Posts in ‘សម្រាំងជាខេមរភាសា’ Category

ឆក់​ទូរស័ព្ទ​រួច ត្រូវ​ពលរដ្ឋ​«ផ្តល់​រង្វាន់»​ជា​ទី​គាប់​ចិត្ត!

ឆក់​ទូរស័ព្ទ​រួច ត្រូវ​ពលរដ្ឋ​«ផ្តល់​រង្វាន់»​ជា​ទី​គាប់​ចិត្ត!

«ជៀសមិនផុតទេ បើតាំងខ្លូនជាចោរនោះ កាលលួចគេបាន វាគ្រាន់ តែដល់ពេលគេទាន់ វាក្រែល» នេះជា​ការ​លើកឡើងរបស់បុរសម្នាក់ ដែលបាននៅក្នុងហេតុការណ៍ ចាប់បានជនសង្ស័យ ជាចោរម្នាក់ ដែលមិនស្គាល់​អត្តសញ្ញាណ។ មិនមែនមានតែបុរសនេះទេ ដែលបាន និយាយទាំងអាការៈខឹងសម្បារ និងដែលធ្វើខ្លួន ដូចជា​ម្ចាស់ទូរស័ព្ទនោះ តែពលរដ្ឋនៅជិតនោះផ្សេងទៀត ក៏បានលើកឡើងសដៀងគ្នាដែរ។ អ្នកខ្លះពោលឡើងថា៖ «គេខំរកលុយទិញ ទំរាំបានមួយៗមិនមែនថោកទេ ឯងបែរជាមកយកទៅ ស្រួលអីបែបនេះ»។

ក្នុងពេលភ្លាមៗ គេមិនទាន់ដឹងថា តើជនសង្ស័យជានរណា មានអត្តសញ្ញាណអ្វីនោះឡើយ ព្រោះជន​សង្ស័យ​ត្រូវពលរដ្ឋ​ចោមវាយទ្រោមខ្លួន បាត់មាត់បាត់ករ (មើលរូបថត)។

យុវជនរងគ្រោះឈ្មោះ ម៉េង ឡាយ អាយុ២៣ ឆ្នាំ បានប្រាប់ឲ្យដឹងថា សព្វថ្ងៃលោករស់នៅសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សព្វថ្ងៃជាកម្មកររោងចក្រ នៅទួលសង្កែរ។ ហេតុការណ៍ ដែលចោរបាន​ឆក់​ទូរស័ព្ទដៃ របស់លោកនេះ [...]

សម្ភាស៖ «យុវជន​ទៅ​ដាក់​ញត្តិ និង​យុវជន​ទៅ​ស្បថ ខុស​គ្នា!»

សម្ភាស៖ «យុវជន​ទៅ​ដាក់​ញត្តិ និង​យុវជន​ទៅ​ស្បថ ខុស​គ្នា!»

ការសម្ដែងចំងល់ បានកើតឡើង នៅពេលដែលក្រុមយុវជន របស់ចលនាមាតាធម្មជាតិ ប្រមាណ ៤-១០​នាក់ បានជួបជុំគ្នាមានបំណង ដាក់ញត្តិទៅរដ្ឋសភា ស្រាប់តែក្រុមនេះ ត្រូវបានអាជ្ញាធរចម្រុះ របស់ខណ្ឌដូនពេញ ចុះមកហាមឃាត់ និងធ្វើការចាប់ខ្លួន យកទៅសាលាខណ្ឌនោះផងទៀត។ តែផ្ទុយទៅវិញ សកម្មភាពដើរស្ទើរ​តែពេញផ្លូវថ្នល់ យ៉ាងប្រសេកប្រសាច របស់ក្រុមកម្លាំងសមត្ថកិច្ចទាំងនោះ ទៅវិញទេ ដែលធ្វើឲ្យមានការ​រំខាន ដល់ការធ្វើចរាចរណ៍សាធារណៈ។ ហើយចំងល់ ក៏កាន់តែកើតឡើងថែមទៀត នៅពេលគេប្រៀបធៀប ក្រុម​យុវជនដែលធ្វើការងារបស់ខ្លួន យ៉ាងពិបាក ក្នុងការការពារធនធានធម្មជាតិ ទៅនឹងក្រុមយុវជនដែល​មក​ស្បថ ការពារនាយករដ្ឋមន្ត្រី។

ខាងលើនេះ ជាសម្ដី«សម្ដែងការងឿងឆ្ងល់» របស់ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គឹមអេង ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅពេលដែលការជួបជុំ របស់​ប្រជាពលរដ្ឋ ដើម្បីសម្តែងមតិ [...]

«កំណត់​ទូត»​ទាំង៨ រឿង​ព្រំដែន​«ខ្មែរ-យួន» មាន​ពិត​ឬ​ទេ?

«កំណត់​ទូត»​ទាំង៨ រឿង​ព្រំដែន​«ខ្មែរ-យួន» មាន​ពិត​ឬ​ទេ?

