កម្មករ​សំណង់់​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី ព្រោះ​លក្ខខណ្ឌ​ពីរ​ចំណុច

ក្រុមកម្មករជាច្រើននាក់ របស់ក្រុមហ៊ុនម៉ៅការសំណង់មួយឈ្មោះ ហុងកុងឡេន បានផ្អាកធ្វើការងារ និងបាននាំគ្នាតវា នៅពីមុខក្រុមហ៊ុនទាំងថ្ងៃត្រង់ ជាលើកទីពីរ។ ក្រុមកម្មករ នៅតែចោទថៅកែក្រុមហ៊ុន ថាមិនគោរពច្បាប់ការងារ និងកិច្ចព្រមព្រៀង ដែលបានកំណត់ជាមួយកម្មករ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 17, 2015
  • ប្រធានបទ: វិបត្តិកម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុផលជាក់លាក់ នៃការតវ៉ា ដែលលើកឡើង​ដោយតំណាងកម្មករម្នាក់ បានប្រាប់ឲ្យដឹងថា មកពី​ថៅកែ​ក្រុមហ៊ុន ហុងកុងឡេន មិនគោរពច្បាប់ការងារ ជាពិសេសកិច្ចព្រមព្រៀង ជាមួយកម្មករពីរចំណុច ដែល​ពួក​កម្មករ​មិនអាចទទួលយកបាន។ ក្នុងនោះមាន៖ (១) មិនអនុញ្ញាត ឲ្យចេញក្រៅកន្លែងធ្វើការ ក្នុងម៉ោងឈប់​សម្រាក ញ៉ាំអារហារ។ (២) មិនគោរពម៉ោងកាងារ តែងតែបង្ខំកម្មករ ឲ្យចូលធ្វើការមុនម៉ោង ដោយគ្មានផ្តល់​ប្រាក់បន្ថែមផ្សេងៗ។ ហេតុផលទាំងពីរនេះ បានធ្វើឲ្យពួកម្មករទ្រាំមិនបាន ក៏រួមគ្នាធ្វើការតវាជាថ្មីទៀត ទាំង​ថ្ងៃត្រង់ នៅពីមុខការដ្ឋាន របស់ក្រុមហ៊ុន ដែលមានទីតាំង នៅផ្លូវ១១៦ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូន រាជធានី​ភ្នំពេញ។

តាមសម្តីបុរសម្នាក់ ដែលជាបុគ្គលិក នៅក្នុងក្រុមហ៊ុនខាងលើដែរ បានប្រាប់ឲ្យដឹងថា កាលពីមុន ធ្លាប់មាន​ការតវា ពីសំណាក់កម្មករម្តងរួចមកហើយ គឺកាលពីចុងឆ្នាំ២០១៤ ឈានចូលឆ្នាំ២០១៥ លើកនេះ ជាការផ្ទុះ​ការតវា ជាលើកទីពីរហើយ។ លោកបញ្ជាក់ថា ក្រុមកម្មករទាំងអស់ ទោះក្លាយជាកម្មករ ធ្វើការដើម្បីបាន​ប្រាក់ សម្រាប់គ្រួសារ ក៏ពួកគាត់ត្រូវការម៉ោងពេល សម្រាកដើម្បីជួបជុំគ្រួសារដែរ។ បើក្រុមហ៊ុន មិនអនុញ្ញាត​ឲ្យ​ចេញ ហើយពេលណាចេញ បានត្រូវចូលវិញមុនម៉ោងទៀត។ បុគ្គលិក ដែលនិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ​នោះ បានលើកឡើងថា៖ «ម៉ោងការងារ ត្រូវចូលម៉ោង១ថ្ងៃត្រង់ ស្រាប់តែឲ្យមកធ្វើការ នៅម៉ោង​១២ថ្ងៃ​ត្រង់»។

មិនអាចទាក់ទងក្រុមហ៊ុន ហុងកុងឡេន ដើម្បីធ្វើការបកស្រាយ លើការចោទប្រកាន់របស់ក្រុមកម្មករបានទេ នៅពេលភ្លាមៗនេះ។

ប៉ុន្តែហេតុការណ៍តវ៉ា របស់ក្រុមកម្មករ ត្រូវបានបញ្ចប់ភ្លាមៗ បន្ទាប់ពីមានអ្នកតំណាងក្រុមហ៊ុន ហុងកុងឡេន ម្នាក់ចេញមកអះអាងថា៖ «ចាំក្រុមហ៊ុនដោះស្រាយ ជូនក្រុមកម្មករ»។ ក្រុមកម្មករ ទាំងស្រីប្រុសស្តាប់ ហើយ​នាំគ្នាបំបែកជួរ ទាំងបញ្ចេញទឹកមុខមិនពេញចិត្ត និងនិយាយគ្នា នៅក្នុងចំណោមមនុស្សជាច្រើនថា ខ្លាចដូច​កាលពីមុនទៀត គឹថៅកែព្រមទទួលធ្វើ តាមតែមួយរយៈខ្លីប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...