Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

នៅ​លើ​ទូរស័ព្ទ​អាយហ្វូន ថត​ឃើញ​«នាគ​សមុទ្រ»​មែន​ឬ?

នៅ​លើ​ទូរស័ព្ទ​អាយហ្វូន ថត​ឃើញ​«នាគ​សមុទ្រ»​មែន​ឬ?

ភស្ដុតាងថ្មីមួយ ដែលបង្ហាញថា នាគសមុទ្រ មានពិតប្រាកដមែន។ នាគសមុទ្រ ដែលគេធ្លាប់តែឃើញ​នៅក្នុង​រឿង​ព្រេង ឬនៅក្នុងភាពយន្ដ។ នៅក្នុងកម្មវិធីផែនទី មាននៅក្នុងទូរស័ព្ទអាយហ្វូនរបស់អ្នក សូមអ្នកវាយអក្សរ «Dores Scotland» នេះចូលទៅក្នុងប្រអប់រុករក រូចចុចស្វែងរក។ បន្ទាប់មកអ្នកចាប់ទាញរូបទៅរកកន្លែង ដូចដែលរូបខាង​ក្រោម​បានបង្ហាញនោះ អ្នកនឹងឃើញមានស្នាមហែលនៃសត្វចំលែកដ៏ធំ ដែលប្រហែលជា«នាគសមុទ្រ»។


រូបភាពនាគសមុទ្រ នៅក្នុងការស្រមើស្រមៃរបស់មនុស្ស។ (រូបថតចេញពីគំនូរ 3D)

សត្វចម្លែក - សារព័ត៌មានរបស់អង់គ្លេស ដេល្លីម៉ែល បានរាយការណ៍ថា ការរកឃើញខាងលើនេះ ត្រូវបាន​ជន​ជាតិ​អង់គ្លេសពីររូបជាអ្នកមើលឃើញមុនគេ។ ជនជាតិអង់គ្លេសទាំងពីររូបនេះ ឈ្មោះ អេនដី ឌីសុន [...]

សួង សោភ័ណ្ឌ គ្រោង​ប្តឹង ហ៊ុន សែន ទៅ​តុលាការ​​រឿង​«បាត​ដៃ​ទី​បី»

សួង សោភ័ណ្ឌ គ្រោង​ប្តឹង ហ៊ុន សែន ទៅ​តុលាការ​​រឿង​«បាត​ដៃ​ទី​បី»

«ខ្ញុំនឹងប្តឹងលោក ហ៊ុន សែនម្តងទៀត និងបក្សពួករបស់គាត់ នូវអំពើល្មើសច្បាប់ ដែលកំពុង​ប្រព្រឹត្ត​នៅកម្ពុជាសព្វថ្ងៃ ពាក់ព័ន្ធនឹងបាតដៃទីបី ឬការប្រើប្រាស់មនុស្សខុសយុត្តាធិការ ឬមនុស្សគ្មានសមត្ថកិច្ចនឹងអនុវត្ត។ (...) ខ្ញុំនឹងប្តឹងរក​ខុសរកត្រូវ។ បើទោះបីជាតុលាការមិនព្រមដោះស្រាយ ហើយដំកល់រឿងនោះ​ទុកមិន​ចាត់ការ​ក៏​ដោយ តែ(វា)ជាសារ​មួយដល់យុវជន ឲ្យចេះងើបប្តឹងទាំងអស់គ្នា។» នេះជាការបញ្ជាក់ របស់ប្រធានសម្ព័ន្ធកូនខ្មែរ​អ្នកស្នេហាជាតិ​លោក សួង សោភ័ណ្ឌ ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ


លោក សួង សោភ័ណ្ឌ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ S. Tith)

អានពិស្ដារ
ឃាត់​ខ្លួន​មេបញ្ជាការ​នាវា​ចម្លង ដែល​បាន​លិច​ក្នុង​សមុទ្រ​កូរ៉េ​ខាង​ត្បូង

ឃាត់​ខ្លួន​មេបញ្ជាការ​នាវា​ចម្លង ដែល​បាន​លិច​ក្នុង​សមុទ្រ​កូរ៉េ​ខាង​ត្បូង

អាជ្ញាធរកូរ៉េខាងត្បូង បានចាប់ឃាត់ខ្លួនមេបញ្ជាការនាវាចម្លង កាលពីព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមេសានេះ បន្ទាប់ពី​ព្រឹត្តិការណ៍លិចនាវាចម្លង ដឹកនាំដោយមេបញ្ជាការរូបនេះ កាលពីថ្ងៃពុធកន្លងទៅ​ ដែលធ្វើឲ្យមនុស្ស​ជិត៣០០​នាក់ ភាគច្រើនជាកូនសិស្សបានជាប់ខ្លួននៅក្នុងនោះ រហូតមកដល់ថ្ងៃនេះ។


