Posts in ‘សម្រាំងជាខេមរភាសា’ Category

សេចក្តី​ព្រាង​ច្បាប់ NGO បាន​មក​ដល់​រដ្ឋសភា

សេចក្តី​ព្រាង​ច្បាប់ NGO បាន​មក​ដល់​រដ្ឋសភា

សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស ស្ដីពីការគ្រប់គ្រង ទៅលើ«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» នៅកម្ពុជា ទីបំផុតទៅ ត្រូវបានបញ្ជូនមកដល់ដៃរដ្ឋសភាហើយ បើទោះជាមានការទាមទារតវ៉ា ពីសំណាក់អង្គការ​សមាគម​ជាច្រើន ដើម្បីឲ្យមានការពិភាក្សាគ្នា ឲ្យបានល្អិតល្អន់ជាមុនសិន នោះក៏ដោយ។

នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយ ពីលោក ឈាង វុន អ្នក​នាំ​ពាក្យរដ្ឋសភាបានទេ ដោយភ្ជាប់ទំនាក់ទំនងមិនបាន។ តែលោកធ្លាប់បានអះអាង នាពេលកន្លងមកថា ក្រោយពី​សេចក្តីព្រាងច្បាប់នេះ បានចូលដល់រដ្ឋសភា តាមរយៈគណៈកម្មការអចិន្ត្រៃយ៍នៃសភា នឹងបញ្ជូនទៅ​គណៈ​កម្មា​ធិការជំនាញ របស់រដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចរៀបចំ ឲ្យមានសិក្ខាសាលា ជាសាធារណៈមួយ ក្នុង​ការ​ពិគ្រោះយោបល់បន្ថែម ជាមួយភាកីពាក់ព័ន្ធទាំងអស់។ លោកបានបន្តថា ក្រោយពីសិក្ខាសាលា ជាសាធារណៈ​នោះ ត្រូវបានបញ្ចប់ រាល់មតិយោបល់បន្ថែមនោះ [...]

បង្ក្រាប​ហាង​កាហ្វេ​មួយ​កន្លែង មាន​បង្កប់​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ

បង្ក្រាប​ហាង​កាហ្វេ​មួយ​កន្លែង មាន​បង្កប់​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ

ទីតាំង ដែលក្រុមនគរបាល បានស៊ើបដឹងថា មានអ្នករកស៊ីផ្លូវភេទ បង្កប់នៅបំរើសេវា នៅក្នុងហាងកាហ្វេនោះ នៅផ្ទះលេខ ៥៦ ក្រុមទី០១ ផ្លូវ ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ករណីនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លូន បានស្រ្តីម្ចាស់ហាងម្នាក់ ឈ្មោះ សុខ ស្រីលក្ខ។ បើតាមភ្នាក់ងារ​នគរបាល បានបញ្ជាក់ថា ស្ត្រីម្ចាស់ហាងនេះ ជាជនជាតិវៀតណាម ដែលរស់នៅក្នុងទីតាំងខាងលើ។

ក្នុងនោះដែរ លោក ហេង សុវណ្ណរ៉ា នាយរងប៉ុស្តិ៍នគរបាលទួលសង្កែរ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានថ្លែង​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកបានសហការ ជាមួយកងកម្លាំងប្រឆាំងការជួញដូរ រាជធានីភ្នំពេញ ដែលដឹកនាំដោយព្រះរាអាជ្ញារង គឺ ប៊ុណ្ណារ៉ា អមដោយក្រឡាបញ្ជីលោក ឱក លឹមច័ន្ទលីណា ដែលបានចុះទៅ​ដល់ទីតាំងផ្ទាល់ នៅតាមបណ្តោយផ្លូវ ២៧៣ កាលពីម៉ោង២ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ហើយបាន​សម្រេចឃាត់ខ្លូន និងបញ្ជប់នៅម៉ោង៣ រសៀលថ្ងៃដដែល។

