«វិស្វករដែលមិនចុះបញ្ជី មិនអាចជាវិស្វករ"អាជីព"ទេ»
អគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក លឹម សុថាវ បានថ្លែងឲ្យដឹងថា វិស្វករទាំងឡាយ ទាំងខ្មែរ និងបរទេស ដែលបានចុះបញ្ជីការ នៅគណៈវិស្វករកម្ពុជា ទើបពួកគាត់ធ្វើការ ដោយស្របច្បាប់ ជាវិស្វករនៅកម្ពុជាបាន ខណៈវិស្វករស្របច្បាប់ ជាជនបរទេស មានចំនួនត្រឹមតែ៤នាក់ ឯវិស្វករខ្មែរ មានចំនួនជិត២០០០នាក់ ប៉ុណ្ណោះ។
នៅក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីសិក្ខាសាលាមួយ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ស្តីពី «សុវត្ថិភាពខ្សែកាបអគ្គិសនី សម្រាប់អនាគត ដើម្បីឲ្យកាន់តែមាន សុវត្ថិភាព» លោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានអះអាងថា៖ «ក្រុមហ៊ុនណា ដែលទទួលយកជនបរទេស មកធ្វើជាវិស្វករ ប្រចាំក្រុមហ៊ុនរបស់ខ្លួន ចាំបាច់ត្រូវតែនាំមកចុះបញ្ជី នៅគណៈវិស្វករកម្ពុជា។ បើមិនដូច្នោះទេ ទីមួយមិនស្របច្បាប់ ទីពីរយើងខាតបង់ថវិការរដ្ឋ។»
ការចុះបញ្ជីនេះ [...]