Posts in ‘សម្រាំងជាខេមរភាសា’ Category

សាសា ព្រមាន​ទៅ​«សួរ​សុខ​ទុក្ខ»​អ្នក​កាសែត ដល់​ការិយាល័យ!

សាសា ព្រមាន​ទៅ​«សួរ​សុខ​ទុក្ខ»​អ្នក​កាសែត ដល់​ការិយាល័យ!

ច្បាស់ហើយ! នាង ឯក សុជាតា ហៅកញ្ញា សាសា បានថ្លែងព្រមានទៅសួរ«សុខទុក្ខ» អ្នកសារព័ត៌មាន ដល់​ការិយាល័យតែម្ដង នៅថ្ងៃទី៥ ខែកក្កដានេះ បន្ទាប់ពីនាងវិលត្រឡប់ ពីរាជធានីបាងកក មកដល់​រាជធានីភ្នំពេញ​វិញ។ នៅលើគណនីហ្វេសប៊ុករបស់នាង មានសរសេរថា៖ «ចាំស្អែក ខ្ញុំនឹងត្រលប់ទៅភ្នំពេញ ហេីយ​ជិះឡាន​ទៅសួរសុខទុក្ខ បងអ្នកការសែត នៅមុខកម្ពុជាថ្មីតែម្តង! ព្រោះឥឡូវនេះ នាងខ្ញុំនៅទីក្រុងបាងកក!»

អតីតតារាទូរទស្សន៍ ដែលបានល្បីដល់កំពូល រហូតដល់ឆាកអន្តរជាតិ ដោយសារអ្នកសារព័ត៌មាន នៅក្នុង​សំនុំ​រឿងវាយតប់ ជាមួយលោកឧកញ៉ា សុខ ប៊ុន នោះ ដូចជាមានអាការៈ មិនសប្បាយចិត្ត នឹងអ្នកសារព័ត៌មាន មួយចំនួននោះឡើយ។ ក្ដៅពើតផ្សារ ឱរ៉ាឆេះឈួល ព្រោះមិនសុខចិត្តនឹងដំណឹង ដែលនិយាយ ពីគ្រោះថ្នាក់​ចរាចរណ៍​មួយ នៅក្រុងបាត់ដំបង ហើយដែលត្រូវបានអ្នកសារព័ត៌មាន រាយការណ៍ថា ជនបង្ក​ជិះឡាន​ទំនើប​នោះ ជា​រូប​នាងផ្ទាល់តែម្ដង។

[...]
អ៊ុំ សំអាន ស្នើ ហ៊ុន សែន ស្វែង​យល់​អ្វី​ជា​«លិទ្ធិ​ប្រជាធិបតេយ្យ»

អ៊ុំ សំអាន ស្នើ ហ៊ុន សែន ស្វែង​យល់​អ្វី​ជា​«លិទ្ធិ​ប្រជាធិបតេយ្យ»

មួយថ្ងៃបន្ទាប់ពីការថ្លែងព្រមាន របស់លោក ហ៊ុន សែន ទៅលើគណបក្សប្រឆាំង ទាក់ទងនឹងបញ្ហាព្រំដែននោះ នៅថ្ងៃនេះ លោក អ៊ុំ សំអាន តំណាងរាស្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងប្រតិកម្ម តបទៅវិញ ដោយចាត់ទុក ការលើកឡើង របស់លោកនាយករដ្ឋមន្រ្តីកម្ពុជា ថាមានចេតនា ចង់បញ្ចប់បញ្ហា​ព្រំដែន តាមរយៈការគម្រាម ចាប់សកម្មជនគណបក្សសង្គ្រោះជាតិ ក៏ដូចជាក្រុមដែលពាក់ព័ន្ធ នឹងការតាមដាន បញ្ហាព្រំដែនកម្ពុជា-វៀតណាម។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សំអាន បានហៅការលើកឡើង របស់លោក ហ៊ុន សែន នាពេលនេះ មានន័យស្មើនឹង ការមិនទាន់យល់ដឹង ពីសង្គមប្រជាធិបតេយ្យនៅឡើយ។ លោកបាន​ពន្យល់​ថា៖ «មកពីគាត់អត់យល់ ពីសង្គមប្រជាធិបតេយ្យ។ គាត់យល់ថាវប្បធម៌សន្ទនា មិនបាច់រិះគន់គ្នាទេ ធ្វើការជាមួយគ្នាទៅ បើទោះបីធ្វើខុសក៏គាំទ្រទៅ ចេះតែហៃអើរ!ៗទៅ។»

យ៉ាងណា អ្នកតំណាងរាស្ត្រ មកពីគណបក្សប្រឆាំងរូបនេះ [...]

ចៅ​អធិការ​វត្ត​អង្គ​តា​ម៉ិញ៖ សង្ឃ​ខ្មែរ​ក្រោម​ទាំង​ពីរ​អង្គ គ្មាន​ឆាយា​ល័ក្ខ​ត្រឹម​ត្រូវ

ចៅ​អធិការ​វត្ត​អង្គ​តា​ម៉ិញ៖ សង្ឃ​ខ្មែរ​ក្រោម​ទាំង​ពីរ​អង្គ គ្មាន​ឆាយា​ល័ក្ខ​ត្រឹម​ត្រូវ

