្នាក់

បារាំង៖ ចាប់​ចំណាប់​ខ្មាំង​នៅ​ក្នុង​ព្រះ​វិហារ សម្លាប់​អាចារ្យ​ម្នាក់

នាព្រឹកថ្ងៃអង្គារនេះ ជនពីរនាក់ ដែលមានកាំបិននៅនឹងដៃ បានចូលទៅចាប់មនុស្សជាច្រើននាក់ នៅក្នុង​ព្រះ​វិហារ​សាសនាកាតូលីកមួយ នៃក្រុង «Saint-Etienne-du-Rouvray» ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីក្រុង រូអង់ (Rouen) ភាគខាងជើង នៃប្រទេសបារាំង។ កងកម្លាំងពិសេស របស់អាជ្ញាធរបានសម្រេច បើកការ​វាយ​សម្រុករំដោះ​ចំណាប់ខ្មាំង ហើយ​​បាន​សម្លាប់​ជនទាំងពីរនេះ ឲ្យស្លាប់នៅនឹងកន្លែង។

នគរបាលបាននិយាយថា លោកអាចារ្យ ដែលជាចំណាប់ខ្មាំងម្នាក់ ពីក្នុងចំណោមចំណាប់ខ្មាំងជាច្រើននោះ បាន​ស្លាប់។ សារព័ត៌មានបារាំង ឈ្មោះ «Figaro» បានរាយការណ៍ថា លោកអាចារ្យរូបនេះ ត្រូវបានអាក សម្លាប់។

សារព័ត៌មានបារាំងផ្សេងទៀត បានអះអាងថា ជនទាំងពីរ​ដែលមានកាំបិតក្នុងដៃ បានចាប់​ចំណាប់ខ្មាំង ចំនួន​ប្រាំនាក់ ឲ្យស្ថិតនៅក្រោម​ការគម្រាមកំហែងរបស់ពួកគេ។ [...]

ជប៉ុន៖ កាន់​កាំបិត​ចាក់​សម្លាប់​១៩នាក់ ក្នុង​មណ្ឌល​ជន​ពិការ​មួយ

ជប៉ុន៖ កាន់​កាំបិត​ចាក់​សម្លាប់​១៩នាក់ ក្នុង​មណ្ឌល​ជន​ពិការ​មួយ

«ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកស្លាប់មានចំនួន១៩នាក់» នេះបើតាមការអះអាង របស់អ្នកនាំ​ពាក្យ​ផ្នែក​ជួយ​សង្ក្រោះ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» នាព្រឹកថ្ងៃអង្គារនេះ។ អ្នកនាំពាក្យបានបញ្ជាក់ទៀតថា អ្នក​របួស​មាន​ចំនួន​២៥នាក់ ក្នុងនោះ២០នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ រីឯខាងនគរបាលវិញ បានរាយការណ៍​នៅ​មុន​នេះ ថាមនុស្សស្លាប់មានចំនួន ១០នាក់។

យុវជនម្នាក់អាយុជាង២០ឆ្នាំ បានចូលទៅបង្ហាញខ្លួន នៅក្នុងស្នងការដ្ឋាននគរបាល វេលាម៉ោង៣ភ្លឺ ម៉ោង​ក្នុង​ស្រុក ថ្ងៃអង្គារទី២៦ ខែកក្កដានេះ (ត្រូវនឹងម៉ោង១ភ្លឺ ម៉ោងនៅកម្ពុជា និងម៉ោង ៩យប់ម្សិលម៉ិញ ម៉ោងនៅ​បារាំង) ដោយ​បានអះអាងថា ខ្លួនជាឃាតករ នៃការចាក់សម្លាប់ដ៏រង្គាលនេះ។ នេះ បើតាមអ្នកនាំពាក្យ​របស់​ស្នងការ​នគរបាល ខណ្ឌ «Kanagawa» (ស្ថិតនៅជុំវិញរាជធានីតូក្យូ) ថ្លែងប្រាប់​ទីភ្នាក់ងារព័ត៌មាន​បារាំង​ដដែល។ អ្នក​នាំ​ពាក្យ​បានបន្តទៀតថា៖ «យើងកំពុងព្យាយាមកំណត់ [...]

រដ្ឋាភិបាល​ទទួល​ស្គាល់​ថា បាន​ចល័ត​រថក្រោះ​កាត់​តាម​ភ្នំពេញ

រដ្ឋាភិបាល​ទទួល​ស្គាល់​ថា បាន​ចល័ត​រថក្រោះ​កាត់​តាម​ភ្នំពេញ

រូបភាពនៃការចល័តរថក្រោះ ជាច្រើនគ្រឿង បានកើតឡើង នៅចំថ្ងៃទី២៤ ខែកក្កដា ថ្ងៃនៃការ​ដង្ហែសព​ដ៏ធំ​សម្បើម របស់​​បុណ្យ​សពលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ដែលត្រូវបានធ្វើឃាត យ៉ាងសាហាវព្រៃផ្សៃ កណ្ដាល​រាជធានី​​ភ្នំពេញ កាល​​ពី១៦ថ្ងៃ​មុន។ រដ្ឋាភិបាលតាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានទទួល​ស្គាល់​ថា ពិត​ជា​បាន​ចល័ត​រថក្រោះ​​នោះ​​មក​​មែន តែដើម្បីយកមកជួសជុលតែប៉ុណ្ណោះ។

