Posts in ‘សម្រាំងជាខេមរភាសា’ Category

ក្បួន​​យុទ្ធនាការ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​រារាំង

ក្បួន​​យុទ្ធនាការ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​រារាំង

នាវេលាម៉ោងជិត១០ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ ក្បួនដង្ហែរ និងបើកយុទ្ធនាការ របស់ក្រុមអង្គការ​សង្គមស៊ីវិល បានជួបនូវការរារាំង ពីសំណាក់កងកម្លាំងសន្ដិសុខ បង្កឲ្យមានការប៉ះទង្កិចគ្នា នៅតាមបណ្ដោយ​មហាវិថីកម្ពុជាក្រោម និងនៅតាមវិថីផ្សេងទៀតមួយចំនួន ខណៈពួកគេព្យាយាមហែរក្បួនទាំងនេះ ទៅ​កាន់​វិមានរដ្ឋសភា។

ចំពោះមុខព្រួញទាំង៤ទិសដៅ លើផ្លូវជាតិធំៗទាំង៤ នៃអ្នកតវ៉ា មកពីបណ្ដាអង្គការសង្គមស៊ីវិលជាតិ និង​អន្តរជាតិ ប្រមាណ៥00នាក់នោះ ត្រូវបានរារាំងជាបន្តបន្ទាប់ ពីសំណាក់សមត្ថកិច្ចចម្រុះជាតិ ក្នុងគោល​បំណង​មិនអនុញ្ញាត ឲ្យមានការប្រមូលផ្តុំគ្នា នៅមុខវិមានរដ្ឋសភា ក្នុងថ្ងៃទី៣០ ខែមិថុនានេះឡើយ។

ការប៉ះទង្គិចគ្នា ទាំងបួនទិសដៅនេះ ទាំងនៅមុខស្ថានទូតបារាំង ទាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម មិន​បង្កឲ្យមានរបួសធ្ងន់ធ្ងរ ដល់អ្នកណាម្នាក់នោះទេ។ កាលពីវេលាម៉ោង ជិត១០ព្រឹក យុវជនម្នាក់ ត្រូវបាន​ចាប់​ខ្លួន [...]

ឆក់ទូរស័ព្ទ iPhone 6  មិន​សម្រេច ត្រូវ​ពលរដ្ឋ​ចាប់​បាន​សម្រេច

ឆក់ទូរស័ព្ទ iPhone 6 មិន​សម្រេច ត្រូវ​ពលរដ្ឋ​ចាប់​បាន​សម្រេច

ជនសង្ស័យជាក្រុមចោរពីរនាក់ ដែលអត្តសញ្ញាណ មិនត្រូវបានបង្ហាញខាងលើ ត្រូវបានអ្នកនៅក្នុង​ហេតុ​ការណ៍​បា្រប់ថា បានឆក់ទូរស័ព្ទដៃ របស់ស្រ្តីរងគ្រោះ នៅពេលដែលស្ត្រីរូបនោះ កំពុងជិះម៉ូតូនៅតាម​បណ្តោយ​ផ្លូវ ៥៩៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពដដែលបានបន្តថា ក្នុងពេល​ភ្លាម​នោះ ស្រ្តីរងគ្រោះទាំងពីរបានស្រែកឡើង ដើម្បីឲ្យអ្នករួមដំណើរផ្សេងទៀតជួយ។ បន្ទាប់មក ការដេញ​ប្រមាញ់​មួយ បានកើតឡើង ដើម្បីតាមចាប់ជនសង្ស័យទាំងពីរ។

តែក្រុមពលរដ្ឋ មិនអាចចាប់បាន ជនសង្ស័យឆក់ទូរស័ព្ទបានភ្លាមៗឡើយ រហូតមកដល់ម៉ោង៨ យប់ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៥ ទើបពួកគេតាមជនសង្ស័យទាន់ នៅទីតាំង សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ។ ក្រុមពលរដ្ឋ បានបញ្ជូនខ្លួនជនសង្ស័យទាំងពីរ ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាល ទួលសង្កែរ ទាំងយប់ ជាមួយនឹងវត្ថុតាង ដើម្បីដោះស្រាយតាមច្បាប់។

ប្រភពពីមន្ត្រីនគរបាលនៅប៉ុស្ដ៍ទួលសង្កែរ [...]

ប្រមូល​ប្រតិកម្ម​របស់​សង្គម​ស៊ីវិល ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់ NGO

ប្រមូល​ប្រតិកម្ម​របស់​សង្គម​ស៊ីវិល ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់ NGO

ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមអង្គការសង្គមស៊ីវិលរាប់រយ រួមទាំងមន្រ្តីរបស់ខ្លួន និងប្រជាពលរដ្ឋមួយចំនួន បាន​នឹងកំពុងបន្ត ធ្វើការតវ៉ាមិនចេះចប់ ដោយជំទាស់ មិនចង់ឲ្យច្បាប់មួយនេះ កើតជារូបរាងឡើយ។ សង្គម​ស៊ីវិល​ទាំងនោះ នៅតែទាមទារ ឲ្យមានការកែសម្រួល និងព្រមទទួលយកអនុសាសន៍ របស់ក្រុមខ្លួន។ ប៉ុន្តែ​ចំពោះ​រដ្ឋាភិបាលកម្ពុជាវិញ នៅតែជម្រុញឲ្យច្បាប់នេះចេញ ឲ្យខាងតែបាន។

សម្រាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនគាំឲ្យមានច្បាប់គ្រប់គ្រង អង្គការសង្គមស៊ីវិល​នោះឡើយ ដោយលោកបានអះអាងថា បើទោះជាមាន ក៏ត្រូវធ្វើការកែតម្រូវឡើងវិញសិនដែរ។ ចំពោះ​ព្រះ​អង្គម្ចាស់ នរោត្តម រណឬទ្ធិ វិញ ក៍ធ្លាប់មានបន្ទូល នាពេលថ្មីៗនេះថា ចំពោះសេចក្តីព្រាងច្បាប់នេះ ត្រូវតែ​មាន​ហើយ តែរដ្ឋាភិបាលត្រូវប្រគល់សិទ្ធិ ទៅឲ្យភាគីពាក់ព័ន្ធ ពិសេសសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជាអ្នក​មានសិទ្ធិសម្រេច។

សូមទស្សនាកិច្ចសម្ភាស [...]