ដំណើរការស្វែងរកជនរងគ្រោះ នៅតែបន្តធ្វើ។ (រូបថត AFP)

លិចនាវា - លី ជុនសក អាយុ៥២ឆ្នាំ មេបញ្ជាការនាវា ស៊ីវ៉ូល (SEWOL) ដែលបានលិចនៅថ្ងៃពុធទី១៦ ខែមេសានេះ បានប្រឈមនឹងការចោទប្រកាន់ ចំនួន៥ ក្នុងនោះមានការខ្ជីខ្ជាក្នុងការបំពេញការងារ និងការរំលោភបំពាន​ទៅលើ​ច្បាប់នាវាចរណ៍សមុទ្រ។ រហូតមកដល់ម៉ោងនេះ មនុស្ស២៨នាក់ ត្រូវបានរកឃើញស្លាប់ ហើយមនុស្ស២៦៨នាក់​ផ្សេងទៀត [...]

អាហ្សង់ទីន៖ ក្រមុំ​ជំទង់​មួយ​រូប ជាប់​ឃុំ​ក្នុង​ចំណត​ឡាន​៩ឆ្នាំ

អាហ្សង់ទីន៖ ក្រមុំ​ជំទង់​មួយ​រូប ជាប់​ឃុំ​ក្នុង​ចំណត​ឡាន​៩ឆ្នាំ

«ជាហេតុការណ៍ដ៏រន្ធត់មួយ» នេះជាពាក្យឧទានឡើង របស់ក្រុមភ្នាក់ងារនគរបាល អាហ្សង់ទីន។ ក្មេងស្រីជំទង់​មួយរូប ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនាងត្រូវបានជាប់ឃុំ ជាមួយនឹងសត្វស្វាមួយក្បាល និងសត្វឆ្កែមួយ​ក្បាល​ទៀត អស់រយៈពេល៩ឆ្នាំ នៅក្នុងរោងចំណតរថយន្ដមួយ ឈ្មោះ ប៊ូអើណូស អ៊ែរ (Buenos Aires)។


រូបភាពច្រវ៉ាក់ និមិត្តសញ្ញានៃការបង្ខាំង។ (រូបថត MONOROOM.info/ D.KEO)

បង្ខាំងខ្លួន - ជាមួយនឹងចំណីអាហារ ដែលមានត្រឹមតែនំប៉័ងនិងទឹកប៉ុណ្ណោះនោះ នាងក្រមុំអាយុ១៥ឆ្នាំ ត្រូវបាន​នគរបាលរំដោះចេញមក ជាមួយនឹងទម្ងន់ខ្លួនប្រមាណជា២០គីឡូក្រាមប៉ុណ្ណោះ។ ពីក្នុងមន្ទីរពេទ្យ [...]

អ្នកវិភាគ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​វិធានការ​អាជ្ញាធរ​ខ្សោយ

អ្នកវិភាគ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​វិធានការ​អាជ្ញាធរ​ខ្សោយ

បូកផ្សំនឹងមូលហេតុមួយចំនួន ដែលបង្កឡើងដោយការបើកបរ មិនគោរពច្បាប់ចរាចរណ៍នោះផង តែចំពោះអាជ្ញាធរ​វិញហាក់មិនបានចាប់អារម្មណ៍ និងចាត់វិធានការឲ្យបានម៉ត់ចត់ទៅលើ អ្នកមិនគោរពច្បាប់ទាំងនោះទេ។  លោក យ៉ង់ គីមអេង អ្នកវិភាគឯករាជ្យខាងបញ្ហាសង្គម និងជាប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាត្រូវតែធ្វើការផាកពិន័យ ឬក៏ដាក់ទោស​ទណ្ឌកម្ម​ទៅតាមច្បាប់ដែលបានកំណត់។


គ្រោះថ្នាក់ចរាចរណ៍មួយ នៅថ្ងៃ១០​ ខែមេសា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

គ្រោះថ្នាក់ចរាចរណ៍ - តាមរបាយការណ៍បឋមបានបង្ហាញឲ្យដឹងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...