ព្រះភិក្ខុទាំងពីរអង្គ ដែលត្រូវសមត្ថកិច្ចឃាត់ព្រះកាយ និងផ្សឹកចេញពីវត្តនោះ ត្រូវបានព្រះគ្រូចៅអធិការ វត្ត​អង្គតាម៉ិញ ព្រះនាម យ៉ាន ថាត ព្រះជន្ម ៦៤ព្រះវស្សា បញ្ជាក់ថា ព្រះសង្ឃខ្មែរក្រោមទាំងពីរអង្គ មិនមាន​ឆាយា​ល័ក្ខ (មានន័យថា ប័ណ្ណសម្គាល់ជាសង្ឃ) សំគាល់ជាសង្ឃនោះទេ ហើយកាលដំបូង មកសុំចៅអធិការស្នាក់ តែរយៈពេល២ខែប៉ុណ្ណោះ តែរហូតមកដល់បច្ចុប្បន្ន មករស់នៅ បានដល់ទៅ២ឆ្នាំ ដោយគ្មានត្រា ពីចៅអធិការ​សំគាល់ច្បាស់លាស់ឡើយ។

ចៅអធិការខាងលើ បានថ្លែងសង្ឃដីកា ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ការពារការចុះធ្វើរដ្ឋបាល របស់​អាជ្ញាធរ នៅពេលចុះឆែកឆេរនោះថា សមត្ថកិច្ចមានដីកាឆែកឆេរ ដោយក្នុងនោះអាជ្ញាធរដឹង តារយៈពាក្យ​បណ្តឹង របស់គ្រួសារសិស្សម្នាក់ ដែលស្នាក់នៅក្នុងកុដិ លេខ០៤ជាមួយគ្នា។ ព្រះចៅអធិការអង្គនេះ បាន​បញ្ជាក់​បន្ថែមថា កាលពីមុន ធ្លាប់មានសិស្សទូលពិតថា សង្ឃទាំងពីធ្លាប់បានច្របាច់ក និងប្រើអំពើហិង្សា [...]

នាយក​រដ្ឋមន្រ្តី ព្រមាន​បក្ស​ប្រឆាំង​រឿង​មិន​បង្ហាញ​ផែនទី

នាយក​រដ្ឋមន្រ្តី ព្រមាន​បក្ស​ប្រឆាំង​រឿង​មិន​បង្ហាញ​ផែនទី

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាស នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ព្រមានគណបក្សសង្គ្រោះ​ជាតិថា បើគណបក្សមួយនេះ នៅតែរឹងរូស មិនព្រមបង្ហាញផែនទី ដែលខ្លួនមាននោះទេ លោកនឹងប្រើប្រាស់ នូវវិធានការច្បាប់ បង្ខំឲ្យមានការបង្ហាញ ជាផ្លូវការ នាពេលខាងមុខនេះ។ ក្នុងពិធីសម្ពោធស្ពាន មិត្តភាព​កម្ពុជា​-ចិន នៅក្រុងតាខ្មៅ ខេត្តកណ្តាល (ស្ពានព្រែកសំរោងតាខ្មៅ ឆ្លងកាត់ទន្លេបាសាក់) លោកនាយករដ្ឋមន្រ្តី បាន​អះអាងថា លោកនឹងមិនខ្លាច ក្នុងការចំណាយឡើយ ដើម្បីទទួលបានផែនទី មកបញ្ជាក់ឲ្យបានច្បាស់លាស់។

កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានផ្ញើរលិខិត ជាផ្លូវរដ្ឋទៅកាន់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំកំពូល នៃប្រទេសមហាអំណាចចំនួនបី ដើម្បីស្នើសុំផែនទី របស់ប្រទេសកម្ពុជា ដែលបាន​តំកល់​ទុក តាំងពីទសវត្សន៍ឆ្នាំ៦០ ដើម្បីយកមកផ្ទៀងផ្ទាត់ ជាមួយនឹងផែនទី ដែលមានក្នុងដៃរដ្ឋាភិបាល និងផែនទី ដែលគណបក្សប្រឆាំង បានអះអាងថា [...]

ហ៊ុន សែន គ្រោង​​៥លាន ដើម្បី​ទៅ​ផ្ទៀង​ផ្ទាត់​ផែនទី​នៅ​ក្រៅ​ប្រទេស

ហ៊ុន សែន គ្រោង​​៥លាន ដើម្បី​ទៅ​ផ្ទៀង​ផ្ទាត់​ផែនទី​នៅ​ក្រៅ​ប្រទេស

លោក ហ៊ុន សែន បានថ្លែងអះអាងថា បើប្រទេសបារាំង ប្រទេសអង់គ្លេស និង UN មិនព្រមឲ្យកម្ពុជាខ្ចីផែនទី នោះរដ្ឋាភិបាលរបស់លោក គ្រោងនឹងចាយប្រាក់ ប្រមាណជា៥លានដុល្លារ ដើម្បីបញ្ជូនអ្នកជំនាញ​កិច្ចការ​ព្រំដែន គ្រប់និន្នាការនយោបាយ ទៅត្រួតពិនិត្យផែនទី ដែលតម្កល់នៅទីនោះវិញ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានមិត្តភាព កម្ពុជា-ចិន តាខ្មៅ ដែល​ជាស្ពានឆ្លងកាត់ ទន្លេបាសាក់ ប្រវែង ៨៥៥ម៉ែត្រ ក្នុងព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ។

នាយករដ្ឋមន្ត្រីចាស់វស្សា របស់កម្ពុជា បានពន្យល់ថា៖ «បើអង្គការសហប្រជាជាតិ មិនអនុញ្ញាតឲ្យនាំផែនទី​ចេញ យើងក៏សុខចិត្ត (ចាត់)តាំងប្រតិភូទៅទីនោះវិញ ដោយនាំទៅ ទាំងបក្សក្រៅរដ្ឋាភិបាល និងអ្នកដែលជាប់​ពាក់ព័ន្ធ ដូចជារាជបណ្ឌិត្យសភា ឬក៏គណបក្សនយោបាយណាទៀត រាជរដ្ឋាភិបាលសុខចិត្ត ចេញលុយថ្លៃ​កាប៉ាល់ហោះ ថ្លៃអូតែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...