តំណាង​រាស្ត្រ​រ៉ូស្ស៊ី​ម្នាក់ ចង់​បិទ​Facebook ព្រោះ​រូប​ថត​ចម្រុះ​ពណ៌

តំណាង​រាស្ត្រ​រ៉ូស្ស៊ី​ម្នាក់ ចង់​បិទ​Facebook ព្រោះ​រូប​ថត​ចម្រុះ​ពណ៌

ក្ដីសប្បាយរីករាយ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងការដាក់លាយបញ្ចូលគ្នា រវាងរូបថតផ្ទាល់ខ្លួន របស់ពួកគេ និងពណ៌ចម្រុះ«ដូចឥន្ទនូ» នៅលើហ្វេសប៊ុកនោះ មិនមែនជាការពញចិត្ត របស់មនុស្ស​មួយ​ចំនួន​ទេ។ ជាពិសេស គឺតំណាងរាស្ត្រជាតិរ៉ូស្ស៊ីមួយរូប លោក វីតាលី មីឡូណូវ (Vitali Milonov) បានបង្កើត សេចក្ដី​ព្រាងច្បាប់​មួយ​ឡើង ដើម្បីដាក់ទណ្ឌកម្ម លើបណ្ដាញសង្គម ដែលបានផ្សព្វផ្សាយ មាន​លក្ខណៈជា​«ពាណិជ្ជកម្ម» ពីការ​ស្រឡាញ់​ភេទដូចគ្នា។

សម្រាប់លោក វីតាលី មីឡូណូវ រូបថតទាំងអស់ ដែលមានលាយឡំ ទៅដោយពណ៌ឥន្ទនូនោះ ជាការ​«រំលោភ» លើច្បាប់ទំម្លាប់របស់ប្រទេសរ៉ូស្ស៊ី។ លោកបាននិយាយថា៖ «ហ្វេសប៊ុក មិនបានកំណត់អាយុ របស់​អ្នក​ចូលទៅប្រើប្រាស់ទេ (តាមពិត មិនមែនដូច្នេះទេ ព្រោះតាមលក្ខខន្តិកៈ របស់ហ្វេសប៊ុក បានបញ្ជាក់ថា អ្នកប្រើប្រាស់​ត្រូវ​មានអាយុ ពី១៣ឆ្នាំឡើង) គេមិនអាចដឹងថា តើមានកុមារច្រើនយ៉ាងណា ដែលបានមើល​ឃើញ [...]

ភេរវកម្ម​នៅ​តួនេស៊ី៖ យក​ទ្រូង​ពាំង​គ្រាប់ ដើម្បី​សង្គ្រោះ​គូ​ដណ្ដឹង

ភេរវកម្ម​នៅ​តួនេស៊ី៖ យក​ទ្រូង​ពាំង​គ្រាប់ ដើម្បី​សង្គ្រោះ​គូ​ដណ្ដឹង

ក្ដីស្នេហ៍ពិត និងការលះបង់ បានកើតឡើងឲ្យឃើញ នៅពេលដែលមាន គ្រោះអាសន្នមកដល់។ បុរសម្នាក់​នេះ បានយកទ្រូង មកពាំងគ្រាប់កាំភ្លើងដ៏ឃោឃៅ របស់ឃាតករ ដែលបានបាញ់រះ សំដៅក្រុមទេសចរណ៍ រហូត​បណ្ដាលឲ្យស្លាប់មនុស្ស អស់៣៨នាក់ (តុល្យភាពបណ្ដោះអាសន្ន) កាលពីព្រឹកថ្ងៃសុក្រ ទី២៦ ខែ​មិថុនា កន្លង​មក​នេះ នៅលើឆ្នេរសមុទ្រ នៃប្រទេសតួនេស៊ី។

គូដណ្ដឹងជាតិអង់គ្លេស ទាំងពីរនាក់ នាង សារ៉ា វីលសុន (Sarah Wilson) អាយុ២៦ឆ្នាំ និងលោក ម៉ាតជូ ជេម (Matthew James) អាយុ៣០ឆ្នាំ មានបំណងចង់ធ្វើវិស្សមកាល កំសាន្ដសប្បាយ តែពីរនាក់ (មិនយក​កូន​មក​ជា​មួយ​ទេ) នៅក្នុងប្រទេសស្ថិតក្នុង ទ្វីប​អាហ្វ្រិកខាងជើងនេះ រហូតរយៈពេលពីរសប្ដាហ៍។ ប៉ុន្តែ​«ក្ដី​សប្បាយ» ​បំណង​របស់​ក្រុមអ្នកទេសចរណ៍ ដែល​មាន​វត្តមាន នៅលើឆ្នេរទាំងអស់នោះ បានក្លាយ​ជា​សោកនាដកម្ម​ដ៏​ធំ​ធេង តែក្នុងរយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

នាង សារ៉ា បានថ្លែងរៀបរាប់ករណីនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...