ការបង្ហើបរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ពី«កំណត់ទូត»ដ៏អាថ៌កំបាំង ចំនួន៨ ដែលក្រសួង​ការបរទេសកម្ពុជា បានធ្វើការតវ៉ា ប្រឆាំងទៅប្រទេសវៀតណាម ទាក់ទងនឹងបញ្ហាព្រំដែន តាំងពីឆ្នាំ២០១៣​មកនោះ បានបង្កឲ្យមានចំងល់ជាទូទៅ ថាតើ«កំណត់ទូត»ទាំងនោះ មានពិតឬយ៉ាងណា ហើយរដ្ឋាភិបាល បានធ្វើកំណត់ទូតទាំងនោះ ទាក់ទងនឹងបញ្ហាព្រំដែន នៅទីណាខ្លះ? ទាំងមន្ត្រីគណបក្សប្រឆាំង និងមន្ត្រី​មួយ​ចំនួន ពីអង្គការសង្គមស៊ីវិល សុទ្ធតែទាមទារឲ្យក្រសួងការបរទេសកម្ពុជា បង្ហាញកំណត់ទូតដ៏​«អាថ៌កំបាំង»​ទាំង​ប្រាំបីនោះ ជាសាធារណៈ។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាងហ្វូ លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មក​ពី​គណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងថា  លោកនឹងបន្តស្នើ ឲ្យក្រសួងការបរទេសកម្ពុជា បង្ហាញជា​សាធារណៈ នូវ«កំណត់ទូត»ទាំងប្រាំបី ដែលលោកហោ ណាំហុង បានអះអាង ជាមួយនឹងលោក ហេង សំរិន ថា​បាន​ដាក់​​ទៅ​កាន់​ប្រទេសវៀណាម [...]

និស្សិត​សកម្ម​ជន​កាពារ​ព្រៃ​អារ៉ែង រង​ការ​ព្យួ​ការសិក្សា​ពី​សាលា

និស្សិត​សកម្ម​ជន​កាពារ​ព្រៃ​អារ៉ែង រង​ការ​ព្យួ​ការសិក្សា​ពី​សាលា

អស់រយៈពេលជិត១ឆ្នាំហើយ គិតចាប់តាំង ពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៤ ដែលយុវជនពីរនាក់ បានត្រូវ​កង​កម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីក្រុមហ៊ុន ស៊ិនូហាយដ្រូ (SINOHYDRO) និងអាជ្ញាធរព្យាយាម ចូលទៅកាន់​តំបន់អារ៉ែង។ ជុំ ហួត និង ជុំ ហួរ ដែលជានិស្សិតមកពីខេត្តបាត់ដំបង រៀនឆ្នាំទី២ និងទី៣ ផ្នែកអក្សរសាស្រ្ត​អង់គ្លេស  នៅមហាវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានត្រូវមហាវិទ្យាល័យនេះ ព្យួការសិក្សារយៈ​ពេល​៧ខែ និងពិន័យជាប្រាក់ ជាង២០០ដុល្លា រួមទាំងការប្រលងសងឡើងវិញ។ មូលហេតុ ដោយសារអ្នកទាំងពីរ ជាប់មមាញឹក ក្នុងការចូលរួមសកម្មភាព ជាមួយក្រុមចលនាមាតាធម្មជាតិ នៅតំបន់អារ៉ែង។

យុវជន ជុំ ហួត ដែលជាប្អួន បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៥​នេះថា សាលារបស់យុវជនហាក់លំអៀងណាស់ ព្រោះមាននិស្សិតមួយក្រុមផ្សេងទៀត ដែលគេ​ស្គាល់​ថា ជាក្រុម«និស្សិតសម្តេចតេជោ» [...]

នគរបាល​ប្រេស៊ីល​បាញ់​ជន​សង្ស័យដួល ក្នុង​រូបភាព​ផ្សាយ​ផ្ទាល់

ហេតុការណ៍ ដែលមានការធ្វើអត្ថាធិប្បាយ ដោយអ្នកសារព័ត៌មានល្បីឈ្មោះនោះ បានកើតឡើង​​កាល​ពីថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ នៅក្នុងកម្មវិធី «Cidade Alerta» របស់ស្ថានីយ៍ទូរទស្សន៍ «R7» ដែលត្រូវបាន​ផ្សាយ​បន្តផ្ទាល់ ពីការប្រមាញ់របស់នគរបាល ដេញតាមជនសង្ស័យពីរនាក់ ដោយកំពុងជិះម៉ូតូគេចខ្លួន។ មួយ​សន្ទុះ​ក្រោយមក ជនសង្ស័យម្នាក់ បានបោះមួកសុវត្ថិភាពរបស់ខ្លួន ទៅលើនគរបាលម្នាក់ ដែលជិះម៉ូតូ​យ៉ាង​ប្រកិត នៅពីក្រោយ ក្នុងបំណងចង់ឲ្យនគរបាលនោះដួល។

ផ្ទុយទៅវិញ ជនសង្ស័យទាំងពីរបែរជាដួល បោកខ្លួនទៅលើចិញ្ចើមផ្លូវទៅវិញ។ ភ្នាក់ងារនគរបាល ឈ្មោះ ហាមីថុន (Hamilton) ដែលដេញតាមជនសង្ស័យនោះ បានមកទាន់ឈប់ម៉ូតូ រួចដកកាំភ្លើង បាញ់ចំនួន៤គ្រាប់ ទៅលើជនសង្ស័យ។

ឈុតឆាកនេះ ត្រូវបានពលរដ្ឋប្រេស៊ីលភាគច្រើន តាមដានទស្សនា ដោយសារតែជាកម្មវិធីផ្សាយបន្តផ្ទាល់ និង​មានអ្នកសារព័ត៌មាន ប្រចាំស្ថានីយ៍ទូរទស្សន៍លោក ម៉ាសឺឡូ រ៉ឺហ្សេនដេ (Marcelo [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...