ទំព័រហ្វេសប៊ុក I Love Cambodia Hot News ទាំងពីរធ្លាក់ប្រជាប្រិយ
នៅពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកដ៏ល្បីឈ្មោះ I Love Cambodia Hot News ដែលមានអ្នកចូលចិត្តតាមដាន ជាង៣០០ពាន់នាក់ និង I Love Cambodia Hot News II មានអ្នកចូលចិត្តតាមដាន ជាង២០០ពាន់នោះនោះ បានធ្លាក់ចំនួនអ្នកគាំទ្រ ជាពិសេសទៅលើការបង្ហោះរូបភាព និងព័ត៌មានទាន់ហេតុការណ៍ជាច្រើន ដែលខុសប្លែកពីមុន ដែលទំព័រនេះមានការគាំទ្រច្រើនពីយុវជន និងអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក។ តើបញ្ហានេះបណ្តាលមកពីអ្វី?
រូបគម្របរបស់ទំព័រដ៏ល្បីទាំងពីរ។ (រូបថតផ្តិតពីហ្វេសប៊ុក)
ហ្វេសប៊ុក - ទំព័រហ្វេសប៊ុកបង្ហោះផ្សាយព័ត៌មានកម្ពុជាដ៏ល្បី នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលគេស្គាល់ភាគច្រើននោះ គឺ I Love Cambodia Hot News និង I Love Cambodia Hot News II [...]