[...]
ពលកម្ម​កុមារ​នៅ​កម្ពុជា៖ តួ​លេខ​ពីរ ដែល​ផ្ទុយ​គ្នា​ស្រឡះ

ពលកម្ម​កុមារ​នៅ​កម្ពុជា៖ តួ​លេខ​ពីរ ដែល​ផ្ទុយ​គ្នា​ស្រឡះ

«កន្លងមក យើងរកឃើញករណីនេះ តិចតួចទេ អាចរាប់នឹងម្រាបដៃបាន អាចថាបួន ដប់ករណីប៉ុណ្ណឹង។ តែ​ករណីនេះ មិនមែនជាចេតនា នៃអ្នកប្រើប្រាស់ពលកម្មកុមារទេ ព្រោះតែការរៀបចំអត្តសញ្ញាណ ឬការប្តូរ​ឈ្មោះ​គ្នា រវាងកម្មករ ដោយសារតែគាត់ ចង់បានការងារ។» នេះជាការថ្លែងអះអាង របស់រដ្ឋមន្រ្តី​ក្រសួង​ការងារ លោក អ៊ិត សំហេង ទាក់ទងនឹងតួលេខ នៃចំនួនពលកម្មកុមារ ដែលបានផ្ទុយទៅនឹងការលើកឡើង របស់សហជីព ឬអង្គការអន្តរជាតិមួយចំនួន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទថ្នាក់ជាតិ ស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៦ ក្រោម​ប្រធាន​បទ​«កម្ពុជា​ដើម្បីសន្តិភាព ក្នុងទំនាក់ទំនងវិជ្ជាជីវៈ» នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ លោក អ៊ិត សំហេង បាន​ថ្លែង​ឲ្យដឹងទៀតថា ក្រសួងបានជួយរំដោះ កុមាររាប់«ម៉ឺន»នាក់ចេញពី ការកេងប្រវ័ញ្ចពលកម្មកុមារ លើ​វិស័យ​មួយចំនួនដូចជា កសិកម្ម នេសាទ និងស្រែអំបិលជាដើម។ ឯក្នុងវិស័យរោងចក្រ [...]

បែក​ធ្លាយ៖ សមាជិក​មួយ​ចំនួន​មិន​ពេញ​ចិត្ត នឹង​សេច​ក្តី​​សម្រេច​​ពីរ​​របស់​ប្រធាន គ.ជ.ប

បែក​ធ្លាយ៖ សមាជិក​មួយ​ចំនួន​មិន​ពេញ​ចិត្ត នឹង​សេច​ក្តី​​សម្រេច​​ពីរ​​របស់​ប្រធាន គ.ជ.ប

ការបង្កើតនេះ បានធ្វើឲ្យសមាជិកមួយចំនួន ក្នុងចំណោមសមាជិកទាំង៩ របស់ គ.ជ.ប មានការមិនពេញចិត្ត ព្រោះតែសេចក្តីសម្រេចនេះ ត្រូវបានតាក់តែងឡើង ដោយប្រធាន គ.ជ.ប ឬសមាជិកមួយចំនួន ដែលមកពី​គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។ រីឯសមាជិក ដែលមកពីគណបក្សសង្គ្រោះជាតិ ទំនងជាមិនបានគាំទ្រ ចំពោះការសម្រេចនោះឡើយ។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ គ.ជ.ប បានចេញសេចក្តីសម្រេចរបស់ខ្លួនចំនួនពីរ ក្នុង​​ការ​បែងចែកការងារ និងការទទួលខុសត្រូវ របស់សមាជិកទាំង៩។ តាមសេចក្តីសម្រេច លេខ០៣២ ចុះថ្ងៃ​ទី​១៥ ខែមិថុនា ចុះហត្ថលេខាដោយលោក ស៊ិក ប៊ុនហុក ជាសេចក្តីសម្រេច ស្តីពីការបង្កើតគណកម្មការ ទំនាក់​ទំនង​ការងារនៃ គ.ជ.ប ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលសេចក្តីសម្រេចនេះ ធ្វើការបែងចែក​ជា​បួន​ក្រុម។ ចំណុចសំខាន់ នៃសេចក្តីសម្រេចនេះ នៅត្រង់ថា ធ្វើឡើងដោយគ្មានកិច្ចប្រជុំ នៃសមាជិក​គណកម្មការ ទាំង​ប្រាំបួនជាមុនឡើយ។ តាមចំណុច«យោង» [...]

ដេវីដ បេកខាំ ជួយ​កុមារ​កម្ពុជា​តាម UNICEF៖ ភាព​ក្ដុក​ក្ដួល

អង្គទូតសុច្ឆន្ទៈ របស់អង្គការសហប្រជាជាតិ និងជាអតីតកីឡាករ​បាល់ទាត់ដ៏ល្បី ដេវិដ បេកខាំ (David Beck­ham) បានសម្រេចបូជា កម្លាំងកាយចិត្តរបស់ខ្លួន នៅគម្រោងថ្មីមួយ ក្នុងកិច្ចការពារកុមារ នៅក្នុង​ពិភពលោក។ គម្រោងមួយដែលអតីតកីឡាករ បានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៥នេះ មានឈ្មោះថា «7»។ គម្រោង​នេះ បេកខាំ បានកិច្ចសហការ រួមជាមួយនឹងអង្គការយូណេសេហ្វ (UNICEF) ដែលជាស្ថាប័នមួយ ជំនាញ​ក្នុង​កិច្ចគាំពារ«កុមារ» របស់អង្គការសហប្រជាជាតិ។

«ប្រាំពីរ» ព្រោះជាលេខអាវ របស់កីឡាករ ដេវិដ បេកខាំ នៅពេលកីឡាករបានទាត់ឲ្យក្រុមបាល់ទាត់ មេនឆេស្ទ័រ យូណាយធីត (Manches­ter United) របស់អង់គ្លេស។ តែ«ប្រាំពីរ» ក៏នឹងក្លាយជានិមិត្តរូបដ៏សំខាន់មួយ សម្រាប់​ផ្ដល់ក្ដីសង្ឃឹម ទៅឲ្យកុមាររាប់លាននាក់ នៅទីកន្លែងណាក៏ដោយ ដែលកីឡាកររូបនេះ មាន​បំណង​ចង់​ជួយ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...