ប្រិយមិត្តជាច្រើន បានផ្ញើររូបភាពជាវីដេអូ មកកាន់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ហើយបានបង្ហាញឲ្យឃើញថា រថក្រោះទាំងនោះ មាន​ចំនួនប្រមាណជា ៥គ្រឿង ត្រូវបានចល័តចេញ ពីភូមភាគខេត្តព្រះវិហារ នៅពេលព្រឹក និង​ប្រមាណ​ជា១០​គ្រឿង នៅពេលដែលក្បួនដឹករថក្រោះទាំងនោះ បានកាត់តាមរាជធានីភ្នំពេញ នៅពេល​យប់ តាមបណ្ដោយវិថី ហាណូយ ឆ្ពោះទៅទិសខាងត្បូង។ ក្រុមពលរដ្ឋអ្នកប្រើប្រាសបណ្ដាញសង្គម បាន​និយាយ​ទៀត​ថា នៅវេលា​ជា​​ម៉ោង​៩យប់ ថ្ងៃអាទិត្យដដែលនោះ [...]

ភិន សុដាលីស សុំ​​ទោស​​ឪពុក​ ព្រោះ​«ប្រុស​លេង​សើច»​ចង់​សង​សឹក

ភិន សុដាលីស សុំ​​ទោស​​ឪពុក​ ព្រោះ​«ប្រុស​លេង​សើច»​ចង់​សង​សឹក

តើទំងន់ជើងផ្ទួនៗ ដែលគេល្បីថា លោក អ៊ិន សុភិន បានទាត់លោក ប៉ែន ចំរ៉ុង ព្រោះមកលួចទាក់ទង​កូន​ស្រី​លោក​នោះ ពិតជាហេតុផលចម្បង ដែលធ្វើឲ្យលោក ប៉ែន ចំរ៉ុង សងសឹកតបវិញ ដោយប្រឹងធ្វើណា យក​អ្នក​នាង ភិន សុដាលីស ឲ្យបាន មុននឹងធ្វើការលែងលះពីនាងវិញ អញ្ចឹងឬ?

មកដល់ម៉ោងនេះ មិនមានការឆ្លើយតប​ពីលោក ប៉ែន ចំរ៉ុង នៅឡើយ។ តែសម្រាប់អ្នកនាង ភិន សុដាលីស បាន​យល់ថា​មូលហេតុនេះ ទំនងជាពិត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៥ ខែ​កក្កដា​ម្សិល​ម៉ិញនេះ អ្នកនាង ភិន សុដាលីស ដែលមានទឹកមុខស្រស់ស្រាយ ប្រកបដោយសុខភាពមាំមួននេះ បាន​ថ្លែងឲ្យដឹង ពីហេតុផលមួយចំនួន ដែលឈានទៅដល់ សេចក្ដីសន្និដ្ឋានខាងលើ។ នាងបានបញ្ជាក់ ពី​គោល​បំណង នៃការធ្វើសន្និសីទសារព័ត៌មានរបស់នាង ថាដើម្បីសុំទោសក្រុមគ្រួសារ និងដល់មហាជនទូទៅ ជា​ពិសេស​​គឺលោក អ៊ិន សុភិន ​ឪពុក​បង្កើតរបស់នាង ពីរឿងរ៉ាវដែលកើតមានកន្លងទៅ។

អ្នកនាង ភិន សុដាលីស បានរឿបរាប់យ៉ាងលំអិត [...]

សាសា និយាយ​ពី​ញាតិ​សន្ដាន​ត្រកូល «ជួប សម្លាប់»

សាសា និយាយ​ពី​ញាតិ​សន្ដាន​ត្រកូល «ជួប សម្លាប់»

ប្រសិនជាអ្នកផង បានសរសេរចម្រៀង កំណាព្យ ឬសារលិខិតមរណទុក្ខ ដើម្បីសម្ដែងការអាឡោះអាល័យ ចំពោះ​មរណភាព​របស់លោក កែម ឡី នោះ តែសម្រាប់កញ្ញា ឯក សុជាតា ហៅ សាសា វិញ បានជ្រើសរើស​រឿង​កំប្លែងខ្លីមួយ មកបង្ហោះផ្សាយ​។ រឿងខ្លីនោះ ទំនងជាអតីតពិធីការិនីទូរទស្សន៍រូបនេះ ចង់និយាយចំអក​ពីពូជផៅសន្ដាន និងបងប្អួនត្រកូលជាប់ខ្សែ ជាមួយជនសង្ស័យ «ជួប សម្លាប់» ដែលត្រូវ​បាន​អាជ្ញាធរកម្ពុជា ចាប់ខ្លួននៅក្រោយឃាតកម្មភ្លាមៗ ហើយបញ្ជូនទៅតុលាការនៅប៉ុន្មានថ្ងៃក្រោយមក។

នេះជាអត្ថន័យទាំងស្រុង នៃរឿងកំប្លែងខ្លី របស់អតីតតារាទូរទស្សន៍ មានឈ្មោះហៅក្រៅ សាសា ដែល​នាង​បាន​បង្ហោះ នៅលើគណនីហ្វេសប៊ុករបស់នាង ក្នុងថ្ងៃនេះ៖

-----------

ពេលនាំឃាតករមកសួរចម្លើយ...

ចៅក្រម: អ្នកឯងឈ្មោះអី?

ឃាតករ: ខ្ញុំឈ្មោះ ជួប សម្លាប់

ចៅក្រម: ស្អី? ចុះឪពុកម្តាយឈ្មោះអី?

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...