ទូរទស្សន៍​អ៊ឺរ៉ុប​បញ្ចាំង​ពី​រទេះ​ឬស្សី រត់​នៅ​លើ​ផ្លូវដែកកម្ពុជា (vdo)

តើប្រជាជនកម្ពុជា រស់នៅជាមួយនឹងរទេះ ធ្វើពីឫស្សី នៅតាមតំបន់ដាច់ស្រយ៉ាល ដោយរបៀបណា? ទូរទស្សន៍​មួយ ដែល​ផ្សាយ​នៅ​ក្នុង​ប្រទេស​ជាច្រើន ក្នុងទ្វីបអ៊ឺរ៉ុប បានធ្វើបទយកការណ៍ ពីករណីនេះ ហើយនឹងយក មក​ចាក់​ផ្សាយ នៅ​ថ្ងៃ​ទី១ ខែ​សីហា​នេះ។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី៣០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 31, 2015
  • ប្រធានបទ: បទយកការណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅផ្នែកខាងជើង នៃប្រទេសកម្ពុជា រថភ្លើង«ខុស»ខ្នាតមួយ បានអនុញ្ញាតឲ្យអ្នកជនបទ នៅទីនោះ អាចរស់​នៅ​ចិញ្ចឹមជីវិត របស់ពួកគេ។ រថភ្លើង ដែលត្រូវបានកសាងឡើង ដោយអ្នកនៅជនបទនោះ មានលក្ខណៈ ជាគ្រែ​ឫស្សី យកមកដាក់ នៅលើផ្លូវដែកជាតិ ដោយវាមានដំណើរការបាន ជាមួយនឹងម៉ាស៊ីនអូស ដ៏«កញ្ចាក់»មួយ។

ដោយសារ តែប្រព័ន្ធរថភ្លើងរបស់ប្រទេស មិនមានដំណើរការ ដូច្នេះមានប្រព័ន្ធរទេះឫស្សី រត់នៅលើ​ផ្លូវដែក​នេះទេ ដែលបានជួយ ឲ្យការរកទទួលទាននានា បានប្រព្រឹត្តិទៅ ដោយល្អប្រសើរ ក៏ដូចជាពិធីបុណ្យ ឬមង្គល​ការ របស់អ្នកស្រុកនោះដែរ។ ជាពិសេសនៅពេលមានជំងឺតម្កាត់នានានោះ ប្រព័ន្ធរទេះឫស្សី ក៏បានជួយ​ឲ្យ​អ្នក​ជំងឺ អាចទៅរកគ្រូពេទ្យ បានទាន់ពេល ឬគេអាចទៅអញ្ជើញគ្រូពេទ្យ ឲ្យមកព្យាបាលដល់ផ្ទះ យ៉ាងឆាប់រហ័ស​ដែរ។

លុយទ្រនាប់ដៃ ដើម្បីបន្តជីវិត...

តាមពិតទៅ ប្រព័ន្ធរទេះឫស្សី នេះមិនមានការអនុញ្ញាតឲ្យរត់ នៅលើផ្លូវដែករបស់ជាតិទេ បើទោះជាផ្លូវដែក​នោះ មានលក្ខណៈទ្រុឌទ្រោម ហាក់ដូចជា​ត្រូវបានបោះចោល នោះក៏ដោយ។ ដូចនៅក្នុងបទយកការណ៍នេះ គេ​នឹងឃើញមានភ្នាក់ងារ រាជាយស្ម័យយានកម្ពុជា បានធ្វើការអន្តរាគមន៍ ដើម្បីហាមឃាត់ មិនឲ្យមានការ​យក​ផ្លូវ​ដែក មកធ្វើអាជីវកម្មដូច្នេះ។

តែរឿងច្បាប់ទម្លាប់ នៅតាមជនបទ មិនសូវជាមានការអនុវត្ត ឲ្យជាប់លាប់ទេ ព្រោះបើតាមរូបភាព នៃបទ​យក​ការណ៍ របស់ទូរទស្សន៍អាតេ (ARTE) នេះ គេនឹងឃើញថា ទ្រនាប់ដៃបន្តិច នឹងអនុញ្ញាត ឲ្យមានការសម្រប​សម្រួល ហើយអាជីវកម្ម នៅលើផ្លូវដែក នៅតែបន្តជីវិត បន្តទៅទៀត៕


» សូមទស្សនាវីដេអូ នៃបទយកការណ៍នេះ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...