បើកយន្ដហោះខុសផ្លូវ ដើម្បីសង្គ្រោះជីវិត«ឆ្កែ»មួយក្បាល
នៅពេលដែលយន្ដហោះ បានហោះចេញពីរដ្ឋធានី តេលអាវីវ (Tel-Aviv ប្រទេសអ៊ីស្ត្រាអែល) ឆ្ពោះទៅកាន់រដ្ឋធានីតូរ៉ុងតូ (Toronto ប្រទេសកាណដា) នៅលើអាកាសហើយនោះ អ្នកបើកបរយន្ដហោះ បានដឹងថា នៅក្នុងបន្ទប់ដាក់សម្ភារៈ របស់យន្ដហោះ មានបញ្ហាដោយម៉ាស៊ីនកម្ដៅមួយ បានខូច ដែលអាចធ្វើឲ្យសីតុណ្ហភាព នៅទីនោះអាចចុះត្រជាក់ជាង ១០អង្សាសេ។
លក្ខត្តិកៈផ្ទៃក្នុងរបស់ក្រុមហ៊ុន អ៊ែរកាណាដា បានចែងថា ប្រសិនជាសត្វធ្វើដំណើរក្នុងយន្ដហោះ ដោយដាក់នៅក្នុងបន្ទប់ ផ្ទុកសម្ភារៈនោះ សីតុណ្ហភាពនៅទីនោះ មិនត្រូវឲ្យចុះទាប ជាង១០អង្សានោះឡើយ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ លោក ភីធើរ ហ្វីតប៉ាទ្រីក (Peter Fitzpatrick) បានពន្យល់ថា អ្នកបើកបរដឹងពីសីតុណ្ហភាព នឹងត្រូវធ្លាក់ចុះក្រោម១០អង្សាសេ នៅពេលដែលយន្ដហោះ ហោះឆ្លងកាត់មហាសាគរអាត្លង់ទិក។ ជាមួយនឹងសីតុណ្ហភាពដ៏ត្រជាក់នេះ ឆ្កែ«Simba» អាចនឹងស្លាប់។
លោក ហ្វីតប៉ាទ្រីក បានរៀបរាប់ទៀតថា [...]