ឆក់ទូរស័ព្ទរួច ត្រូវពលរដ្ឋ«ផ្តល់រង្វាន់»ជាទីគាប់ចិត្ត!
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 26, 2015
- ប្រធានបទ: ឆក់ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ជៀសមិនផុតទេ បើតាំងខ្លូនជាចោរនោះ កាលលួចគេបាន វាគ្រាន់ តែដល់ពេលគេទាន់ វាក្រែល» នេះជាការលើកឡើងរបស់បុរសម្នាក់ ដែលបាននៅក្នុងហេតុការណ៍ ចាប់បានជនសង្ស័យ ជាចោរម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណ។ មិនមែនមានតែបុរសនេះទេ ដែលបាន និយាយទាំងអាការៈខឹងសម្បារ និងដែលធ្វើខ្លួន ដូចជាម្ចាស់ទូរស័ព្ទនោះ តែពលរដ្ឋនៅជិតនោះផ្សេងទៀត ក៏បានលើកឡើងសដៀងគ្នាដែរ។ អ្នកខ្លះពោលឡើងថា៖ «គេខំរកលុយទិញ ទំរាំបានមួយៗមិនមែនថោកទេ ឯងបែរជាមកយកទៅ ស្រួលអីបែបនេះ»។
ក្នុងពេលភ្លាមៗ គេមិនទាន់ដឹងថា តើជនសង្ស័យជានរណា មានអត្តសញ្ញាណអ្វីនោះឡើយ ព្រោះជនសង្ស័យត្រូវពលរដ្ឋចោមវាយទ្រោមខ្លួន បាត់មាត់បាត់ករ (មើលរូបថត)។
យុវជនរងគ្រោះឈ្មោះ ម៉េង ឡាយ អាយុ២៣ ឆ្នាំ បានប្រាប់ឲ្យដឹងថា សព្វថ្ងៃលោករស់នៅសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សព្វថ្ងៃជាកម្មកររោងចក្រ នៅទួលសង្កែរ។ ហេតុការណ៍ ដែលចោរបានឆក់ទូរស័ព្ទដៃ របស់លោកនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ និ៣០នាទីយប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៥ នៅត្រង់ចំណុច ជិតវត្តទួលសង្កែរ ខណ្ឌឬស្សីកែវ។ លោកបានរៀបរាប់ទៀតថា ទូរស័ព្ទនោះ ម៉ាកសាំសុង ពណ៍ ស សេរី៥៤ចុច ដែលមានតម្លែប្រមាណ ជា២០០ដុល្លា។
តែជាសំណាងល្អ សម្រាប់ម្ចាស់ទ្រព្យ ដែលជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ នៅជុំវិញតាមទាន់ នៅពេលដែលជនសង្ស័យកំពុងព្យាយាមរត់គេចខ្លូន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានប្រគល់ឲ្យទៅសមត្ថកិច្ច នៅសង្កាត់ទួលសង្កែរ មុននឹងបញ្ជូនខ្លូន ព្រមទាំងសំនុំរឿង ទៅកាន់អធិការនគរបាលខណ្ឌ ដើម្បីដោះស្រាយតាមនិតិវិធី៕